ប្រភេទអាហារសម្រន់ដែលល្អ និងងាយស្រួលយកតាមខ្លួន

ការជ្រើសរើសប្រភេទអាហារសម្រន់ដែលមានសុខភាពល្អ និងងាយស្រួលយកតាមខ្លួន គឺជាទម្លាប់ដ៏ឆ្លាតវៃមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យសុខភាពកាន់តែរឹងមាំ និងផលិតភាពកាន់តែកើនឡើង។ យោងតាមគេហទំព័រ Everydayhealth បានបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការជ្រើសរើស​អាហារសម្រន់ដែលល្អ និង​ងាយស្រួលក្នុងការដាក់តាមខ្លួន៖

ការចិតចំណិតផ្លែឈើដែលមានរូបរាងស្អាតៗ ៖ កត្តាដែលជំរុញឱ្យទទួលទានអាហារវេចខ្ចប់ស្រាប់ៗមិនមែនដោយសារតែរស់ជាតិមួយមុខនោះទេ ប៉ុន្តែវាក៏បណ្តាលមកភាពងាយស្រួល ភាពស្រស់ស្អាតនៃការទុកដាក់ និងសោភ័ណភាពរបស់អាហារទាំងនោះផងដែរ ដោយឡែកផ្លែឈើវិញក៏មានរស់ជាតិឆ្ងាយមិនចាញ់អាហារសម្រន់ដែលមានស្រាប់ៗដែរ តែពុំងាយស្រួលក្នុងការទទួលទាន ដែលជាហេតុផលមួយពិបាកជំរុញឱ្យការទទួលទានអាហារស្រស់ៗ ឬផ្លែឈើស្រស់ៗ។​ ដើម្បីដោះស្រាយនឹងចំណោទបញ្ហានេះ ក៏ដូចជាការជំរុញឱ្យទទួលទានផ្លែឈើស្រស់ៗ ការរៀបចំទុកជាមុន ឬការចិតសម្បកជាចំណិតៗតូចៗដាក់តាមខ្លួន ឬក៏កែច្នៃផ្លែឈើឱ្យមានទំហំ និងរូបរាងដ៏គួរឱ្យទាក់ទាញ គឺជាកត្តាមួយជួយជំរុញឱ្យការទទួលទានអាហារសម្រន់មានប្រសិទ្ធភាព។

កែច្នៃសោភ័ណភាពបន្លែ ៖ មិនត្រឹមតែផ្លែឈើប៉ុណ្ណោះទេដែលមានសារជាតិផ្អែមស្រស់ សូម្បីបន្លែក៏ជាប្រភេទអាហារដែលអាចកែច្នៃទៅជាអាហារសម្រន់បានដែរ ដូចជាការ៉ុត និងត្រសក់ គ្រាន់តែចិតជាដុំតូចៗហើយច្រកក្នុងប្រអប់ នោះគឺអាចប្រើប្រាស់វាជាអាហារសម្រន់នៅពេកឃ្លានម្តងម្កាលបាន។

គ្រាប់ធញ្ញជាតិដែលមានរស់ជាតិចម្រុះ ៖ ប្រសិនបើមិនអាចជៀសរួចពីអាហារស្រាប់ៗ ឬអាហារវេចខ្ចប់នោះទេ គួជ្រើសរើសអាហារសម្រន់ណាដែលអាចកាត់បន្ថយហានិភ័យ ដូចជាគ្រាប់ធញ្ញជាតិ ហើយបើអាចជ្រើសរើសរសជាតិដែលមានលាយចម្រុះគ្នា ដើម្បីបំពេញតម្រូវការរបស់រាងកាយ។

ការពិនិត្យទៅលើគ្រឿងផ្សំ ៖ ការចំណាយពេលទៅផ្សារនៅពេលដែលមិនសូវប្រញាប់ខ្លាំង ជាឱកាសក្នុងការសង្កេតនិងអានបានលម្អិតអំពីកម្រិតជាស្ករ ឬក៏ប្រភេទគ្រឿងណាមួយដែលអាឡែកហ្ស៊ីនឹងខ្លួនឯង។ លើសពីនេះ ក៏ជាឱកាសក្នុងការជ្រើសរើសប្រភេទអាហារសម្រន់ ដែលមានជាតិប្រូតែអ៊ីនខ្ពស់ផងដែរ។ ទោះមិនអាចជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុដែលធ្វើឱ្យអាហារនៅបានយូរ ប៉ុន្តែនៅតែអាចជ្រើសប្រភេទគ្រឿងផ្សំដែលមានដាក់នៅក្នុងកញ្ចប់អាហារនីមួយៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *