គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីឥរិយាបទនិងសុជីវធម៌អ្នកប្រើប្រាស់ផ្លូវ

ភ្នំពេញ – ត្រឹមតែរយៈពេលប្រាំពីរថ្ងៃដើម​ខែមេសា កម្ពុជាមាន​មនុស្សស្លាប់​រហូត​ដល់ទៅ ៤៧នាក់​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ ខណៈ​ទិន្នន័យ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩​ ដ៏​កាចសាហាវ​នៅ​កម្ពុជា មានតួលេខសូន្យ​កំឡុង​រយៈពេល​ប្រមាណ ១ខែចុងក្រោយនេះ ។ មន្ត្រីជំនាញនៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរា​ចរណ៍​​​ផ្លូវ​គោក បានបញ្ជាក់ថា ករណី​គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីឥរិយាបទនិងសុជីវធម៌អ្នកប្រើប្រាស់ផ្លូវ ។

លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​មានប្រសាសន៍ថា ការប្រើប្រាស់​ផ្លូវដែលមិនត្រឹមត្រូវ និង​គ្មានសុជី​វ​ធម៌ គឺជាមូលហេតុ​ដែល​អាច​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍។ ដើម្បី​សុវត្ថិភាពពេលធ្វើដំណើរ គឺឥរិយាបទរបស់ប្រជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូ ប្រ​ជា​ព​លរដ្ឋមានភាពទាន់សម័យ ស៊ីវិល័យ រស់នៅ​ក្នុង​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ ​។

 លោកជំទាវ មឹន មាណវី

“យើង​ត្រូវ​តែមាន​ឥរិយាបទថ្លៃថ្នូរ ជាប្រជាពលរដ្ឋដែលមានផ្ទះល្អ មានខោអាវល្អ មានជីវភាពល្អ ហើយ​មានផ្លូវល្អ … យើងជាអ្នកថ្លៃថ្នូរ​ ចេះដឹង គឺឥរិយាបទ​អ្នកដែលគោរពច្បាប់ ហើយ​មានសុជីវធម៌ យើងចេះយោគយល់គ្នា, ឧទារហណ៍អ្នកបើកបរឡានណាមួយវាជ្រុលជ្រួសតិចតួច យើង​អាចអនុគ្រោះគ្នា កុំចង់យកឈ្នះចាញ់ អាហ្នឹងយើងអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍​ហើយ”

​ចំណែក​លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក មានប្រសាសន៍ថា អ្នក​បើកបរ​មាន​ឥរិយាបទ​អធ្យាស្រ័យ​ឱ្យ​គ្នា មានសុជីវធម៌​ក្នុង​ការ​បើកបរ នោះ​ការ​ធ្វើដំណើរ​នឹង​មានសុវត្ថិភាព ។ អ្នកបើកបរ​ត្រូវ​ចេះឱ្យ​តម្លៃដល់អាយុជីវិតរបស់អ្នកបើកបរដទៃទៀត ​មិន​ត្រូវ​ប្រមាថអាយុជីវិតរបស់អ្នកដទៃ ដោយ​សារកំហឹងមួយ​ពេលនៅ​ពេលដែលបើកបរឡើយ បើខ្វះការយោគយល់អធ្រាស្រ័យ នោះគឺនាំ​ឱ្យ​កើតមាននូវគ្រោះថ្នាក់ចរាចរណ៍ ។

លោក ព្រហ្ម វណ្ណថា

“មួយ​ទៀត​ការបើកបរដោយមិនប្រុងប្រយ័ត្ន ខ្ជីខ្ជារ ធ្វេសប្រហែស ក៏​ជាមូលហេតុ​ដែលនាំឱ្យ​កើត​មាន​នូវគ្រោះថ្នាក់ចរាចរណ៍​ផងដែរ”

បើតាម​លោក វណ្ណថា ប្រសិនបើអ្នកបើកបរគ្រប់រូបមានសុជីវធម៌ និង​មាន​​ឥរិយាបទ​បើកបរប្រកបដោយសុវត្ថិភាព នោះអាច​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​ផង ព្រមទាំងចូលរួមសន្សំសំចៃដល់ថវិកាគ្រួសារ និងថវិកាជាតិ ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឱ្យ​ដឹងថា នៅ​ក្នុង​ឆ្នាំ ​២០២១ កន្លងទៅ គ្រោះ​ថ្នាក់ចរាចរណ៍​ផ្លូវ​គោក​បានកើត​ឡើងចំនួន ២,៦៧០លើក ដោយ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ចំនួន ១,៤៩៧នាក់ និងរបួស ៣,៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២,២០០នាក់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ចម្បង ត្រូវគេរកឃើញថា បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មាន ៣៨% មិនគោរពសិទ្ធិអ្នកដទៃ២៤% មិនប្រកាន់ស្តាំ១៤% ការវ៉ាជែង៨% បត់ដោយមិនមានការប្រុងប្រយ័ត្ន៨% បើកបរដោយមានគ្រឿងស្រវឹង៤% បណ្តាលមកពីកត្តាយានយន្ត ៣% និងបើកបរក្នុងស្ថានភាពងងុយ ១%៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...