ឃា្លអវិជ្ជមាន ៥ ដែលមនុស្សមានសុខភាពផ្លូវចិត្តរឹងមាំមិននិយាយ មកកាន់ខ្លួនឯង

ការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា មនុស្សមួយចំនួនធំ មានទំនាក់ទំនងអវិជ្ជមានជាមួយខ្លួនឯង។ ពួកគេចូលចិត្តរិះគន់ខ្លួនឯង និងមើលឃើញខ្លួនឯងក្នុងរូបភាពអវិជ្ជមាន។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថា អ្នកជាបុគ្គលដែលមិនមានទម្លាប់និយាយ ប្រយោគ ៥ ឃ្លាខាងក្រោមនេះ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន និងសុខភាពផ្លូវចិត្តរឹងមាំ ហើយចំណុចទាំងពីរនេះ នឹងជួយអ្នកឱ្យឈានដល់ការសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់អ្នក។

១. ខ្ញុំមិនល្អគ្រប់គ្រាន់ ៖ ពាក្យមួយឃ្លានេះ គឺជាមេរោគដ៏គ្រោះថ្នាក់ ដែលកំពុងដំណើរការក្នុងខួរក្បាលរបស់មនុស្សភាគច្រើន។ ជាលក្ខណៈវិទ្យាសាស្ត្រ ខួរក្បាលរបស់យើង ផ្ដោតលើរឿងអវិជ្ជមានច្រើនជាងរឿងវិជ្ជមាន។ ជាក់ស្ដែង ប្រសិនបើអ្នកទទួលបានការកោតសរសើរចំនួន ៩ និងការរិះគន់ចំនួន ១ នោះអ្នកនឹងផ្ដោតទៅលើការរិះគន់ ច្រើនជាងពាក្យសរសើរ ដែលអ្នកទទួលបាន។ បើតាមការស្រាវជ្រាវបង្ហាញថា ពាក្យ «ខ្ញុំមិនល្អគ្រប់គ្រាន់» មួយឃ្លានេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ ដូច្នេះ ជំនួសឱ្យការប្រើពាក្យនេះ អ្នក​ជំនាញណែនាំឱ្យអ្នកប្រើប្រយោគ ឬឃ្លាថា តើអ្វីទៅល្អពិសេស និងភាពខ្លាំងរបស់ខ្ញុំ? ហើយផ្ដោតលើការធ្វើរឿងនោះឱ្យបានល្អបំផុត។

២. ខ្ញុំនឹងមិនអាចរៀនអ្វីដែលថ្មីបានទេ ៖ ពាក្យមួយឃ្លានេះ មិនត្រឹមតែធ្វើឱ្យអ្នកខូចចិត្តប៉ុណ្ណោះទេ វាក៏មិនសមស្របតាមលក្ខណៈវិទ្យាសាស្ត្រដែរ។ តាមពិតទៅ ខួរក្បាលរបស់មនុស្សគឺងាយបត់បែន ហើយអាចបន្តផ្លាស់ប្ដូរ និងអភិវឌ្ឍរហូតដល់វ័យចំណាស់, បាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា neuroplasticity ។ អ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀនសូត្រអ្វីដែលថ្មី នៅពេលណាមួយក៏បាន ហើយអ្នកអាចអភិវឌ្ឍជំនាញនោះបានគ្រប់ពេល។

. ខ្ញុំជាមនុស្សបរាជ័យ ៖ ការប្រើពាក្យនេះមកកាន់ខ្លួន​ឯង អាចធ្វើឱ្យអ្នកមានជំនឿថា អ្នកនឹងមិនអាចសម្រេចភាពជោគជ័យក្នុងជីវិតបាននោះទេ។ មែនទែនទៅ ផ្នត់គំនិតនេះ មិនត្រឹមត្រូវនោះទេ។ ទោះបីជាអ្នកមិនអាចសម្រេចគោលដៅជាក់លាក់ណាមួយ ក្នុងជីវិតរបស់អ្នកក៏ដោយ វាមិនមានន័យថា អ្នកជាបុគ្គលបរាជ័យឡើយ។ ជារឿយៗនៅពេលដែលអ្នកមិនអាចសម្រេចកិច្ចការអ្វីមួយ ឱ្យសមតាមបំណងរបស់អ្នក នោះគឺជាពេលវេលាមួយ ដែលអ្នកអាចរៀនសូត្រពីជីវិត និងធ្វើឱ្យអ្នកកាន់តែឆ្លាត យល់ដឹងកាន់តែច្រើន និងចាស់ទុំ។

៤. ខ្ញុំល្ងង់ណាស់ ៖ វាគឺជាការឈឺចាប់ណាស់ នៅពេលដែលនរណាម្នាក់ ហៅអ្នកថាល្ងង់ ហើយនរណាម្នាក់នោះ ក៏អាចជាអ្នកខ្លួនឯងដែរ។ ការប្រើពាក្យបែបនេះ នៅពេលធ្វើកិច្ចការអ្វីមួយមិនបានល្អ អាចធ្វើឱ្យអ្នក លែងចង់ធ្វើ ឬបញ្ឈប់ការព្យាយាម។ ជំនួសឱ្យការប្រើពាក្យនេះ អ្នកអាចនិយាយថា «គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ»«មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ធ្វើខុស» ។ ម្យ៉ាងតាមការស្រាវជ្រាវ រកឃើញថា អ្នកដទៃមិនវិនិច្ឆ័យអ្នកខ្លាំង ដូចអ្នកគិតនោះទេ នៅពេលអ្នកបង្ករកំហុសដែលគួរឱ្យអាម៉ាស់ណាមួយ។

៥. ខ្ញុំមិនល្អដូចគេ ៖ នៅពេលអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកនឹងងាយមានអារម្មណ៍ថា អ្នកមិនល្អ ឬមិនមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែការពិតទៅនេះមិនមែនជាការពិតទេ។ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេស និងចំណុចខ្លាំងរៀងៗខ្លួន។ ការស្រាវជ្រាវបង្ហាញថា ការផ្ដោតលើចំណុចខ្លាំង និងលក្ខណៈពិសេសខ្លួនឯង នឹងជួយឱ្យអ្នកមានភាពធន់ និងជឿជាក់លើខ្លួនឯង ហើយអ្នកនឹងស្រឡាញ់ ព្រមទាំង​ឱ្យតម្លៃខ្លួនឯងខ្ពស់ជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...