អ្នកជំនាញកុមារតូច ៖ ការគោរព និងទទួលស្គាល់ទេពកោសល្យពីកំណើតរបស់កុមារ ជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យក្នុងជីវិតពួកគេ

អ្នកប្រាជ្ញរូបវិទ្យា លោក​ អាល់ប៊ីត អាញស្ដាញ លើកឡើងថា «មនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពអស្ចារ្យ ប៉ុន្តែប្រសិនបើអ្នកវិនិច្ឆ័យសត្វត្រី តាមរយៈសមត្ថភាពឡើងដើមឈើ សត្វត្រីនោះនឹងរស់នៅពេញមួយជីវិត ដែលជឿថា វាគ្មានសមត្ថភាពពិសេសអ្វីនោះទេ» ប្រយោគរបស់ស្ថាបនិករូបមន្ត E = MC2 ចង់បញ្ជាក់ថា មនុស្សគ្រប់គ្នា មានទេពកោសល្យ និងដុងពីកំណើតខុសៗគ្នា ដូច្នេះ យើងមិនអាចកំណត់ថា បុគ្គលណាម្នាក់ ពូកែជាងបុគ្គលម្នាក់ទៀតនោះទេ។ អ្វីដែលសំខាន់ ត្រូវផ្ដល់ឱកាសឱ្យគេបង្ហាញសមត្ថភាពពិសេស ដែលគេមានពីកំណើត។

ជាមួយនឹងការលើកឡើងរបស់រូបវិទូ អាញស្ដាញ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ការគោរព និងទទួលស្គាល់ទេពកោសល្យពីកំណើតរបស់កុមារ ពិតជាសំខាន់ណាស់ សម្រាប់កុមារ ព្រោះនេះជាមូលដ្ឋានគ្រឹះក្នុងការជួយឱ្យកុមារស្គាល់ខ្លួនឯង។ ខណៈ​ការស្គាល់ចំណុចខ្លាំងខ្លួនឯងច្បាស់ នឹងជំរុញឱ្យកុមាររស់នៅក្នុងសង្គម ដោយមានទំនុកចិត្ត និងក្លាហានចេញទៅទំនាក់ទំនងជាមួយអ្នកដទៃ ប៉ុន្តែដើម្បីជំរុញឱ្យកុមារឆាប់ស្គាល់ពីភាពខ្លាំងរបស់គេ កុមារពិតជាត្រូវការជំនួយពីឪពុកម្ដាយ។

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា ។

នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា លើកឡើងថា មានវិធីសាស្ត្រ ចំនួន ៤ ដែលឪពុកម្ដាយ អាចជួយជ្រោមជ្រែងកុមារ ឱ្យឆាប់រកឃើញទេពកោសល្យរបស់ពួកគេ។

១. ឪពុកម្ដាយ ត្រូវសង្កេត ទម្លាប់រៀនសូត្រ ចំណង់ចំណូលចិត្ត ទម្លាប់ក្នុងការចំណាយពេលទំនេរបស់កុមារ (ការចំណាយពេលជាមួយស្គ្រីន និងការចុចទូរស័ព្ទ មិនត្រូវបានរាប់បញ្ចូលនោះទេ) និងរបៀបធ្វើការរបស់កុមារ។ អ្នកស្រីបន្តថា ការសង្កេតនេះ នឹងធ្វើឱ្យយើងដឹងថា កុមារមានអត្តចរិតបែបណា? ហើយពូកែលើរឿងអ្វីខ្លះ? បន្ទាប់ពីដឹងរឿងទាំងនេះហើយ ឪពុកម្ដាយ ត្រូវនិយាយសរសើរ ពីចំណុចល្អរបស់កុមារឱ្យបានច្រើន ពេលនោះកុមារនឹងធ្វើរឿងនោះបានកាន់តែល្អ រហូតក្លាយជាទម្លាប់ នឹងវិវត្តក្លាយជានិស្ស័យ។

២. ឪពុកម្ដាយ ត្រូវជជែក ពិភាក្សា និងស្ដាប់ការបញ្ចេញយោបល់របស់កុមារឱ្យបានច្រើន។ បើតាមអ្នកស្រី ម៉ុន្ថា បន្ទាប់ពីចេះនិយាយ កុមារចូលចិត្តនិយាយពីកុមារភាពរបស់ខ្លួន និយាយពីអ្វីដែលធ្វើឱ្យគេសប្បាយចិត្ត និយាយពីមិត្តភក្ដិនៅសាលា និងក្ដីស្រម៉ៃនាពេលអនាគតរបស់គេ។ ដូច្នេះ ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ស្ដាប់ពួកគេ ដើម្បីឱ្យកុមារកាន់តែមានកម្លាំងចិត្តនិយាយ។

៣. ឪពុកម្ដាយ ត្រូវបើកឱកាសឱ្យកូនបានសាកល្បង និងស្វែងរកខ្លួនឯង តាមរយៈសកម្មភាពផ្សេងៗ នៅក្នុងវិស័យជាច្រើន។ ការដែលអនុញ្ញាតឱ្យកូនបានចូលក្នុងវិស័យផ្សេងៗ នឹងជួយឱ្យគេដឹងពីឧបនិស្ស័យ និងដុងពិតប្រាកដរបស់ខ្លួន។

៤. ឪពុកម្ដាយ ត្រូវលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់កុមារ។ លោកស្រីបញ្ជាក់ថា ការជំរុញឱ្យកុមារហ្វឹកហាត់ធ្វើអ្វីដែលជាទេពកោសល្យរបស់ខ្លួន ពិតជាសំខាន់ណាស់ក្នុងការជំរុញឱ្យកុមារ អាចលូតលាស់ក្នុងវិស័យអ្វីមួយ មិនថា វិស័យកីឡា សិល្បៈ ការសិក្សា ឬវិស័យអ្វីផ្សេងនោះទេ។

អ្នកជំនាញអប់រំកុមារតូចរូបនេះ សង្កត់ធ្ងន់ថា ឪពុកម្ដាយ ត្រូវគោរពបុគ្គលិកលក្ខណៈ និងទេពកោសល្យរបស់កុមារ និងអ្វីដែលកុមារមាន។ ព្រោះឪពុកម្ដាយ មានតួនាទីសំខាន់ណាស់ ក្នុងការកសាងមូលដ្ឋានគ្រឹះជីវិតសម្រាប់កុមារ ព្រោះឪពុកម្ដាយមិនគ្រាន់តែជាអ្នកបង្កើតកុមារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីប្រឹក្សា មិត្តភក្តិ អ្នកអប់រំ ទូន្មាន ដាស់តឿន និងតម្រែតម្រង់ផ្លូវ ដើម្បីឱ្យកុមារដើរនៅវិថីជីវិតដ៏ត្រឹមត្រូវមួយ។ នៅកន្លែងនេះ ទោះជាឪពុកម្ដាយ ស្ថិតនៅក្នុងតួនាទីមួយណាក៏ដោយ ការគោរពអត្តសញ្ញាណផ្ទាល់ខ្លួនរបស់កុមារត្រូវតែមានជានិច្ច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...