៣ចំណុចដោះស្រាយនឹងអារម្មណ៍ក្រៀមក្រំកំឡុងពេលវិស្សមកាល

ការឈប់សម្រាកគឺជាពេលវេលាមួយ ដែលមានសុភមង្គលចំពោះមនុស្សភាគច្រើន ព្រោះគេអាចឆ្លៀតឱកាសនេះ ដើម្បីធ្វើសកម្មភាពឆ្លើយតបនឹងចំណូចចិត្តផ្ទាល់ខ្លួន។ យ៉ាងណាមិញ ភាពរីករាយកំឡុងពេលវិស្សមកាល មិនមែនកើតមានចំពោះគ្រប់គ្នាឡើយ មនុស្ស​មួយចំនួនបែរជាកើតមានអារម្មណ៍សោកសៅ ឬសេចក្ដីសង្រេងកំឡុងពេលវិស្សមកាល។ អាការបែបនេះកើតចំពោះមនុស្សដែលទើបតែជួបនូវបទពិសោធន៍នៃការបាត់បង់អ្វីមួយ ដូចជា បាត់វត្តមានមនុស្សជិតស្និទ្ធ ឬសមាជិកគ្រួសារដែលធ្លាប់ប្រើប្រាស់ពេលការឈប់សម្រាកជាមួយគ្នាកន្លងមក។ បន្ថែមពីនោះ ការដាក់សម្ពាធឱ្យខ្លួនឯងត្រូវតែសប្បាយ និងការស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរទម្លាប់អ្វីមួយ ក៏ជាដើមចមជំរុញភាពសោះកក្រោះចំពោះខ្លួនឯងដែរ។

ទោះស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នាក៏ដោយ ការដែលមានទុក្ខព្រួយកំឡុងពេលវិស្សមកាលជាប្រចាំ មិនអាចជ្រើសយកវិធីសាស្រ្តដូចៗគ្នាទេ តែយ៉ាងណា តាមរយៈគេហទំព័រ Woman`s Day បានឱ្យដឹងថា ក្នុងករណីសង្កេតឃើញថា អាការស្ងៀមស្ងាត់ ទុក្ខសោក បាត់បង់ខ្លួនឯង និងភាពឈឺចាប់ណាមួយបានកើតមានកាន់តែច្រើន កំឡុងពេលមានឱកាសឈប់សម្រាក សូមកុំទាន់បន្ទោសខ្លួនឯងបន្ថែម ជំនួសឱ្យការអនុវត្ត គន្លឹះ៣ចំណុច ខាងក្រោមជាមុនសិន ដើម្បីសម្រួលដល់សុខភាពផ្លូវចិត្ត រក្សាស្មារតីមោះមុត និងបន្ថយភាពតានតឹង។

១.ធ្វើសកម្មភាពដែលស្របនឹងស្ថានភាពផ្ទាល់ខ្លួន ៖ ជាដំបូងកុំទាន់បារម្ភខ្លាំងអំពីថា តើគួរ ឬមិនគួរ ឬក៏ថា តើអ្នកដទៃនឹងគិតយ៉ាងណា ចំពោះខ្លួនឯង ឬ ផ្តោតលើ តើគេមើលមកយើងក្នុងន័យល្អ ឬមិនល្អ? សូមកុំទាន់គិតទាំងប៉ុន្មានសំណួរដែលលើកមកអម្បាញ់មិញក្នុងស្ថានការណ៍ដែលត្រូវជំរុញខ្លួនឯង ឱ្យមានភាពរីករាយកំឡុងពេលវិស្សមកាល ដោយហេតុថាបុគ្គលម្នាក់ៗមានវិធីសាស្រ្តខុសៗគ្នាដើម្បីលួងលោមខ្លួនឯង។ ប្រសិនបើអាចចំណាយពេលជាមួយគ្រួសារបាន នោះរឹងរឹតតែផ្តល់នូវផ្លូវចិត្តល្អ ចំពោះបច្ចុប្បន្ន និងអនាគត។

២.បន្សល់ការចង់ចាំល្អៗចំពោះមនុស្សជាទីស្រឡាញ់ ៖ ការផ្តល់កិត្តិយស និងបង្កើតសកម្មភាពដែលមានអត្ថន័យទៅកាន់ដំណើរជីវិតមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សស្និទ្ធស្នាលដូចជា គ្រួសារ គឺជាការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំមួយ ពង្រឹងបាននូវផលជះជាវិជ្ជាមានចំពោះខ្លួនឯង និងអ្នកដទៃ ដូចជាការបង្កើតអនុស្សាវរីយ៍ ការបរិច្ចាគ ចែករំលែក​សកម្មភាពសប្បុរស ធ្វើកម្មវីធីអបអរថ្ងៃខួបកំណើត និងសកម្មភាពជាច្រើនទៀតដែលបង្កឱ្យបរិយាកាសឱ្យកាន់តែរីករាយ។

កាលដែលរិះរកវិធីសាស្រ្ត និងមានផ្នត់គំនិតធ្វើឱ្យអ្នកដទៃ ស្ថិតក្នុងបច្ចុប្បន្នភាព គឺជាការបង្ហាញក្ដីស្រឡាញ់ដែលមានឥទ្ធិពល។ ប្រសិនបើពួកគាត់ចូលចិត្តចម្អិនអាហារ សូមយកថ្ងៃឈប់សម្រាក ទៅធ្វើអាហារបរិភោគជាមួយគ្នា ដោយបន្ថែមរស់ជាតិថ្មីៗ មានការរចនាតុបតែង ឬក៏រកគន្លឹះណាមួយដែលបង្ហាញអំពីភាពខុសប្លែកពីថ្ងៃធម្មតា។

៣.សរសេរ ៖ ប្រើប្រាស់វិធីសាស្រ្តសរសេរអារម្មណ៍ខ្លួនឯង មិនថាតាមរយៈសៀវភៅ ឬក៏ឧបករណ៍អេឡិចត្រូនិចនោះទេ ។ ឧទារណ៍ប្រសិនបើកំពុងនឹកនរណាម្នាក់ គួរសរសេរចេញមកថា កំពុងតែនឹកទៅដល់ពួកគេ ឬក៏ថា តើមានពាក្យពេចន៍អ្វីខ្លះ ដែលអ្នកគ្រោងនឹងនិយាយ ប្រសិនបើមានវត្តមានពួកគេនៅទីនេះ? ការសរសេរពី អារម្មណ៍ផ្ទាល់ខ្លួនចេញមកក្រៅ គឺជាដំណើរការជំរុញឱ្យខ្លួនឯងចេះទទួលស្គាល់កាពិត ឬមានស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព និងរៀនរីករាយ ជាមួយនឹងវិស្សមកាលដែលខ្លួនមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *