រដ្ឋមន្រ្តីក្រសួងការងារ ៖ ការវិវត្តរបស់​​បច្ចេកវិទ្យា​និង​បម្រែ​បម្រួល​ប្រជាសាស្រ្ត កំពុង​ផ្លាស់ប្តូ​រ​​ពិភព​ការងារ

ភ្នំពេញ – ការវិវត្តរបស់​បច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រនិងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងផ្លាស់​​ប្តូរ​ក្នុង​ពិភព​នៃ​ការងាររបស់មនុស្សជាតិ ហើយកំពុង​ផ្តល់ឱកាសការងារ​ថ្មីៗជាច្រើន ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ មាន​ប្រ​សាស​ន៍​​ដូចនេះ ​នៅ​ក្នុង​​ឱកា​សចូលរួមវេទិកាដៃគូស្តីពីជំនាញ និង​អនាគត​នៃការងារ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រីការងារ បានបញ្ជាក់ថា ការវិវត្តរបស់​​បច្ចេកវិទ្យា​និង​បម្រែ​បម្រួល​ប្រជាសាស្រ្តកំពុង​ទាមទារឱ្យប្រជាជនបង្កើនជំនាញនិងសមត្ថភាពការងារ ។ ស្រ​​បគ្នានេះ​ ក្រសួងការ​ងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ កំពុង​ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេ​ស​យុទ្ធសាស្រ្តគន្លឹះទី២ ស្តីពី​​ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

– ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ

“ការជំរុញនេះ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ទាំងក្នុងស្រុក និងក្នុងតំបន់”

ជាមួយ​គ្នា​នេះដែរ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់ដែរថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើ​ឱ្យ​ប៉ះពាល់យ៉ាងខ្លាំង​សម្រាប់​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស​ ប៉ុន្តែយ៉ាងណាក៏​ដោយក្រសួង​បានជួប​ពិភាក្សា​ជាមួយ​សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីរកដំណោះស្រាយ ហើយ​បានប្រែក្លាយ​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស ទៅជា​ប្រព័ន្ធ​ឌី​ជី​ថលវិញ។

បើតាមឯកឧត្តម ថង សាម៉ុន បច្ចុប្បន្ននេះថ្នាលសិក្សា​ជំនាញបច្ចេកទេស​តាមប្រព័ន្ធឌីជីថល មានការចូលរួមពីសាលា​ជំនាញបច្ចេញទេស​ចំនួន ៣០​នៅ​ទូទាំ​ង​ប្រទេស ​ដោយ​មានខ្លឹមសារ​មេរៀនចំនួន៥០ និង​មានអ្នកចូលមើលជាង ៦ពាន់នាក់។ កម្ពុជា​ក៏​កំពុង​ត្រូវ​ការ​​​​​ប្រព័ន្ធ​គ្រប់គ្រងសាលារៀនមួយ​ថែម​ទៀត ដើម្បី​បង្កើតប្រព័ន្ធ Digital TVET នៅ​កម្ពុជា។

សូមជម្រាបថា តាម​ការ​បញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ អនាគតការងារ ក៏ដូចជា​ការ​ឆ្លើ​យ​​ត​ប​ទៅ​នឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយសំខាន់ៗ មួយចំនួនដូចជា គោលន​យោបា​យ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥  ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លង​ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោល​នយោបាយ​សេដ្ឋ​កិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *