គន្លឹះក្នុងការចំណាយថវិកាសម្រាប់និស្សិតសិក្សានៅបរទេស

ការសិក្សានៅបរទេសជាឱកាសមានតម្លៃមួយសម្រាប់សិស្សនិស្សិតសិក្សាឱ្យយល់តែជ្រៅអំពីវប្បធម៌ថ្មី បរិបទថ្មី ការពង្រីកចំណេះដឹងផ្ទាល់ខ្លួន បទពិសោធន៍សិក្សា និងការរស់នៅអន្តរជាតិ ។ ដូចនេះការចំណាយលើការសិក្សានៅបរទេសកាន់តែមានសារៈសំខាន់សម្រាប់និស្សិតដែលត្រូវមានការរៀបចំផែនការចំណាយ ។

ខាងក្រោមនេះជាការបង្ហាញគន្លឹះខ្លះៗក្នុងការរៀបចំការចំណាយលើការសិក្សានៅបរទេសរបស់គេហទំព័រ Scholarship & Job ។ ការចំណាយទូទៅមួយចំនួនដែលត្រូវពិចារណានៅពេលរៀបចំថវិកាសម្រាប់ការសិក្សានៅបរទេសរួមមាន ៖

  • ថ្លៃសិក្សា (Tuition Fees)៖ ការចំណាយថ្លៃសិក្សាបានបូកបញ្ចូលទាំងថ្លៃសិក្សា សៀវភៅសិក្សា និងសម្ភារៈសិក្សាផ្សេងៗទៀត ។
  • កន្លែងស្នាក់នៅ ៖ និស្សិតត្រូវចំណាយលើលំនៅដ្ឋាន ថ្លៃទឹកភ្លើង និងប័ណ្ណធានារ៉ាប់រងអាយុជីវិត និងសុខភាព ។ ការស្នាក់នៅរបស់និស្សិតត្រូវបានបែងចែកជាច្រើនជម្រើសដូចជាការរស់នៅក្នុងអន្តេវាសិកដ្ឋាន ផ្ទះស្នាក់នៅ ឬជួលអាផាតមិន។
  • ថ្លៃធ្វើដំណើរ ៖ និស្សិតត្រូវចំណាយថ្លៃធ្វើដំណើរជាច្រើនដូចជា ថ្លៃសំបុត្រយន្តហោះ រថភ្លើងឬឡានក្រុង ថ្លៃដឹងជញ្ជូនតាមតំបន់ជាដើម។
  • ថ្លៃអាហារ ៖ និស្សិតនឹងត្រូវចំណាយលើអាហារជារៀងរាល់ថ្ងៃមិនថាការចំណាយសម្រាប់ចម្អិនខ្លួនឯង ឬនៅហាងអាហារក្នុងសាលា ឬអាហារសម្រន់ជាដើម។
  • ការធានារ៉ាប់រងសុខភាព ៖ ជាទូទៅនិស្សិតបរទេសតម្រូវឱ្យទិញការធានារ៉ាប់រងសុខភាពដើម្បីរ៉ាប់រងលើការចំណាយផ្នែកវេជ្ជសាស្រ្តណាមួយដែលអ្នកអាចមានពេលកំពុងសិក្សានៅបរទេស។
  • ថ្លៃសេវាទិដ្ឋាការ ៖ និស្សិតត្រូវចំណាយថវិកាសម្រាប់ថ្លៃសេវាដែលទាក់ទងនឹងការទទួលបានទិដ្ឋាការ ឬឯកសារចាំបាច់ផ្សេងទៀតដើម្បីសិក្សានៅបរទេស។
  • ការចំណាយក្នុងឱកាសផ្សេងៗ ៖ និស្សិតដែលទៅសិក្សានៅក្រៅប្រទេសប្រហែលជាចង់ចំណាយពេលវេលា និងថវិកាសម្រាប់ធ្វើដំណើរកំសាន្តបន្ថែមដូចជាចុងសប្ដាហ៍ ឬសកម្មភាពវប្បធម៌ផ្សេងទៀត ។

យោងតាមការលើកឡើងនូវបញ្ហាខាងលើ និស្សិតស្នើពាក្យអាហារូបករណ៍ ឬកំពុងសិក្សានៅបរទេសត្រូវធ្វើការពិនិត្យមើលកម្មវិធីសិក្សានៅបរទេសរបស់អ្នកដើម្បីប៉ាន់ស្មានកញ្ចប់ជំនួយហិរញ្ញវត្ថុក្នុងការរៀបគម្រោងចំណាយកំឡុងពេលសិក្សានិងចំណាយផ្សេងៗ ។ ការសិក្សាស្វែងយល់ពីកញ្ចប់ថវិការដែលត្រូវសិក្សានៅក្រៅប្រទេស និស្សិតត្រូវដឹងពីការកំណត់ចំណាយប៉ុន្មានក្នុងកំឡុងពេលសិក្សា ។ ខាងក្រោមជាប្រភពថវិកាទូទៅមួយចំនួនសម្រាប់ការសិក្សានៅបរទេសដែលនិស្សិតត្រូវដឹង៖

  • អាហារូបករណ៍ និងជំនួយ ៖ កម្មវិធីអាហារូបករណ៍ និងជំនួយជាច្រើនសម្រាប់និស្សិតដែលមានបំណង និងកំពុងសិក្សានៅក្រៅប្រទេសតាមរយៈសាកលវិទ្យាល័យជាដៃគូ ឬផ្ដល់តាម Internet ជាដើម ។
  • ប្រាក់កម្ចី ៖ និស្សិតអាចយកជម្រើសប្រាក់កម្ចីរបស់និស្សិតដើម្បីធានារ៉ាប់រងថ្លៃសិក្សានៅបរទេស ប៉ុន្តែនិស្សិតត្រូវស្វែងយល់ពីលក្ខខណ្ឌកម្ចីឱ្យបានច្បាស់មុនសម្រេចចិត្តទទួលយកប្រាក់កម្ចី ។
  • ការសន្សំ ៖ ថវិកាសន្សំរបស់និស្សិត ក៏ជាចំណែកមួយដែលអាចជួយដល់បេក្ខជនអាចប្រើប្រាស់ក្នុងកំឡុងពេលសិក្សា ។
  • ការងារក្រៅម៉ោង ៖ និស្សិតអាចធ្វើការក្រៅម៉ោងពេលកំពុងសិក្សានៅបរទេសដើម្បីជួយរ៉ាប់រងការចំណាយ ប៉ុន្តែនិស្សិតត្រូវប្រាកដថាកម្មវិធីសិក្សា ឬអាហារូបករណ៍ដែលអ្នកទទួលបានអនុញ្ញាតឱ្យនិស្សិតធ្វើការក្រៅម៉ោងបាន ។

តាមរយៈចំណុចសំខាន់ខាងលើនិស្សិតគួរ កំណត់គោលដៅនិងអាទិភាពផ្នែកហិរញ្ញវត្ថុ, បែងចែកមូលនិធិសម្រាប់ប្រភេទចំណាយផ្សេងៗគ្នា, ត្រួតពិនិត្យ និងកែតម្រូវថវិការរបស់អ្នកតាមតម្រូវការ​, ការប្រើប្រាស់ឧបករណ៍ និងកម្មវិធីថិវការដើម្បីតាមដាន និងសម្រួលដំណើរការចំណាយ ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលសិស្ស-និស្សិតសិក្សាបរទេសអាចគ្រប់គ្រងការចំណាយបានល្អ អាចជាបទពិសោធន៍ល្អបំផុតសម្រាប់និស្សិតក្រោយពេលសិក្សានៅបរទេស និងឱកាសរីករាយក្នុងការបែងចែកការចំណាយថវិកាបានត្រឹមត្រូវផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។