អ៊ីតាលីសាកល្បងការបង្រៀនដែលមានជំនួយពី AI ដើម្បីលុបបំបាត់គម្លាតជំនាញឌីជីថលក្នុងប្រទេស

ប្រទេសអ៊ីតាលី កំពុងដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងសាលាជាច្រើនទូទាំងប្រទេស ខណៈរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Giorgia Meloni កំពុងរិះរកវិធីថ្មី ដើម្បីលុបបំបាត់គម្លាតជំនាញឌីជីថលនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

រដ្ឋមន្ត្រីក្រសួងអប់រំ អ៊ីតាលី លោក Giuseppe Valditara បាននិយាយនៅសប្ដាហ៍នេះថា សូហ្វវែ AI សម្រាប់ជាជំនួយការគ្រូបង្រៀន នឹងត្រូវបានសាកល្បងនៅក្នុងថ្នាក់រៀនចំនួន ១៥ នៅទូទាំងតំបន់ចំនួន ៤ នាពេលឆាប់ៗ ក្នុងគោលបំណងពង្រីកគ្រោងការណ៍នៅពេលក្រោយ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។

កម្មវិធី AI នៅលើថេបប្លេត និងកុំព្យូទ័រក្នុងថ្នាក់រៀននឹងដើរតួជា ជំនួយការនិម្មិត ដែលអាចធ្វើឱ្យការរៀនកាន់តែងាយស្រួលសម្រាប់សិស្ស និងជួយគ្រូឱ្យស្គាល់វិធីសាស្ត្រសម្រាប់ការអប់រំឱ្យស្របតាមបរិបទសង្គម និងតម្រូវការរបស់សិស្ស។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីអប់រំអ៊ីតាលី ប្រាប់បណ្ដាញព័ត៌មាន TGcom24 ។

យោងតាមទីភ្នាក់ងារស្ថិតិរបស់ប្លុក Eurosat បានឱ្យដឹងថា ប្រទេសអ៊ីតាលីជាប្រទេសមានពិន្ទុជំនាញឌីជីថលមូលដ្ឋានទាបបំផុតមួយនៅក្នុងសហភាពអ៊ឺរ៉ុប ដែលមានសមាជិករហូតដល់ ២៧ប្រទេស។ បើយោងតាមទីភ្នាក់ងានេះ បានឱ្យដឹងថា ប្រទេសដែលមានពិន្ទុទាក់ទងនឹងជំនាញឌីជីថលមូលដ្ឋានល្អបំផុតគឺ ប្រទេសឡាតវី ប៉ូឡូញ ប៊ុលហ្គារី និងរូម៉ានី។

ទោះយ៉ាងណាក៏ដោយ ក្រសួងអប់រំអ៊ីតាលីមិនទាន់អាចបញ្ជាក់ឈ្មោះសាលា ដែលនឹងសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះបានទេ។ ត្បិតថា មានការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) សម្រាប់ជំនួយដល់ការបង្រៀន ប៉ុន្តែរដ្ឋមន្ត្រីនៅតែហាមឃាត់ការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងថ្នាក់រៀន បើទោះជាប្រើសម្រាប់តែគោលបំណងសិក្សាក៏ដោយ។

បច្ចុប្បន្ន ការព្យាយាមធ្វើបរិវត្តន៍កម្មឌីជីថលក្នុងសាលារៀនអ៊ីតាលីមានការលំបាក ដោយសារតែកត្តាអាយុបុគ្គលិកអប់រំនៃប្រទេសនេះមានវ័យចំណាស់ច្រើន ដោយជាងពាក់កណ្ដាលនៃពួកគេមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ នេះបើយោងតាមទិន្នន័យរបស់ OECD៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។