ទម្លាប់ពេលព្រឹកសាមញ្ញៗ ក្នុងការ​ចាប់ផ្តើមថ្ងៃថ្មី ដែល​ជួយ​បង្កើនផលិតភាពពេញមួយ​ថ្ងៃ

អ្នកជំនាញបានបង្ហាញថា ការចាប់ផ្តើមថ្ងៃថ្មីដោយភាពប្រញាប់ប្រញាល់ តានតឹង ឬខ្វះផែនការច្បាស់លាស់ អាចជាឫសគល់ នៃបញ្ហាផ្លូវចិត្ត ដែលវា​នឹង​ប៉ះពាល់ដល់ផលិតភាពពេញមួយថ្ងៃ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់កសាង ទម្លាប់ពេលព្រឹកវិជ្ជមាន មិនថាដោយការក្រោកពីព្រលឹម ផឹកទឹក ហាត់ប្រាណ ឬការធ្វើសមាធិនោះទេ គឺជាទម្លាប់ដ៏សំខាន់មួយដែលជួយពង្រឹងភាពម្ចាស់ការលើខ្លួនឯង កាត់បន្ថយភាពស្មុគស្មាញ និងបង្កើតកម្លាំងចិត្ត សម្រាប់សម្រេចគោលដៅប្រចាំថ្ងៃ។

តាមរយៈគេហទំព័រ Calm បានបង្ហាញពីគន្លឹះមួយ​ចំនួន ក្នុងការបង្កើតទម្លាប់ពេលព្រឹកដ៏រឹងមាំ ដែលជាមូលដ្ឋានគ្រឹះនាំទៅរកជីវិតប្រចាំថ្ងៃដែលមានតុល្យភាព និងប្រសិទ្ធភាពខ្ពស់។

សារៈសំខាន់នៃការរក្សាទម្លាប់នៅពេកព្រឹក ៖ ធ្លាប់ទេ? ក្រោកភ្លាមបិទម៉ោងរោទ៍ភ្លាម ឬក៏ក្រោកមកទាំងប្រញាប់ប្រញាល់ គ្មានកម្លាំងនៅក្នុងខ្លួន ភ្លេចនេះ ភ្លេចនោះ រហូតដល់ភ្លេចការងារសំខាន់ ឬក៏មួយទៀតងើបមក ដោយអារម្មណ៍តប់ប្រមល់យកតែម្តង! កត្តាដ៏ស្មុគស្មាញទាំងនេះ អាចបណ្តាលមកពីមួយចំណែកនៃការរៀបចំទម្លាប់ពេលព្រឹកមិនបានត្រឹមត្រូវ ឬមិនបានល្អ។

ដូច្នេះការរៀបចំ ឬក៏រក្សាទម្លាប់ពេលព្រឹកឱ្យបានល្អ បានពង្រឹងភាពម្ចាស់ការចំពោះខ្លួនឯង មិនថា ការគិត ការសម្រេចចិត្តអនុវត្តសកម្មភាពដែលឆ្លើយតបនឹងភាពវិជ្ជមានឱ្យបានពេញមួយថ្ងៃ និងការជឿជាក់លើការសម្រេចចិត្តក្នុងការរស់នៅបន្តដោយភាពវិជ្ជមានសម្រាប់ថ្ងៃថ្មី។

សកម្មភាពដែលគួរធ្វើនៅពេលក្រោកឡើងភ្លាមៗ ៖ មិនថាក្នុងមួយព្រឹកៗ លោកអ្នកមានពេលប៉ុន្មានម៉ោង ឬក៏ប៉ុន្មាននាទីនោះទេ​! នៅពេលដែលក្រោកភ្លាម មុន ឬក្រោយចូលបន្ទប់ទឹក អ្វីដែលគួរនឹកដល់មុនគេ គឺការទទួលទានទឹក ហើយជាកិច្ចបន្តបន្ទាប់ គឺធ្វើឱ្យរាងកាយមានចលនាមិនថា ដើរ ហាត់ប្រាណ រត់ ហាត់យូហ្កា ឬក៏ការពត់ដៃ ពត់ជើងនោះទេ! អ្វីដែលសំខាន់ គឺកុំនៅស្ងៀម។ បន្ថែមពីនោះ គួរបន្តអនុវត្តន៍សកម្មភាពទាំងឡាយណាដែលរួមចំណែកដល់ការអប់រំចិត្តដូចជាការសមាធិ ការដកដង្ហើមវែងៗ ដែលធ្វើយ៉ាងណាឱ្យមានសតិរំឮកដឹង។ ជាងនេះទៅទៀត នៅមានសកម្មភាពសំខាន់ៗបន្ថែមដូចជា ការទទួលទានអាហារពេលព្រឹកមិនច្រើនពេកមិនតិចពេក ព្យាយាមកុំប៉ះទូរស័ព្ទពេលក្រោកពីគេងភ្លាម ការសរសេរកំណត់ហេតុនៅក្នុងសៀវភៅ ឬក្រដាស ស្តាប់ភ្លេង ឬចម្រៀងដែលនាំឱ្យអារម្មណ៍ស្រស់ស្រាយមានភាពវិជ្ជមាន ធ្វើផែនការសម្រាប់ថ្ងៃថ្មី រៀបចំបន្ទប់គេងឱ្យស្អាត និងទុកចន្លោះនៅពេលព្រឹកធ្វើសកម្មភាព ឬរៀបចំខ្លួនមួយៗដោយមិនបង្ខំៗ ធ្វើយ៉ាងណាឱ្យមានសតិក្នុងខ្លួន។

កាលដែលមិនបានធ្វើផែនការសកម្មភាពទុកមុន ឬក៏ការតាំងចិត្តថា នឹងទៅកន្លែងណាមួយ វាគឺអន្ទាក់ក្នុងការទាញលោកអ្នកឱ្យត្រឡប់ទៅគេងវិញ និងអូសបន្លាយពេលវេលា ទោះបីជាចិត្តមិនចង់ក្ដី ហើយប្រសិនបើគ្មានទម្លាប់ ឬការតាំងចិត្តរៀបចំផែនការពីល្ងាចទេ ការចាប់ផ្តើមថ្ងៃថ្មីក៏នឹងមានភាពផុយស្រួយផងដែរ។ ជារួមមកវិញ ការបង្កើតទម្លាប់ល្អនៅពេលព្រឹក បានជួយសម្រួលដល់ការសម្រេចចិត្តក្នុងការធ្វើសកម្មភាពដែលផ្តល់នូវភាពវិជ្ជមាន ជួយកាត់បន្ថយស្រេ្តស និងការកសាងកម្លាំងចិត្ត បង្កើនផលិតភាពជាមួយនឹងថាមពលពិសេសជាងថ្ងៃដែលមិនបានយកចិត្តទុកដាក់ជាមួយទម្លាប់វិជ្ជមាន។

ដំណាក់កាលកសាងទម្លាប់ ៖ ការបង្កើតទម្លាប់ល្អ វាអាចល្អមើល ឬពិរោះស្តាប់ នៅពេលដែលត្រូវលើកជាប្រធានបទមកជជែកគ្នា ប៉ុន្តែដំណាក់កាលកសាងទម្លាប់ដោយផ្ទាល់វិញហាក់មិនរលូន មិនងាយស្រួលប៉ុន្មានទេ ថ្ងៃខ្លះធ្វើបាន ថ្ងៃខ្លះអត់បាន! ហើយពេលខ្លះមានកម្លាំងក្នុងការចាប់ផ្តើមហើយ ប៉ុន្តែពិបាកក្នុងការរក្សាឱ្យបានជាប់លាប់ ដូច្នេះ តើត្រូវធ្វើបែបណា? ចំណុចដែលគួរចាប់ផ្តើមដំបូងនោះ គឺការព្យាយាមចូលគេងនៅម៉ោងដដែល​ និងក្រោកនៅម៉ោងដដែល, ជៀសវាងការមានទម្លាប់បិទម៉ោងរោទ៍, ចាប់ផ្តើមទម្លាប់វិជ្ជមានពីសកម្មភាពតូចៗ និងងាយស្រួលក្នុងការអនុវត្ត បង្កើនភាពរីករាយនៅពេលព្រឹក ការរៀបកាលវិភាគ និងធ្វើផែនការសកម្មភាពទុកជាមុននៅពេលល្ងាច។

បន្ថែមពីនោះ ការនិយាយប្រាប់មនុស្សស្និទ្ធស្នាលអំពីអ្វីដែលកំពុងអនុវត្តន៍ អាចជាការរំលឹកគ្នា ឬការប្រកួតប្រជែងគ្នាក្នុងការអនុវត្តឱ្យកាន់តែជាប់លាប់ និងចំណុចចុងក្រោយគឺរក្សាភាពអត់ធ្មត់អំឡុងពេលផ្លាស់ប្តូរ ប្រសិនបើមានការអាក់ខាន ឬក៏ការប្រែប្រួលនៅត្រង់ចំណុចណាមួយ គួរមានភាពបត់បែន និងបន្តអនុវត្តន៍ ទោះបីជាមានការខកខានខ្លះក៏ដោយ ធ្វើយ៉ាងណាកុំឱ្យការពន្យារពេលកើតមានជាញឹកញាប់ រហូតក្លាយទៅជាទម្លាប់មិនល្អវិញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...