គោលដៅធំចំនួន៤ ដើម្បីអប់រំមនុស្ស​ឱ្យ​ក្លាយជាពលរដ្ឋល្អ

គោលដៅនៃការអប់រំ មិន​មែនត្រឹមតែផ្តល់ចំណេះដឹងតែមួយ​មុខនោះទេ ប៉ុន្តែគឺជាការអប់រំ​មនុស្ស​មួយ​ឱ្យ​ទៅជា​ពលរដ្ឋល្អ ដោយ​ទាមទារ​នូវ​គោលដៅធំៗ​ចំនួន ៤ រួមមាន រៀនដើម្បីចេះដឹង, រៀនដើម្បីចេះធ្វើ, រៀន​ដើម្បី​មានសីលធម៌ល្អ និង រៀន​ដើម្បីចេះរួមរស់ជាមួយគ្នា។

តើរៀនដើម្បីចេះដឹង មានន័យយ៉ាងដូចម្តេច ?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បកស្រាយថា ពលរដ្ឋទាំងអស់​កើត​នៅក្នុងសង្គម មានជីវិត​នៅ​លើភពផែនដី កើត​មកគឺដោយគ្មានចំណេះដឹងដូចគ្នា គ្រាន់តែសម្បទាអាចខុសគ្នាបន្តិចបន្តួច ប៉ុន្តែអ្វីដែលទទួលបានគឺតាមរយៈ​ការអប់រំ​ឱ្យមានចំណេះដឹង។ លោកថា ប្រសិនបើ​មនុស្ស​ណាម្នាក់​មិន​ទទួល​បាន​ការ​អប់រំទេ គឺគាត់នឹងមិនមានចំណេះដឹងអ្វី​ដើម្បីប្រកបរបរចិញ្ចឹមជីវិតនោះទេ។

លោកបណ្ឌិតបានលើកជាឧទាហរណ៍ថា យើងអាច​ប្រៀបធៀបបាន ប្រសិនបើមនុស្សណាម្នាក់កើតហើយ គាត់​រស់​នៅក្នុង​សង្គមដែលអបាយមុខ គឺគាត់ទៅតាមបែបអបាយមុខ, តែបើមនុស្សកើត​មក​នៅក្នុងសង្គមអប់រំ គឺគាត់នឹងទទួលបានចំណេះដឹង ដូច្នេះមានន័យថា អ្វីៗដែលគាត់ទទួលបាន គឺតាមរយៈ ការអប់រំ​ឱ្យ​មានចំណេះដឹង។

អ្វីទៅជាការរៀនដើម្បីចេះធ្វើ ?

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការណ៍​នេះបើនិយាយដោយខ្លី ងាយស្តាប់ គឺមនុស្ស​មានចំណេះដឹងហើយ ត្រូវតែមានការអនុវត្តជាក់ស្តែង ហ្វឹកហាត់ជាក់ស្តែង​ទៅ​ដល់អ្នក​ទទួលបាន​ការ​អប់រំ ទទួលបាន​ការ​សិក្សា។ លោកបណ្ឌិតបន្តថា កាលណាដែល​យើង​រៀនចប់ តែអត់ចេះធ្វើអ្វី គឺជាកំហុសឆ្គងមួយ ដូច្នេះ​នៅ​ក្នុងវិស័យអប់រំ គឺគេ​បានរៀបចំ​ជាម៉ោង​ហាត់ការ ឬក៏​នៅ​ក្នុងវិទ្យាសាស្រ្តពិត គឺគេមានមន្ទីរពិសោធន៍ ដោយ​មានន័យថា អ្នក​ដែលបានរៀន គឺទៅហាត់ការជាក់ស្តែង ។ បើតាមលោកបណ្ឌិត កាលណាមនុស្ស​មានចំណេះដឹង ចំណេះធ្វើ គឺគេអាច​ធ្វើការងារជាក់ស្តែង​ក្រោយពីរៀនចប់ ដោយ​កុំថាឡើយចប់មហាវិទ្យាល័យ សូម្បីចប់មធ្យមសិក្សា ក៏​គេ​អាច​បង្កើតមុខរបរចិញ្ចឹមជីវិត និង​ក្លាយជាពលរដ្ឋ​ល្អបានដែរ ប្រសិនបើ​យើង​រៀបចំ​ប្រព័ន្ធអប់រំ​ត្រឹមត្រូវ។

រៀនដើម្បីមានសីលធម៌ល្អ

សសរស្តម្ភទី៣ នៃការអប់រំ គឺរៀន​ចើម្បីជាពលរដ្ឋល្អ មានសីលធម៌ល្អ, លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា រៀនដើម្បីក្លាយជាពលរដ្ឋល្អ មានសីលធម៌ល្អ ក៏ជាអ្វី​ដែលទទួលបានពីការ​អប់រំដែរ ដោយ ចំណេះដឹង ចំណេះធ្វើ ឬក៏ចំណេះដឹងវិទ្យាសាស្រ្តទាំងឡាយ ប្រសិនបើមិនមានសីលធម៌ល្អទេ មិន​មានសីលធម៌ពលរដ្ឋល្អទេ មិន​មានមនសិការល្អទេ គឺទៅជាមនុស្សដែលបាត់បង់ប្រយោជន៍ រួមទាំងធ្វើ​ឱ្យ​ខាតប្រយោជន៍សង្គមជាតិ ឬក៏អាចក្លាយជាអ្នកដើរតួនាទីកកូរកកាយក្នុងសង្គមជាតិ ឬក៏ប្រឆាំងនឹងផលប្រយោជន៍ជាតិក៏មាន ។ ដូច្នេះ​ច្បាស់ណាស់ថា វិស័យអប់រំ ត្រូវតែបញ្ចូលមនសិការជាតិ​ឱ្យ​ប្រជាពលរដ្ឋក្លាយជាពលរដ្ឋល្អ មានសីលធម៌ល្អ ។

អគ្គលេខាធិការរាជបណ្ឌិតសភាមានប្រសាសន៍បញ្ជាក់ថា ការដាក់បញ្ចូល​មនសិការជាតិ​ ដើម្បី​ឱ្យសិស្ស​ក្លាយ​ជាពលរដ្ឋ​ល្អ មានសីលធម៌ល្អ គឺគេ​អាច​បញ្ចូល​បាន​តាមរយៈ​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា មុខវិជ្ជាប្រវត្តិសាស្រ្តជាដើម ដោយ​នៅ​ក្នុងកម្មវិធីសិក្សា​ថ្នាក់មធ្យមសិក្សា​មានអស់ហើយ, លោកបណ្ឌិតថា ប្រសិនបើពលរដ្ឋ​មិន​មាន​មនសិការជាតិទេ គឺគេមិន​យល់ពីគុណតម្លៃជាតិ ផលប្រយោជន៍ឡើយ។

រៀនដើម្បីចេះរស់នៅក្នុងសង្គម

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា សសរស្តម្ភទី៤ នៃការអប់រំនេះ គឺមិនខុសគ្នាពីសសរស្តម្ភទី៣នោះទេ ដោយកាលណាពលរដ្ឋ​មានមនសិការជាតិហើយ គឺគេ​នឹង​យល់ដឹងពី​ការ​ចូលរួម​ក្នុងសង្គម ធ្វើ​ឱ្យសង្គម​រឹងមាំ មានសុខដុមក្នុងសង្គម សង្គមមានសុខមាលភាពល្អ។

យ៉ាងណាក៏ដោយសរុបជារួម គោលដៅនៃការអប់រំ មិន​មែនផ្តោត​តែទៅលើចំណេះរឹងនោះទេ តែត្រូវ​មានជំនាញទន់ផងដែរ ពោលគឺមនុស្ស​មិន​មែន​មាន​ត្រឹម​តែចំណេះដឹង បទពិសោធន៍​ការងារ តែ​ត្រូវចេះអប់រំ​ឥរិយាបទផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...