អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសថៃ និង សហរដ្ឋអាមេរិក ដោយផ្ដល់មូលនិធិសិក្សាពី ៥០% ដល់ ១០០%។

អាហារូបករណ៍នឹងផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សានៅ Pearson ISAK Japan ប្រទេសជប៉ុន, UWC Changshu China ប្រទេសចិន, UWC USA នៅសហរដ្ឋអាមេរិក, UWC Mahindra College ប្រទេសឥណ្ឌា និង UWC Thailand នៅប្រទេសថៃ។

លក្ខខណ្ឌចាំបាច់ដែលបេក្ខជនត្រូវមានដូចជា មានសញ្ជាតិខ្មែរ ជាបេក្ខជនដែលមានថ្ងៃកំណើតក្នុងចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩។ ជាបេក្ខជនដែលកំពុងសិក្សាថ្នាក់ទី១១ ឬទី១២ នៅវិទ្យាល័យក្នុងប្រទេសកម្ពុជា និងមាន Email ផ្ទាល់ខ្លួនដែលមានសុពលភាព។ ជាមួយគ្នានេះ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិចាំបាច់មួយចំនួនដូចជា ជាបេក្ខជនដែលមានជំនាញសរសេរ និងនិយាយជាភាសាអង់គ្លេសជ្រៅជ្រះ មានសមត្ថភាពក្នុងការត្រិះរិះពិចារណា មានភាពឆ្លាតវៃ មានការអត់ធ្មត់ មានទំនួលខុសត្រូវលើខ្លួនឯង និងស្មោះត្រង់ និង ជាបេក្ខជនដែលមានចំណង់ចំណូលចិត្តខ្ពស់លើសកម្មភាពសិក្សាស្រាវជ្រាវ។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវឆ្លងកាត់បីដំណាក់កាលរួមមាន៖ ដំណាក់កាលពី១ ចូលទៅកាន់គេហទំព័រ https://bit.ly/uwc-cambodia-2yrs-apply-2025-2027 ។ ដំណាក់កាលទី២ បេក្ខជនត្រូវបំពេញចម្លើយគ្រប់សំណួរទាំងអស់ បន្ទាប់មកចុចពាក្យ Submit (គួរជម្រាបថា បេក្ខជនត្រូវសរសេរដោយប្រុងប្រយ័ត្ន និងបានក្បោះក្បាយ ព្រោះការដាក់ពាក្យត្រូវបានរាប់បញ្ជូលជាចំណែក ក្នុងវាយតម្លៃជ្រើសរើសបេក្ខជនទៅកាន់វគ្គសម្ភាសន៍។ សម្រាប់ ដំណាក់កាលទី៣ បេក្ខជននឹងទទួលបានសារជូនដំណឹងតាមរយៈ Email ។ គួរជម្រាបថា មានតែការដាក់ពាក្យតាមរយៈ Online តែប៉ុណ្ណោះដែលត្រូវបានទទួលយក ដូចនេះបេក្ខជនត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ​Email ដែលអាចប្រើការបាន។

 សម្រាប់ព័តមានបន្ថែមងាចទំនាក់ទំនងទៅកាន់ UWC Cambodia តាមរយៈ Email: selection@kh.uwc.org ឬតាមរយៈទំព័រFacebook ផ្លូវការរបស់UWC:  https://www.facebook.com/uwc.cambodia ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *