ផ្លាស់ប្តូរសកម្មភាពតិចតួចក្នុងសកម្មភាពប្រចាំថ្ងៃ តែអាចអភិវឌ្ឍន៍ការរស់នៅ

លទ្ធផល ឬក៏សមិទ្ធផល មានភាពពាក់ព័ន្ធជាមួយនឹងទម្លាប់ប្រចាំថ្ងៃ ឬក៏ការប្រត្តិបត្តិសកម្មភាពដដែលៗ ដើម្បីឆ្ពោះតម្រង់ទៅរកវិថីវិជ្ជមាន។ ហើយការមើលពីចម្ងាយអំពីអនាគតទៀតសោធ គេអាចឆ្លុះបញ្ចាំងតាមរយៈការសម្រេចចិត្ត និងការអនុវត្តសកម្មភាពប្រចាំថ្ងៃ ឬក៏ការជ្រើសវិធីសាស្រ្តនៃការអភិវឌ្ឍន៍ខ្លួន។ មួយវិញទៀត ការប្រើប្រាស់ផ្នត់គំនិតមើលទៅកាន់រូបភាព ​និងពិភពខាងក្រៅ បានជះឥទ្ធិពលទៅកាន់ការអភិវឌ្ឍរបៀបរស់នៅ ទៅរកភាពល្អប្រសើរ។ ខាងក្រោម គឺជា​ចំណុចតូចៗមួយចំនួន ដែលវាអាចជួយ​ដល់ការអភិវឌ្ឍការ​រស់​នៅ​របស់លោកអ្នក។

១.  ហែលទឹក ៖ ចំពោះអ្នកដែលត្រូវចំនាយពេលអង្គុយក្នុងការិយាល័យមានរយៈពេលយូរ ឬអ្នកឧស្សាហ៍ឈឺឆ្អឹងខ្នង ឬក៏រាងកាយមិនសូវស្រួល សុទ្ធសឹងតែ ជាកត្តារំខានដល់ការរស់នៅ ដូច្នេះការជ្រើសយកវិធីសាស្រ្តហែលទឹកឱ្យបានទៀងទាត់ អាចថាជាដំណោះស្រាយមួយ។

២. គ្រប់គ្រងកំហឹងពេលធ្វើដំណើរតាមផ្លូវ ៖ ការធ្វើដំណើរ នៅតាមផ្លូវ អាចនឹងមានកត្តាជាច្រើនបណ្តាលឱ្យអារម្មណ៍តឹងតែង ទោះបីជាអ្នក មានការគោរពច្បាប់ចរាចរណ៍ដោយខ្ជាប់ខ្ជួនយ៉ាងណាក៏ដោយ ប៉ុន្តែការប៉ះពាល់តាមរយៈ ការបំពានលើគំនូសផ្លូវ ការវ៉ាជែងគន្លង​ផ្លូវដោយ​មិនគោរពការប្រកាន់ឆ្វេងស្តាំ ឬក៏បើកមិនគោរពអាទិភាព បានប៉ះពាល់ស្មារតីជាខ្លាំង ទៅកាន់អ្នកអមដំណើរជាមួយ។ ដូច្នេះការដកដង្ហើមវែងៗ ការអនុគ្រោះ គឺជាការគ្រប់គ្រងកំហឹងពេលធ្វើដំណើរតាមផ្លូវបានមួយផ្នែក និងជាគំរូសម្រាប់មនុស្សដទៃ។

៣. ដាក់ដែនកំណត់ចំពោះសមាជិកគ្រួសារ ៖ មិនមែនរាល់សមាជិកគ្រួសារទាំងអស់សុទ្ធតែ មានសមត្ថភាព និងលទ្ធភាពផ្តល់ការគាំទ្រនោះទេ ក្នុងករណីនេះ ការដាក់ដែលកំណត់ ឬក៏ការរក្សាគម្លាតមួយរយៈដើម្បីផ្តោតលើខ្លួនឯង គឺជាវិធីនាំទៅរកការអភិវឌ្ឍក្នុងរយៈពេលវែង។

៤. សម្អាត ៖ ការចំណាយពេល ១០ ទៅ ១៥នាទី ក្នុងការសម្អាតកន្លែងស្នាក់នៅ មិនត្រឹមតែជួយបង្កើនរបៀបរៀបរយនោះទេ ប៉ុន្តែបានបង្កើននៅអារម្មណ៍ល្អៗ បង្កើនស្មារតីផ្តោត ជៀសអាការៈភ្លេចភ្លាំង ហើយអភិវឌ្ឍន៍ដល់ការរស់នៅប្រចាំថ្ងៃ។ កន្លែងរស់នៅ មានរបៀបរៀបរយ ផ្តល់ភាពងាយស្រួលក្នុងការស្វែងរករបស់របររៀបចំខ្លួន ឬការរៀបសម្ភារៈមុននឹងចេញទៅធ្វើការ ឬការរៀនសូត្រ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *