អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រអប់រំ និង ជំនាញរដ្ឋបាលសាធារណៈ។ ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្ររួមមាន អក្សរសាស្ត្រអង់គ្លេស នីតិសាស្ត្រ រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង គណនេយ្យ ទីផ្សារ ធនាគារនិងហិរញ្ញវត្ថុ ទេសចរណ៍ និងថ្នាក់សេដ្ឋកិច្ច។ អាហារូបករណ៍ផ្ដល់ជូន មានវេនសិក្សាជាច្រើនរួមមាន វេនសម្រាប់ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រមាន៣វេន ដោយ វេនចន្ទ-សុក្រ វេនព្រឹក (៧:៣០នាទី ដល់១០:៣០នាទី) វេនល្ងាច (១៧:៣០នាទី ដល់ ២០:៣០នាទី) វេនសៅរ៍-អាទិត្យ សិក្សាព្រឹក-ល្ងាច (៧:០០នាទី ដល់ ១៧:០០នាទី)។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេនសៅរ៍-អាទិត្យ សិក្សាព្រឹក-ល្ងាច (៧:០០នាទី ដល់ ១៧:០០នាទី)។

លក្ខខណ្ឌសម្រាប់បេក្ខជនក្នុងការដាក់ពាក្យ អាហារូបករណ៍ផ្ដល់ជូនដល់សិស្ស-និស្សិតទូទាំងប្រទេស បេក្ខជនដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ (ទទួលបានអាទិភាព) ជាបេក្ខជនដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ទទួលបានអាទិភាព) ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថា បានចូលរួមសកម្មភាពសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំរូ) សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។

គួរជម្រាបថា បេក្ខជនដែលជ្រើសរើសថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ។ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ សម្រាប់បេក្ខជនស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនអាចស្នើពាក្យអាហារូបករណ៍បានតាម៣របៀប ដោយទីមួយ បេក្ខជនអាចដាក់ពាក្យដោយផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំគារមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងទៅកាន់ ០៩៦ ៥៩១ ៦៩៤២។ របៀបទីពីរ តាមរយៈ Google Form ( https://forms.gle/9nhkGWXEhDbeMnVd7 )ទាញយកពាក្យអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថតឱ្យច្បាស់។

របៀបទីបី តាមរយៈក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឱ្យបានច្បាស់ រួចផ្ញើទៅ Telegram របស់ក្រុមការងារតាមរយៈ៖ កញ្ញា លី សុគន្ធា (០១៧ ៦៨៤ ៨៨១) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍(០៩៦ ៥៤៩ ០៧៣៣) និង លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២)។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។