តើ ពោត ល្អចំពោះសុខភាពដែរ ឬទេ?

ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា «ពោតស្រស់» គឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏ល្អសម្រាប់រាងកាយ។

១. តម្លៃអាហារូបត្ថម្ភរបស់ពោត

អត្ថប្រយោជន៍របស់ពោតអាស្រ័យលើរបៀបដែលយើងចម្អិនវា។ ក្នុងនោះ ពោតផ្អែម (Sweet Corn) ត្រូវចាត់ទុកថា ជាបន្លែដែលមានជាតិម្សៅ (Starchy vegetable)។ ពោតក្រៀម/ពោតលីង (Popcorn) ចាត់ទុកថាជាគ្រាប់ធញ្ញជាតិពេញរូបរាង (Whole grain)។

ក្នុងពោតស្ងោរមួយផ្លែ (ទំហំមធ្យម) វានឹងផ្តល់នូវថាមពល ៩៩ កាឡូរី, កាបូអ៊ីដ្រាត ២១,៦ ក្រាម (ជាតិសរសៃ ២,៥ ក្រាម និងស្ករ ៤,៧ ក្រាម), ប្រូតេអ៊ីន ៣,៥ ក្រាម។ វាមិនមានកូឡេស្តេរ៉ុលទេ និងមានជាតិខ្លាញ់ទាបបំផុត។

២. អត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព

ពោតមានជាតិសរសៃ និងម្សៅធន់ (Resistant starch) ដែលជួយកាត់បន្ថយការរលាកក្នុងពោះវៀន និងជួយដល់ការលូតលាស់នៃបាក់តេរីល្អៗ។ វាក៏ជួយឱ្យរាងកាយស្រូបយកជាតិរ៉ែបានល្អ និងកាត់បន្ថយកូឡេស្តេរ៉ុលផងដែរ។

ការបរិភោគពោត ក៏ជួយ​ដល់សុខភាពភ្នែក និងខួរក្បាល ដោយសារសារធាតុ Lutein និង Zeaxanthin ក្នុងពោតជួយការពារភ្នែកពីពន្លឺ និងជួយដល់ការវិវត្តនៃខួរក្បាល (ជាពិសេសកុមារក្រោមអាយុ ៥ ឆ្នាំ)។ ដោយ​ឡែក​ពោតពណ៌ស្វាយ សម្បូរទៅដោយសារធាតុ Anthocyanins ដែលជួយដល់សុខភាពបេះដូង និងគ្រប់គ្រងជាតិស្ករក្នុងឈាម។

ដោយសារពោត​មានជាតិសរសៃខ្ពស់ វាក៏​ធ្វើឱ្យការរំលាយអាហារប្រព្រឹត្តទៅយឺតៗ ការពារកុំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំ។ (ចំណាំ៖ គួរជៀសវាងទឹកស៊ីរ៉ូពោត ឬផលិតផលពោតកែច្នៃខ្លាំង)។

សរុបមកវិញ ពោត ជាអាហារដែលផ្តល់នូវវីតាមីន រ៉ែ និងជាតិសរសៃដែលរាងកាយត្រូវការ។ តែយ៉ាងណា សូមជ្រើសរើសញ៉ាំពោតស្រស់ កាត់បន្ថយការប្រើប៊ឺ/ខ្លាញ់ច្រើនពេក និងញ៉ាំក្នុងបរិមាណសមរម្យជាផ្នែកនៃរបបអាហារដែលមានតុល្យភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...