រដ្ឋមន្រ្តីអប់រំ ៖ យុវជនត្រូវមានចំណេះដឹង សមត្ថភាពវិនិច្ឆ័យ និងដោះស្រាយបញ្ហាដោយប្រើប្រាស់បច្ចេកវិទ្យា

កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាមួយអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ នេះមានន័យថា យុវជនត្រូវមានចំណេះដឹង មានសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។

សិស្សានុសិស្សស្វែងយល់ពីបច្ចេកវិទ្យា។ រូបភាព៖ យូនីសេហ្វ។

រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់លើកឡើងថា ដើម្បីឱ្យវិស័យអប់រំអាចប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) បម្រើដល់ការសិក្សារបស់សិស្ស គឺចាំបាច់ត្រូវមានតម្លាភាព ភាពជឿទុកចិត្ត គឺការគោរពទិន្ន័យឯកជន យកផលប្រយោជន៍រួចជាធំ  ហើយគ្រូត្រូវចេះសម្រេចចិត្តដោយវិជ្ជាជីវៈជៀសវាងធ្វើតាមម៉ាស៊ីន។ លើសពីនេះ ត្រូវការពារទិន្ន័យផ្ទាល់ខ្លួនរបស់សិស្ស គ្រប់គ្រងទិន្នន័យ មិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍រួម និងផលប្រយោជន៍ឯកជនរបស់អ្នកប្រើប្រាស់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ត្រូវការពារកុំឱ្យមានអ្នកហេក (Hack) ពង្រឹងសុវត្ថិភាពអ៊ីនធឺណិត ត្រូវការពារសុវត្ថិភាពរបស់សិស្ស និងគ្រូ និងមានក្រមសីលធម៌សម្រាប់ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI)។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ ត្រូវរៀបចំគោលនយោបាយដើម្បីឆ្លើយតបនឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យអប់រំ ត្រូវរៀបចំក្របខណ្ឌបញ្ញាសប្បនិម្មិត្តប្រកបដោយសីលធម៌ ដែលគោរពដល់មនុស្សជាតិ។

កម្មវិធីអភិវឌ្ឍន៍​យុវជន ទាំងបំណិនរឹង និងបំណិន​ទន់ ។ រូបថត MoEys

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ននេះ ក្រសួងអប់រំ បាននិងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១. អភិបាលកិច្ចសាលារៀន ២. សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ ៣. សុខភាពសិក្សា និង៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...