វិធី​សាមញ្ញ​ៗ​ដើម្បី​មើល​ថែ ​«​សុខភាព​ផ្លូវចិត្ត​» ​ពេល​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង​

​«​នៅក្នុង​សង្គម​ដ៏​មមាញឹក​នា​ពេល​បច្ចុប្បន្ន ​ការ​រត់​ប្រណាំង​នឹង​ការងារ​ ការ​សិក្សា​ ​និង​កាតព្វកិច្ច​ប្រចាំ​ថ្ងៃ​ ​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ធ្លាក់​ក្នុង​ស្ថានភាព​ស្ត្រេស​ខ្លាំង​ តានតឹង​ និង​ហត់នឿយ​ស្មារតី​ដោយ​មិន​ដឹងខ្លួន​។ ​ប្រសិនបើ​អ្នក​កំពុង​មានអារម្មណ៍​ថា​ណែន​ទ្រូង​ ​គិត​ច្រើន​ រហូតដល់​បាក់​កម្លាំងចិត្ត​ ​សូម​ដាស់តឿន​ខ្លួនឯង​ថា​ ​វា​ដល់​ពេល​ដែល​ត្រូវ​ដក​ឃ្លា​សម្រាក​ហើយ​។​

​ផ្លូវចិត្ត​របស់​អ្នក​ក៏​ដូចជា​រាងកាយ​ដែរ​ ​ពេល​វា​ឈឺ ​ឬ​ហត់​ វា​ទាមទារ​ការ​មើល​ថែ ​និង​ព្យាបាល​ដោយ​ក្តីស្រឡាញ់​។ ​មិន​បាច់​ចំណាយ​លុយ​ច្រើន​ ​ឬ​ធ្វើ​រឿង​ស្មុគស្មាញ​នោះ​ទេ​ ​ថ្ងៃ​នេះ​យើង​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​សាមញ្ញ​ៗ​ ​និង​ងាយ​ៗ​បំផុត​ ​ដែល​អ្នក​អាច​ធ្វើ​បាន​ភ្លាម​ៗ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១​ថ្ងៃ​ ​ដើម្បី​ជួយ​រំសាយ​ភាព​តានតឹង​ រក្សា​ភាព​ស្ងប់​ក្នុង​ចិត្ត​ ​និង​សាក​ថ្ម​ជីវិត​ឱ្យ​មាន​ថាមពល​ឡើងវិញ​។​

​១. ​បិទ​ទូរស័ព្ទ ​ឬ​ដក​ឃ្លា​ពី​បណ្តាញ​សង្គម​ខ្លះ​ ​(​Digital​ ​Detox​)

​ការ​តាមដាន​មើល​ហ្វេសប៊ុក ​(​Facebook​)​, ​ទីក​តុក ​(​TikTok​) ​ឬ​ការ​តប​ឆាត​រឿង​ការងារ​មិន​ចេះ​ចប់​ ធ្វើឱ្យ​ខួរក្បាល​យើង​រវល់​ ​និង​តានតឹង​ពេញ​មួយ​ថ្ងៃ​។ ​សាកល្បង​ដាក់​ទូរស័ព្ទ​ចុះ​ ​ឬ​បិទ​អ៊ីនធឺណិត​ ​(​Wi​-​Fi​) ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ ​២​ ​ទៅ​ ​៣​ដង ​ដោយ​ម្តង​ៗ​ទុក​ពេល​ ​១​ម៉ោង​ទៅ​ ​១​ម៉ោង​កន្លះ​ ​ដើម្បីឱ្យ​ខួរក្បាល​បាន​សម្រាក​ពិតប្រាកដ​។​

​២. ​ទៅ​រក​ធម្មជាតិ​ ​បៃតង​ៗ​

​ធម្មជាតិ​មាន​ថាមពល​ជួយ​លួងលោម​ចិត្ត​យើង​យ៉ាង​អស្ចារ្យ​។ ​អ្នក​មិន​បាច់​ធ្វើដំណើរ​ទៅ​ណា​ឆ្ងាយ​ដល់​ក្នុង​ព្រៃ​នោះ​ទេ​ ​គ្រាន់តែ​ដើរលេង​ក្នុង​សួនច្បារ​ជិត​ផ្ទះ​ ​អង្គុយ​លេង​ក្រោម​ដើមឈើ​ត្រជាក់​ៗ​ ​ឬ​មើល​ផ្កា ​រួច​ដកដង្ហើម​វែង​ៗ​។ ​ពេល​ទៅដល់​ ​ព្យាយាម​កុំ​ដក​ទូរស័ព្ទ​មក​ថត​រូប​ ​ឬ​ស្តាប់​កាស​អី ​គឺ​ទុក​ត្រចៀក​ស្តាប់​សំឡេង​ខ្យល់​ ​សំឡេង​ស្លឹកឈើ​ ​និង​មើល​សម្រស់​ធម្មជាតិ​ជុំវិញ​ខ្លួន​វិញ​។​

​៣. ​ធ្វើ​ចលនា​រាងកាយ ​ឬ​ហាត់ប្រាណ​ស្រាល​ៗ​

​ពេល​យើង​ធ្វើ​ចលនា ​រាងកាយ​នឹង​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ដែល​ធ្វើឱ្យ​យើង​មាន​ក្តីសុខ​ ​និង​កាត់បន្ថយ​ភាព​ស្រ្តេស​។ ​អ្នក​អាច​សាកល្បង​ ​ដូចជា​ ​ដើរ​យឺត​ៗ​ជុំវិញ​ភូមិ ​ឬ​ក្នុង​បុរី​, ​រាំ​លេង​តាម​បទ​ចម្រៀង​ដែល​ចូលចិត្ត​នៅក្នុង​បន្ទប់​, ​ធ្វើ​ ​យោគៈ​ ​ឬ​លាតសន្ធឹង​ដៃ​ជើង​ស្រាល​ៗ​ ​(​មិន​មែន​បង្ខំ​ខ្លួនឯង​ឱ្យ​ហត់​ខ្លាំង​នោះ​ទេ​)​។​

​៤. ​អង្គុយ​គិត​ឡើងវិញ​ពី​អ្វី​ដែល​ខ្លួនឯង​ចង់បាន​

​ជារឿយ​ៗ​ ​យើង​ស្ត្រេស​ដោយសារ​យើង​រវល់​ធ្វើ​រឿង​ដែល​យើង​មិន​ចូលចិត្ត​ ​ឬ​ត្រូវ​ទទួលរង​សម្ពាធ​ពី​អ្នកដទៃ​ខ្លាំង​ពេក​។ ​សាកល្បង​យក​សៀវភៅ​មក​កត់ត្រា ​ឬ​អង្គុយ​គិត​ស្ងាត់​ៗ​ម្នាក់ឯង​ «​តើ​រឿង​អ្វី​ខ្លះ​ដែល​ធ្វើឱ្យ​យើង​ហត់នឿយ ​ហើយ​យើង​គួរ​រៀន​បដិសេធ​ខ្លះ​?​» ​ឬ​ «​តើ​ជីវិត​បែប​ណា​ដែល​យើង​រស់​នៅ​ទៅ​មាន​ក្តីសុខ​ពិតប្រាកដ​?​»​។​

​៥. ​ធ្វើ​អ្វី​ដែល​ប្លែក​ និង​សប្បាយ​ៗ​ ​(​បញ្ចេញ​ភាព​ច្នៃប្រឌិត​)

​កុំ​ធ្វើ​ការងារ​ដែល​ត្រូវ​ប្រកួតប្រជែង​ ​ឬ​ចង់បាន​ចាញ់​ឈ្នះ​អី​។ ​ក្នុង​ថ្ងៃ​សម្រាក​នេះ​ ​គួរ​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ចូលចិត្ត​ ​និង​ធ្វើ​ទៅ​សប្បាយចិត្ត​ ​ដូចជា​ ​៖​ ​ចូល​ផ្ទះបាយ​ធ្វើ​ម្ហូប​ ​ឬ​ដុត​នំញ៉ាំ​ខ្លួនឯង​, ​គូរ​រូប ​ផាត់​ពណ៌​លេង​, ​ដាំ​ដើមឈើ​ ​រៀបចំ​ផ្កា ​ឬ​លេង​តន្ត្រី​។​

​៦. ​ជួបជុំ​មនុស្ស​ដែល​យើង​ស្រឡាញ់​ និង​ផ្តល់​កម្លាំងចិត្ត​

​ការ​បាន​នៅក្បែរ​ ញ៉ាំ​បាយ​ជុំគ្នា​ ​ឬ​ជជែកគ្នា​លេង​ជាមួយ​ឪពុក​ម្តាយ​ ​បងប្អូន​ ​ឬ​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​យល់​ចិត្ត​យើង​ ​គឺជា​រឿង​ដ៏​មាន​តម្លៃ​។ ​មិន​បាច់​ជួប​មនុស្ស​ច្រើន​នាំ​តែ​ហត់​ទេ ​ជួប​តែ​មនុស្ស​ ​១​នាក់​ ​ឬ​ ​២​នាក់​ដែល​ស្តាប់​យើង​ដោយ​ក្តីស្រឡាញ់​ ត្រឹមតែ​ ​១​ម៉ោង​ ​ក៏​ជួយ​ឱ្យ​យើង​កក់ក្តៅ​ចិត្ត​ដែរ​។​

​៧. ​ធ្វើ​រឿង​សាមញ្ញ​ៗ​ដែល​ជួយ​ឱ្យ​ខ្លួនឯង​មាន​ក្តីសុខ ​(​Self​-​Care​)

​ការ​មើលថែ​ខ្លួនឯង​ ​មិន​មែន​ទាល់តែ​ចំណាយ​លុយ​ច្រើន​ទៅ​កន្លែង​ម៉ាស្សា ​ឬ​ស្ប៉ា​ទំនើប​ៗ​នោះ​ទេ​។ ​រឿង​សាមញ្ញ​ៗ​នៅ​ផ្ទះ​ក៏​ជួយ​បាន​ច្រើន​ដែរ​ ​ដូចជា​ ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​ឱ្យ​ស្រឡះ​ខ្លួន​, ​ស្តាប់​បទចម្រៀង​ ​ឬ​ស្តាប់​រឿងរ៉ាវ​អប់រំ​ចិត្ត​, ​អុជ​ធូប​ក្រអូប ​ឬ​ទៀន​ក្រអូប​ក្នុង​បន្ទប់​, ​អង្គុយ​មើល​ពពក​នៅលើ​មេឃ ​ឬ​សរសេរ​រឿងរ៉ាវ​ដែល​យើង​ចង់​អរគុណ​ក្នុង​ជីវិត​។​

​៨. ​សម្រាក​ និង​ដេក​ឱ្យ​បាន​ឆ្អែត​

​ការ​សម្រាក​ពិតប្រាកដ​ ​មិន​មែន​ជា​ការ​ដេក​ចុច​ទូរស័ព្ទ​មើល​រឿង​ភាគ​រាប់​ម៉ោង​នោះ​ទេ​ ​ព្រោះ​វា​កាន់តែ​ធ្វើឱ្យ​ភ្នែក​ និង​ខួរក្បាល​យើង​ហត់​លើស​ដើម​។ ​ការ​សម្រាក​ដ៏​ល្អ​ ​គឺ​ការ​ដេក​ថ្ងៃ​មួយ​ភាំង​ដោយ​គ្មាន​ការ​រំខាន​ ​បិទ​ភ្នែក​ដកដង្ហើម​វែង​ៗ​ ​ឬ​អង្គុយ​ស្ងៀម​ៗ​ ​២០​នាទី​ ​ដោយ​មិន​គិត​ខ្វល់​ពី​ការងារ​អ្វី​ទាំងអស់​។​

​៩. ​ធ្វើ​អំពើ​ល្អ ​ឬ​ចែករំលែក​ទៅកាន់​អ្នកដទៃ​

​ការ​ធ្វើ​រឿង​ល្អ​ៗ​តូចតាច​សម្រាប់​អ្នកដទៃ​ ​ជួយ​ឱ្យ​ចិត្ត​យើង​ជ្រះថ្លា ​និង​មាន​ក្តីសុខ​ឡើងវិញ​។ ​អ្នក​អាច​សាកល្បង​ផ្ញើ​សារ​ទៅ​សួរសុខទុក្ខ​ ​និង​អរគុណ​អ្នក​ដែល​មាន​គុណ​លើ​អ្នក​ ​ឬ​ធ្វើ​ទាន​ ​និង​ជួយ​កិច្ចការ​បន្តិចបន្តួច​ដល់​អ្នក​ជុំវិញ​ខ្លួន​តាម​លទ្ធភាព​។​

​១០. ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ​ឬ​អ្នកជំនាញ​ចិត្តសាស្ត្រ​

​ប្រសិនបើ​អ្នក​មានអារម្មណ៍​ថា​ ​ពិបាកចិត្ត​ខ្លាំង​ ណែន​ទ្រូង​ ​ចង់តែ​យំ ​ឬ​គិត​ច្រើន​រហូត​គេង​មិន​លក់​ច្រើន​ថ្ងៃ​ ​ហើយ​មិន​ដឹង​ត្រូវ​ដោះស្រាយ​តាម​ណា​ទេ ​ការ​ប្រើប្រាស់​ថ្ងៃ​សម្រាក​នេះ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ​ ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​គ្រូពេទ្យ​នឹង​ជួយ​ស្តាប់​ និង​រក​វិធី​ជួយ​សម្រាល​ទុក្ខ​ធុរៈ​របស់​អ្នក​បាន​ចំ​គោលដៅ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...