គន្លឹះបង្កើនប្រសិទ្ធភាពរៀននៅផ្ទះ ក្នុងពេលសម្រាកពីសាលា

ពេលវិស្សមកាល ឬថ្ងៃឈប់សម្រាកពីសាលា គឺជាពេលវេលាមួយដែលសិស្សានុសិស្សជាច្រើនទន្ទឹងរង់ចាំ។ ក្រៅពីការដើរលេងកម្សាន្ត និងការជួបជុំមិត្តភក្តិ ពេលវេលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ពង្រឹងចំណេះដឹង និងត្រៀមលក្ខណៈសម្រាប់ការប្រឡង ឬចូលរៀន​នាពេលខាងមុខផងដែរ។ ប៉ុន្តែការផ្លាស់ប្តូរទម្លាប់ពីការរៀននៅសាលាមកផ្តោតលើការសិក្សាដោយខ្លួនឯងនៅផ្ទះ អាចជាបញ្ហាប្រឈមមួយសម្រាប់សិស្សានុសិស្ស​មួយ​ចំនួន។

តាមរយៈគេហទំព័រ Studyclix បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឱ្យសិស្សានុសិស្ស​អាចសិក្សាប្រកបដោយប្រសិទ្ធភាព និងមានវិន័យ ទោះបីជាពេលសម្រាកក៏ដោយ ៖

ក្រោកពីគេងឱ្យលឿន ៖ ទោះបីជានៅពេលល្ងាច ឬពេលយប់ទទួលបានប្រសិទ្ធភាពនៃការសិក្សាក៏ដោយ ក៏មិនគួរបន្តគេងរហូតដល់លើសម៉ោង ឬក៏គេងរហូតដល់ពាក់កណ្តាលថ្ងៃត្រង់នោះដែរ ព្រោះនៅពេលត្រឡប់ចូលរៀនវិញ ឬក៏នៅពេលប្រឡង ការក្រោកពីព្រលឹមនៅតែមានភាពចាំបាច់ ហើយការបន្សាំខ្លួនជាមួយនឹងទម្លាប់ទាំងអស់នេះគឺជាការ បង្កភាពងាយស្រួលនៅពេលមានការងារសំខាន់ តួយ៉ាងដូចជាថ្ងៃប្រឡងជាដើម។

នៅកន្លែងដែលគ្មានការរំខាន ៖ រៀងរាល់ពេលសម្រាកនៅផ្ទះ អ្នកក្បែរផ្ទះអាចនឹងមានកម្មវិធីជួបជុំ ដែលបង្កសម្លេងរំខាន ពិបាកក្នុងការផ្តោត មួយវិញទៀតមិនមានជាសម្លេងរំខានពេកទេ តែភាពទាក់ទាញនៃម្ហូបអាហារឆ្ញាញ់ៗ និងការឆ្លើយឆ្លងជាមួយមនុស្សដែលខ្លួនចូលចិត្ត បានបង្កភាពទាក់ទាញ ធ្វើឱ្យចិត្តងាករ៉េពីការផ្តោតទៅលើការអាន និងការសិក្សា។ ក្នុងករណីនេះ បើមានទីតាំងផ្ទាល់ខ្លួនមិនថាផ្ទះក្ដី បន្ទប់ក្ដី ការដាក់ខ្លួននៅដាច់ដោយឡែក និងប្រាប់អ្នកផ្ទះឱ្យបានដឹងផងដែរថា ខ្លួនត្រូវការផ្តោតលើការសិក្សាមួយរយៈ។

គិតទៅដល់លទ្ធផលប្រឡង ៖ កម្លាំងជំរុញចិត្តអាចមានជាធម្មតា មិនថា ទោះបីវាជាមុខវិជ្ជាដែលខ្លួនមានការចាប់អារម្មណ៍យ៉ាងណាក្ដី ដូចនេះការរំលឹកខ្លួនឯងឡើងវិញពីលទ្ធផលដែលខ្លួនរំពឹងទុក ក៏ជាកត្តាមួយជួយជំរុញដល់ការបង្កើនថាមពលក្នុងការបន្តសិក្សា។

មានពេលដើម្បីសម្រាក ៖ គួររំលឹកបន្ថែមដែរថា ខួរក្បាលមនុស្ស មិនមែនជាម៉ាស៊ីនដែលអាចបន្តផ្តោតក្នុងរយៈពេលយូរម៉ោងនោះទេ ការសម្រាកចាំបាច់ត្រូវមាន ព្រោះនៅពេលទុកឱ្យខួរក្បាលបានសម្រាកវាក៏ជាឱកាសក្នុងការធ្វើឱ្យខួរក្បាលមានការដំណើរការឡើងវិញ។ នៅពេលរំពឹងចង់បានលទ្ធផលល្អពេក ឬជក់ចិត្តនឹងសកម្មភាពអ្វីមួយពេក អាចធ្វើឱ្យមនុស្សភ្លេចក្នុងការសម្រាក ដែលជាហេតុត្រូវការបែងចែកកាលវិភាគដើម្បីដាស់តឿនស្មារតី ធ្វើយ៉ាងណាអាចសម្រាកក្រោយអាហារថ្ងៃត្រង់ ឬក្រោយអាហារពេលល្ងាចជាដើម។

ជំរុញឱ្យរាងកាយមានចលនា ៖ អាការងងុយគេង អាចលេចឡើង ក្រោយពេលដែលចំណាយពេលជាច្រើនក្នុងការសិក្សា ដូច្នេះការអនុញ្ញាតឱ្យរាងកាយបានធ្វើចលនា ក៏ដូចជាហាត់ប្រាណបានខ្លះ ជាកត្តាជំរុញឱ្យមានភាពស្រស់ស្រាយឡើងវិញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...