UNESCO ៖ នៅកម្ពុជាក្មេងប្រុសបោះបង់ការសិក្សាច្រើនជាងក្មេងស្រី

ក្រសួងអប់រំកម្ពុជា និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) កាលពីដើមសប្ដាហ៍នេះ បានបង្ហាញពីលទ្ធផល នៃការសិក្សាថ្នាក់ជាតិមួយ ដែលរកឃើញថា ក្មេងប្រុសបានសម្រេចចិត្តឈប់រៀនច្រើនជាងក្មេងស្រី។

ការសិក្សាបានបង្ហាញថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្មេងស្រីកាន់តែច្រើនបានចុះឈ្មោះចូលរៀន បើប្រៀបធៀបទៅនឹងក្មេងប្រុស។ លទ្ធផលនេះបង្ហាញឱ្យឃើញពីវឌ្ឍនភាព ដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងសមត្ថភាពក្មេងស្រី ខណៈពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការបោះបង់ការសិក្សារបស់ក្មេងប្រុស។

UNESCO បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ អត្រាចុះឈ្មោះចូលរៀន មាន ៦៥% សម្រាប់ក្មេងស្រី និង ៥៧% សម្រាប់ក្មេងប្រុស ដោយបន្ថែមថា ការបោះការសិក្សានៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្មេងប្រុស។

ការសិក្សានេះរកឃើញថា ជាមធ្យម ក្មេងប្រុស ១៧% បានឈប់រៀននៅកម្រិតមធ្យមសិក្សា បើធៀបទៅនឹងក្មេងស្រី​ ដែលអត្រាត្រឹមតែ ១៣% ។

ការសិក្សាបានប្រើប្រាស់ទិន្នន័យ និងការពិគ្រោះយោបល់ដោយរួមទាំងការសម្ភាសន៍ និងការពិភាក្សាជាមួយសិស្ស ឪពុកម្ដាយ គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា សមាជិកសហគមន៍ និងមន្ត្រីអប់រំ។

លទ្ធផលនៃការសិក្សារកឃើញថា ការដកខ្លួនចេញពីការអប់រំរបស់ក្មេងប្រុសក្នុងប្រទេសកម្ពុជា ត្រូវបានជំរុញដោយកត្តា ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជាច្រើន រួមមាន បុគ្គល គ្រួសារ សាលារៀន សហគមន៍ និងគោលនយោបាយ។

ការសិក្សានេះ បានបង្ហាញថា កត្តាទាំងនេះ រួមមានទម្លាប់សិក្សាមិនល្អ និងការស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយក្នុងចំណោមក្មេងប្រុស សម្ពាធសេដ្ឋកិច្ច កង្វះការគាំទ្រក្នុងគ្រួសារ ធនធានសាលានៅមានកម្រិត ការរំពឹងទុករបស់សហគមន៍ ដែលផ្ដល់អាទិភាពលើការងារជាងការអប់រំ។

របាយការណ៍នេះ បានអំពាវនាវ​ឱ្យមានយុទ្ធសាស្ត្ររួមមួយ ដើម្បីរក្សាក្មេងប្រុសឱ្យបន្តការសិក្សា និងបង្កើនការរៀនសូត្ររបស់ពួកគេ ដោយពង្រឹងអក្ខរកម្មមូលដ្ឋាន សមត្ថភាពគណិតវិទ្យា និងជំនាញសង្គម ដោយបន្ថែមថា រដ្ឋាភិបាល ត្រូវធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលាជនបទ ការពង្រឹងការជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ព្រមទាំងពង្រីកសកម្មភាព ក្រៅម៉ោងសិក្សាបន្ថែមទៀត។

លោកស្រី បូ ចាន់គូលីកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យើងត្រូវតែធ្វើឱ្យប្រាកដថា ក្មេងស្រី និងក្មេងប្រុស ទាំងអស់មានឱកាសស្មើគ្នាក្នុងការរៀនសូត្រ និងទទួលភាពជោគជ័យក្នុងជីវិត។

លោកស្រីបន្ថែមថា ការរកឃើញនៅក្នុងការសិក្សានេះ បានផ្ដល់នូវដំណោះស្រាយជាក់ស្ដែង ដើម្បីដោះស្រាយវិសមភាពយេនឌ័រ និងលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។

លោកស្រី Matthias Eck អ្នកឯកទេសកម្មវិធី នៅក្នុងការអប់រំ ប្រកបដោយបរិយាប័ន្ន និងសមភាពយេនឌ័ររបស់អង្គការយូណេស្កូ បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាការបោះបង់ការសិក្សា និងសកម្មភាពអវិជ្ជមានរបស់បុរសនៅក្នុងសង្គម គឺពិតជាមានភាពសំខាន់ខ្លាំងណាស់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្ដីពីការអប់រំ ដែលលើកកម្ពស់សមភាពយេនឌ័រ និងការអប់រំ ដែលមានគុណភាពប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។