ទំនាក់ទំនង រវាង សម្ពាធ ការឈឺចាប់លើដើមទ្រូង និងភាពតានតឹង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត។

សម្ពាធ និងការឈឺចាប់លើដើមទ្រូង គឺជារោគសញ្ញា ដែលទាក់ទងយ៉ាងខ្លាំងទៅនឹងភាពតានតឹង ការថប់បារម្ភ និងបញ្ហាស្រឺត។ នៅពេលដែលអ្នកតានតឹង ឬស្លន់ស្លោ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនស្ត្រេស ដែលអាចបណ្ដាលឱ្យមានរោគសញ្ញារាងកាយជាច្រើន ហើយការមានសម្ពាធ ឬកាឈឺចាប់លើដើមទ្រូង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងនោះ។ បើតាម American Family Physician អ្នកអាចសិក្សា និងអនុវត្តបច្ចេកទេសមួយចំនួន ដើម្បីគ្រប់គ្រងភាពតានតឹង និងរោគសញ្ញាថប់បារម្ភរបស់អ្នកបាន។ ការគ្រប់គ្រងនេះ នឹងធ្វើឱ្យស្ថានភាពមិនស្រួលនៃរាងកាយរបស់អ្នកថយចុះ។ 

ទំនាក់ទំនងរវាង ភាពតានតឹង និងសំពាធលើដើមទ្រូង

បើតាមការសិក្សារបស់ NIH បានបង្ហាញថា អំឡុងពេលអ្នកស្ថិតក្រោមស្ថានភាពតានតឹង ឬជួបប្រទះការថប់បារម្ភ មុខងាររាងកាយរបស់អ្នកនឹងធ្លាក់ទៅក្នុងស្ថានភាព «ប្រយុទ្ធ ឬការផ្ដាច់ខ្លួន ដើម្បីសុវត្ថិភាព – flight or flight mode» ដែលបណ្ដាលឱ្យមានរោគសញ្ញារាងកាយ អារម្មណ៍ និងអាកប្បកិរិយាជាច្រើន។ នេះគឺជាការឆ្លើយតបដោយស្វ័យប្រវត្តិ ដែលអ្នកប្រហែលជាមិនដឹងខ្លួន ហើយវាអាចកើតឡើង មិនថាអ្នកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាក់ស្ដែង (ដូចជា ឆ្កែខាំ ឬការប្រយុទ្ធជាមួយអ្វីមួយ) ឬគ្រាន់តែតានតឹង ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ។

ការសិក្សានេះបង្ហាញទៀតថា នៅក្រោមភាពតានតឹង រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនមួយចំនួនដូចជា អាដ្រេណាលីន និងករទីសូល ដែលមានឥទ្ធិពលខ្លាំងលើរាងកាយ និងស្មារតីរបស់អ្នក។ មនុស្សគ្រប់រូប អាចឆ្លើយតបខុសៗគ្នា និងជួបប្រទះនឹងភាពតានតឹងក្នុងរូបភាពប្លែកៗពីគ្នា។ ប៉ុន្តែមានរោគសញ្ញាមួយ ដែលអ្នកគ្រប់គ្នាអាចជួបប្រទះ គឺមានអារម្មណ៍ថា មានសម្ពាធ និងការឈឺចាប់លើដើមទ្រូង។

ក្រៅពីសម្ពាធ និងការឈឺចាប់លើដើមទ្រូង ការឆ្លើយតប នឹងអារម្មណ៍ស្ត្រេស អាចរួមបញ្ចូលនូវអាការៈមួយចំនួនទៀតដូចជា ៖ មានអារម្មណ៍ថាធ្ងន់នៅលើដើមទ្រូង, ជាប់ថ្គាម, មានអារម្មណ៍ថា ភ័យខ្លាច, មានអារម្មណ៍ចង់ផ្ដាច់ខ្លួនពីអ្នកដទៃ និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង, ដកដង្ហើមញាប់ និងខ្លីៗ, ចង្អោរ ឬរាគ, ញ័រ, ពិបាកផ្ដោតអារម្មណ៍, ឆាប់ខឹង និងងាយប៉ះទង្កិចអារម្មណ៍, ចូលចិត្តគិត ឬបង្កើតរូបភាពគួរឱ្យខ្លាច និងមានអារម្មណ៍ថា គ្រប់គ្រងខ្លួនលែងបាន។

ការទប់ទល់នឹងភាពតានតឹង និងសំពាធលើដើមទ្រូង

បទពិសោធនៃការមានសម្ពាធលើដើមទ្រូង អាចបណ្ដាលមកពីភាពតានតឹងខ្លាំងពេក។ នៅពេលដែលអ្នកដឹងមូលហេតុនេះច្បាស់ ធ្វើឱ្យអ្នកអាចធានាបានថា អ្នកអាចដឹងពីរោគសញ្ញារាងកាយខ្លួនឯងច្បាស់ ថាបណ្ដាលមកពីភាពតានតឹង និងមិនមែនជាស្ថានភាពសុខភាពផ្សេងទៀតនោះទេ។ ដូច្នេះ អ្នកនៅតែត្រូវដោះស្រាយភាពតានតឹង ដែលអ្នកកំពុងប្រឈមក្នុងជីវិតរបស់អ្នក ដោយភាពតានតឹងទាំងនោះ អាចបណ្ដាលមកពីការងារ ទំនាក់ទំនង ស្ថានភាពហិរញ្ញវត្ថុ ឬបរិយាកាសរស់នៅជាដើម។

យោងតាម សមាគមន៍នៃការថប់បារម្ភ និងបាក់ទឹកចិត្តអាមេរិក (ADAA) បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ អាចជួយអ្នកគ្រប់គ្រងភាពតានតឹង និងបញ្ហាថប់បារម្ភរបស់អ្នកបាន ដោយទម្លាប់ទាំងនោះមានដូចជា ៖ ហាត់ប្រាណឱ្យសមស្របទៅនឹងស្ថានភាពសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃ, ត្រូវប្រាកដថាអ្នកបានគេងគ្រប់គ្រាន់, ទទួលទានអាហារបានទៀងទាត់, ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុល ក្នុងកម្រិតសមល្មម, សម្រាក ហើយដកដង្ហើមវែងៗ, បង្ហាញអារម្មណ៍របស់អ្នកទៅកាន់មនុស្សយល់ចិត្ត និងបង្កើតទម្លាប់សម្មាធិជារៀងរាល់ថ្ងៃ បើទោះជាក្នុងរយៈពេលខ្លីក៏ដោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...