រដ្ឋមន្ត្រី ៖ កម្ពុជានឹងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍឧត្តមសិក្សា និងការស្រាវជ្រាវ

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងនឹងរៀបចំ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា ដោយផ្អែកលើលទ្ធផល នៃការ ពិភាក្សា និងការផ្លាស់ប្តូរយោបល់ក្នុងព្រឹត្តិការណ៍វដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន «មហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា»។

ឯកឧត្តមបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍វដ្តវិទ្យាសាស្ត្រ ហ្វ្រង់កូហ្វូន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា មហាសន្និបាតនេះជាព្រឹត្តិការណ៍លើកដំបូងដែលរៀបចំឡើងនៅកម្ពុជា ក្នុងក្របខ័ណ្ឌ​វិទ្យាសាស្ត្រហ្វ្រង់កូហ្វូនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវ អ្នកជំនាញ និងតំណាងគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាអាទិភាព ព្រមទាំងកំណត់ទិសដៅអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា។

សម្រាប់មហាសន្និបាតជាតិ ប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សារួមមាន អភិបាលកិច្ចឧត្តមសិក្សា កំណែទម្រង់វិស័យឧត្តមសិក្សា ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលថ្នាក់បណ្ឌិត និងការរៀបចំកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំផែនទីបង្ហាញផ្លូវនេះ មានគោលដៅចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតឱកាសការងារសម្រាប់យុវជន និងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។

កិច្ចពិភាក្សានឹងលើកឡើងពីតួនាទីរបស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ការលើកកម្ពស់សុខសន្តិភាព និងការចូលរួមដោះស្រាយបញ្ហាសង្គម។

ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាពិសេសជាមួយគ្រឹះស្ថានឧត្តមសិក្សានិយាយភាសាបារាំង និងប្រទេសបារាំង ដើម្បីបង្កើន​សមត្ថភាព​និស្សិត និងសាស្ត្រាចារ្យ ព្រមទាំងពង្រីកកម្មវិធីផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ។

ទន្ទឹម​នឹងនេះ ការធ្វើទំនើបកម្មវិស័យឧត្តមសិក្សាក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា​ឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ក៏ជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​មានភាពសមស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងអាចឆ្លើយតបនឹងតម្រូវការ​ទីផ្សារការងារនាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំនេះនឹងផ្តល់នូវធាតុចូលសំខាន់ៗចំនួនបី រួមមាន ៖ ទី១ ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា ទី២ ការពង្រឹង​សាកល​វិទ្យាល័យតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៣ ការពិនិត្យ​ឡើងវិញនូវតួនាទីរបស់សាកលវិទ្យាល័យក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់យុវជនជំនាន់ថ្មី។

លើសពីនេះ ការពង្រឹងទំនាក់ទំនងរវាងឧត្តមសិក្សា និងមធ្យមសិក្សា ក៏ជាចំណុចសំខាន់​មួយដែលត្រូវ​យកចិត្ត​ទុកដាក់ផងដែរ ដើម្បីធានាឱ្យប្រព័ន្ធអប់រំមានភាពស៊ីសង្វាក់គ្នា និងជួយត្រៀមលក្ខណៈយុវជន​ឱ្យមានសមត្ថភាព​បន្តការសិក្សាកម្រិតខ្ពស់ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអាជីពការងារនាពេលអនាគត៕
 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...