គន្លឹះ១២វិធីដោះស្រាយពេលបាត់វត្ថុបំណងក្នុងការរស់នៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការមានអារម្មណ៍ហេលហាល បាត់បង់ខ្លួនឯង ជំរុញឱ្យមនុស្សគេចចេញពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញខ្លួន។ នៅពេលខ្លះ អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីក៏ឈានដល់ដំណាក់កាលនេះ ហើយមិនដឹងថាត្រូវធ្វើអ្វីនៅជំហានបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះហាក់ដូចជា ជីវិតគ្មានវត្ថុបំណង គ្មានគោលដៅ ឬក៏ការបោះជំហានអភិវឌ្ឍន៍ខ្លួនទៅមុខមិនលឿនដូចមុនសោះ។ អារម្មណ៍ប្រភេទនេះបានបង្កើនការសង្ស័យជាច្រើនចំពោះសមត្ថភាពខ្លួនឯង ហើយមិនដឹងថាត្រូវដោះយ៉ាងណាប្រកបដោយវិធីសាស្រ្តវិជ្ជមាន។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញគន្លឹះ ១២ចំណុច ក្នុងការដោះស្រាយនឹងស្ថានភាពមួយនេះ។

១. ឆ្លុះបញ្ចាំងតម្រូវការផ្ទាល់ខ្លួន ៖ អាចនឹងជួយបានច្រើនដែរ នៅពេលដែលវិនិយោគពេលជាមួយខ្លួនឯងតាមរយៈ ការសួរខ្លួនឯងថាមានរឿងអ្វីកើតឡើងខ្លះ? ហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ? រួចហើយវិភាគ និងផ្ទៀងផ្ទាត់អំពីតម្រូវការផ្ទាល់ខ្លួន ថា តើអ្វីដែលចង់បានទាំងនោះបណ្តាលមកពីជម្រើសខ្លួនឯង ឬក៏ឥទ្ធិពលបរិយាកាសសង្គម។  

២. ស្វែងរកឱកាសអភិវឌ្ឍន៍ខ្លួនជានិច្ច ៖  គិតទៅដល់រូបភាពដែលចង់ផ្លាស់ប្តូរ  ចង់ឱ្យកើតមាននៅពេលអនាគត តើចង់ឃើញភាពរីកចម្រើនអ្វីខ្លះ? ចង់អភិវឌ្ឍន៍សមត្ថភាពនៅចំណុចណាខ្លះ? អារម្មណ៍ដែលបាត់បង់ខ្លួនឯង គឺមិនមានផាសុកភាពនោះទេ ដូច្នេះត្រូវស្វែងរកឱកាសបន្ថែមដើម្បីពង្រឹងសមត្ថភាពមិនថា ជីវិតផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈក៏ដូចជា សុខភាពផ្លូវចិត្ត។

៣. ផ្តោតសកម្មភាពអាទិភាព ៖ ផ្តោតទៅលើពេលវេលា និងថាមពលផ្ទាល់ខ្លួនគឺជារឿងអាទិភាព និងបញ្ចៀសរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យកាត់ចង្វាក់ការផ្តោតទៅលើចំណុចមួយនេះ។

៤. ថែទាំខ្លួនឯង ៖ តម្រូវការផ្ទាល់ខ្លួនត្រូវចាត់ជាអាទិភាព និងយកចិត្តទុកដាក់ ឬក៏ថែទាំសុខភាពផ្លូវកាយនិងចិត្ត តាមរយៈការមានសកម្មភាពផ្លូវកាយអនុវត្តន៍បានទៀតទាត់រាល់ថ្ងៃ។

៥. ធ្វើសមាធិជាប្រចាំ ៖ ការធ្វើសមាធិ និងហ្វឹកហាត់ស្មារតីរំលឹកដឹង ជួយកាត់បន្ថយកម្រិតស្រ្តេស ដែលកំពុងតែកើតមាន រួមទាំងរក្សាការផ្ចង់អារម្មណ៍ឱ្យស្ថិតក្នុងបច្ចុប្បន្នភាព។

៦. សរសេរកំណត់ហេតុ ៖ សរសេររាល់ការគិតទាំងអស់ចេញមកក្រៅ ជួយឱ្យស្គាល់អារម្មណ៍ខ្លួនឯងជាងមុន មានការជំរុញចិត្តជាងមុន និងការរកឃើញឬសគល់ដែលបណ្តាលឱ្យបាត់បង់ខ្លួនឯង។

៧. និយាយពាក្យល្អឱ្យឮៗ ៖ ការនិយាយប្រយោគ ល្អៗ ចំពោះខ្លួនឯងឱ្យឮៗ រៀងរាល់ថ្ងៃ បានបង្កើននូវទំនុកចិត្តចំពោះខ្លួនឯង និងទទួលបានអារម្មណ៍ល្អៗ។

៨. ទាក់ទងទៅកាន់មនុស្សជាទីស្រឡាញ់ ៖ អនុញ្ញាតិឱ្យមនុស្សជាទីស្រឡាញ់របស់អ្នក បានដឹងអំពីអារម្មណ៍ដែលអ្នកកំពុងមាន ចែករំលែកអំពីភាពមន្ទិលដែលកំពុងមាន ក៏ដូចជាការជជែកអំពីការសម្រេចចិត្តសំខាន់ៗជាមួយពួកគាត់ រួមទាំងអនុញ្ញាតិឱ្យពួកគាត់ដឹងអំពីអ្វីដែលអាចជួយបាន។

៩. កាត់ផ្តាច់ពីទំនាក់ទំនងគ្មានផាសុកភាព ៖ វាយតម្លៃនូវទំនាក់ទំនងដែលអ្នកកំពុងមាន បើរកឃើញថា កំពុងស្ថិតក្នុងស្ថានភាពមួយគ្មានផាសុកភាព គួរតែរក្សាគម្លាតពីទំនាក់ទំនងមួយនោះ ព្រោះវាមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ គួរផ្តោតទៅលើទំនាក់ទំនងណា ដែលផ្តល់ការគាំទ្រ និងផ្តល់អារម្មណ៍វិជ្ជមានចំពោះគ្នាទៅវិញទៅមក។

១០. រក្សាមនុស្សដែលផ្តល់ការគាំទ្រ ៖ បង្កើតឬក៏រក្សាបណ្តាញដែលអាចជួយគ្នា គាំទ្រគ្នា តាមរយៈការចែករំលែកគំនិត សកម្មភាពដែលអ្នកចូលចិត្ត ចូលរួមជួបជុំតាមកម្មវិធីអនឡាញ និងចូលជាសមាជិកដែលផ្តល់ការគាំទ្រណាមួយ។ គួរតែរក្សាទំនាក់ទំនងជាមួយក្រុមដែលផ្តល់ការគាំទ្រឱ្យបានទៀងទាត់ ឬក៏ក្លាយជាចំណែកនៃក្រុមទាំងនោះដើម្បីផ្តល់ការគាំទ្រទៅកាន់មនុស្សដទៃវិញ។

១១. រក្សាទម្លាប់ដែលនាំឱ្យមានផាសុកភាព ៖  ទម្លាប់ប្រចាំថ្ងៃត្រូវរួមបញ្ចូលទាំងសកម្មភាពលំហាត់ប្រាណ គេងបានគ្រប់គ្រាន់ របបអាហារមានតុល្យភាព និងមានជីវជាតិ ដែលកត្តាទាំងអស់នេះហើយជំរុញឱ្យអារម្មណ៍មានស្ថិរភាព និងអាចគ្រប់គ្រងបានគ្រប់កាលៈទេសៈ។

១២. ស្វែងរកជំនួយ ៖ ស្ថិតនៅក្នុងអារម្មណ៍មួយដែលច្របូកច្របល់ រួមទាំងបាត់បង់ខ្លួនឯង ដោយមិនដឹងថាត្រូវធ្វើអ្វីបន្តទៀត ឬក៏ពិបាកក្នុងការគ្រប់គ្រងខ្លួនឯង ការជជែកជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ឬក៏អ្នកមានគន្លឹះជួយក្នុងការដោះស្រាយ អាចថាជាចំណុចដែលមានប្រសិទ្ធភាព បន្ទាប់ពីប្រឹងអស់លទ្ធភាពដោះស្រាយដោយខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *