អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុបចំនួន៣២០នាក់។

ក្នុងនោះ​កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលសិក្សា​រយៈពេល​២ឆ្នាំ មានចំនួន ២៤០នាក់ ដែលមានឯកទេស ព័ត៌មានវិទ្យា, ផលិតកម្ម និងបសុព្យាបាល, ក្សេត្រសាស្រ្ត, សំណង់ស៊ីវិល, យន្តសាស្រ្តរថយន្ត, អគ្គិសនី, គណនេយ្យ និង​ហិរញ្ញវត្ថុ, និង អក្សរសាស្រ្តអង់គ្លេស។

សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវ់ៈ ១,២,៣ ដែលត្រូវសិក្សា​រយៈពេល​១ឆ្នាំ មានចំនួន៨០នាក់ ដែលមានឯកទេស សេវាកម្មកុំព្យូទ័រ, ថែទាំ និងជួសជុលរថយន្ត, ជាងកំបោរ និង​ការ​តម្លើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ។

លក្ខខណ្ឌជ្រើសរើស សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលត្រូវសិក្សា​រយៈពេល២ឆ្នាំ បេក្ខជនត្រូវបញ្ចប់ថ្នាក់ទី១២ (ជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬប្រឡងធ្លាក់) សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ៣ ឬ​សញ្ញាបត្រមានតម្លៃស្មើ។ ដោយឡែកសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ដែលត្រូវសិក្សា​រយៈពេល១ឆ្នាំ សម្រាប់កម្រិត១ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សា​បឋមភូមិ ឬលិខិតបញ្ជាក់ការសិក្សាថា បានរៀនចប់ថ្នាក់ទី៩ នៅសាលាចំណេះទូទៅ ឬវិញ្ញាបនបត្រកម្មវិធីស្ពានចម្លងបន្តជំនាញ ឬបញ្ចប់ថ្នាក់ប៊ីប (BEEP) ឬសញ្ញាបត្រមានតម្លៃស្មើ។ សម្រាប់កម្រិត ២ បេក្ខជន​ត្រូវ​មានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ និង សម្រាប់កម្រិត៣ បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២។

កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយ​កាលបរិច្ឆេទចូលរៀន លើកទី១ ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ និង​លើកទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០២៤។

កន្លែងទទួលពាក្យ ៖ ការិយាល័យទំនាក់ទំនងទីផ្សារ​ស្រាវជ្រាវ និង​អភិវឌ្ឍ នៃវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ។ ចំពោះព័ត៌មានលម្អិត សូមទាក់ទង​ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំង​ភូមិ​អាចារ្យ​លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅទល់មុខ​វិទ្យាល័យ​កំពង់ធំ ក្រោយ​បុរីកុមារកំព្រាខេត្តកំពង់ធំ រាល់ម៉ោងធ្វើការ ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក facebook.com/mypikt/​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...