អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ប្រកាសពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍នឹងផ្ដល់ជូនកន្លែងស្នាក់នៅ និងប្រាក់អាហារូបករណ៍ប្រចាំខែចំពោះបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបរកណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សាលើមុខជំនាញ Bachelor of Education ២កន្លែង, Bachelor of Engineering ២កន្លែង, Bachelor of Business Asministration ២កន្លែង, Bachelor of Tourism and Hotel Management ១កន្លែង, Bachelor of Music ១កន្លែង, Bachelor of Law ១កន្លែង និង Bachelor of Fine-Applied Arts and Cultural Sciences ១កន្លែង។ សម្រាប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់សិក្សាលើជំនាញ Master of Eucation ១កន្លែង, Master of Music ១កន្លែង, Master of Tourism and Hotel Management ១កន្លែង និងថ្នាក់បណ្ឌិតចំនួន១កន្លែងលើជំនាញ Education។

លក្ខខណ្ឌនៃការចុះឈ្មោះ បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់សម្រាប់ថ្នាក់បណ្ឌិត។ ជាមួយគ្នានេះ បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេស ឬភាសាថៃ និងមានសុខភាពល្អទាំងកាយសម្បទា​ និងសតិបញ្ញា។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមភ្ជាប់ជាមួយឯកសារដែលត្រូវបំពេញដូចជា បង្កាន់ដៃទទួលពាក្យប្រឡង០១ច្បាប់ ពាក្យសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេប០១ច្បាប់ កិច្ចសន្យា០១ច្បាប់ រូបថត៤x៦ ៤សន្លឹក(ផ្ទៃខាងក្រោយពណ៌ស ថតថ្មី)។ សម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល(ច្បាប់ថតចម្លង០១ច្បាប់) សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃសមមូល(ច្បាប់ថតចម្លង០១ច្បាប់) និងសញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រមានតម្លៃសមមូល(ច្បាប់ថតចម្លង០១ច្បាប់) ដោយភ្ជាប់សញ្ញាបត្រច្បាប់ដើមទៅជាមួយដើម្បីផ្ទៀងផ្ទាត់។

ជាមួយគ្នានេះ សូមភ្ជាប់ជាមួយលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា/បណ្ណសម្គាល់ខ្លួននិស្សិត (ច្បាប់ថតចម្លង០១ច្បាប់) ចំពោះបេក្ខជនជានិស្សិត និងលិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ។

ដើម្បីទាញយកពាក្យសុំចុះឈ្មោះប្រឡង និងឯកសារពាក់ព័ន្ធសូមចូលទៅកាន់ https://me-qr.com/8kEKAEYL ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០២៣ ២១០ ៥៥៣ ឬ ០៩៨ ៩៨៩ ៧៨៩។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយការប្រឡងនឹងប្រព្រឹត្តនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។