ភ្នំពេញ- អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រកួតវគ្គជម្រុះជុំទី១ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ នៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខតាមប្រព័ន្ធអនឡាញ ។ កម្មវិធីបានកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំ និងឯកជន ក្នុងនោះបេក្ខជនប្រកួតមានចំនួន ៣២វិទ្យាល័យមកពីរាជធានីខេត្តទូទាំងប្រទេស ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា បង្កើនភាពក្លាហានដល់យុវជន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត និងការនិយាយសាធារណៈ ។

លោក ស៊ីវ ឧត្តម បានបន្ថែមថា កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេសពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា។
លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន
“បេក្ខជនដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានភាពក្លាហានបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ មានគំនិតចាស់ទុំ មានទំនាក់ទំនងល្អក្នុងសង្គម មានសាមគ្គីភាព និងអាចប្រកួតប្រជែងជាមួយយុវជន យុវនារីក្នុងតំបន់ និងសាកលលោកនាពេលអនាគត”

មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជនរូបនេះ បញ្ជាក់បន្ថែមថា ក្នុងវគ្គប្រកួតជម្រុះជុំទី១ ខាងមុននេះកាន់តែពិសេសជាងឆ្នាំមុនៗ ដោយការប្រកួតធ្វើឡើងតាមប្រព័ន្ធអនឡាញប្រើប្រាស់ Plat Form ថ្មី ផ្សាយផ្ទាល់ចូលផេកផ្លូវការរបស់ក្រសួងអប់រំ ។ លោកបន្តថា យុវជនស្ម័គ្រចិត្តបានជ្រើសរើសយ៉ាងសម្រិតសម្រាំងជាពិសេសសម្រាប់កម្មវិធី ប្រធានបទថ្មីប្លែក និងទាន់សម័យជាងមុន គណៈកម្មការដាក់ពិន្ទុសុទ្ធតែជាអ្នកជំនាញទៅតាមប្រធានបទនីមួយៗ ។
សូមជម្រាបជូនថា វគ្គជម្រុះជុំទី១ ក្នុងកម្មវិធី «ជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២» នឹងប្រារព្ធនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ Zoom និងឡាយផ្ទាល់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះ បេក្ខជនចំនួន ១៦វិទ្យាល័យផ្សេងគ្នា នឹងចូលមកប្រកួតលើវិញ្ញាសាចំនួន ៨វិញ្ញាសា ដោយមានក្រុមស្រម និងក្រុមបដិសេធ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត

ប្រទេសចិនផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
ក្រោមកម្មវិធីអាហារូបករណ៍របស់ MFCOM សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/06/2026
សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៧-២០២៨ បើកទទួលពាក្យផ្លូវការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2026
កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































