៦គន្លឹះអភិវឌ្ឍន៍ជំនាញទំនាក់ទំនងជាមួយមនុស្សថ្មីៗ

កិច្ចសន្ទនា ឬទំនាក់ទំនងមានប្រសិទ្ធភាព ជាចំណែកសំខាន់មួយ និងជាទម្លាប់ដ៏ចាំបាច់ដែលមនុស្សត្រូវរៀនសូត្រជាប្រចាំ។ កាលដែលមានវិធីក្នុងការធ្វើទំនាក់ទំនងជាមួយសង្គមប្រកបដោយទំនុកចិត្ត និងផាសុកភាព គឺជាការភ្ជាប់កិច្ចសហការគ្នាក្នុងរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ មិនថានៅកន្លែងធ្វើការ នៅជាមួយសមាជិកគ្រួសារ ឬក៏នៅក្នុងចំណោមមិត្តភក្តិនោះទេ ជំនាញនៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការចាំបាច់ដែលគួរតែយកចិត្តទុកដាក់។ តាមរយៈគេហទំព័រ BESTLIFE បានបង្ហាញគន្លឹះ៦ចំណុច ដើម្បីពង្រឹងសមត្ថភាព នៃការទំនាក់ទំនងជាមួយមនុស្សថ្មីៗ។

១. អនុវត្តន៍ជាប្រចាំអំពីជំនាញស្តាប់ដ៏សកម្ម ៖ ការស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់ចំណាប់អារម្មណ៍យ៉ាងពេញលេញ នៅពេលមាននរណាម្នាក់កំពុងនិយាយ គឺជាឥទ្ធិពលល្អជំរុញឱ្យអ្នកដែលកំពុងនិយាយទទួលបានអារម្មណ៍ថា គ្រប់ភាគីទាំងអស់ កំពុងស្ថិតក្នុងបច្ចុប្បន្នភាព, នេះហើយ គឺជាការស្តាប់មួយដ៏សកម្ម។ ទន្ទឹមគ្នានឹងការបង្ហាញចំណាប់អារម្មណ៍ទៅកាន់អ្នកនិយាយ ជាកិច្ចបន្ទាប់គឺការបង្ហាញភាសាកាយវិការ បញ្ចៀសការកាត់ចង្វាក់ដោយសម្លេងរំខានណាមួយ (សម្លេងទូរស័ព្ទ )។ ត្រង់ចំណុចនេះដែរ​ ជំនាញស្តាប់ដ៏សកម្ម ជួយឱ្យទំនាក់ទំនងមានភាពរឹងមាំ កាត់បន្ថយការយល់ច្រឡំ និងបង្កើនទំនុកចិត្តរវាងគ្នានិងគ្នា។


២. ដកដង្ហើម វែងៗ ឱ្យអារម្មណ៍ធូរស្រាល ៖ ការកើតមានអារម្មណ៍មិនស្រណុកចិត្ត នៅពេលចុះចូលក្នុងបរិយាកាសថ្មីៗ គឺជារឿងធម្មតាសម្រាប់មនុស្សស្ទើរតែគ្រប់គ្នា។ ដូច្នេះការសម្រួលចិត្ត ដកដង្ហើមឱ្យវែងៗបន្ថយភាពតានតឹង និងពង្រឹងស្មារតីខ្លួនឯងដើម្បីបន្សាំខ្លួន ជាមួយបរិយាកាសដែលមិនមានផាសុកភាព។

៣. បង្កើនទំនុកចិត្តផ្ទាល់ខ្លួន ៖ គ្រប់គ្នាចង់ទទួលបានអារម្មណ៍ល្អចំពោះខ្លួនឯង ពេញចិត្តចំពោះខ្លួនឯង ប៉ុន្តែបរិយាកាសសង្គមខាងក្រៅ ពេលខ្លះ បានបណ្តាលឱ្យអារម្មណ៍ធ្លាក់ចុះ បង្កបាននូវការប្រៀបធៀប បន្ទាប់មកលោកអ្នកក៏សង្កេតឃើញកត្តាជាច្រើនដែលត្រូវបំពេញបន្ថែមចំពោះខ្លួនឯង។ បាត់បងទំនុកចិត្តជាកត្តានាំឱ្យមនុស្សកាត់បន្ថយសមត្ថភាពក្នុងការទំនាក់ទំនងជាមួយមនុស្សថ្មីៗ ដែលជាហេតុបញ្ជាក់ឱ្យដឹងថា ដល់ពេលហើយដែលត្រូវពង្រឹងទំនុកចិត្តរបស់អ្នកឡើងវិញ។

៤. សង្កេតអ្នកដ៏ទៃតាមរយៈកិច្ចសន្ទនា ៖ ការសង្កេតមើលរបៀបដែលអ្នកដ៏ទៃធ្វើប្រាស្រ័យទាក់ទង ទាំងភាសាកាយវិការ និងពាក្យសម្តី ជាពិសេសនៅពេលកិច្ចសន្ទនាកាន់តែស៊ីជម្រៅ។ បន្ថែមពីនោះ ត្រូវពិនិត្យទៅលើអារម្មណ៍នៃបុគ្គលនីមួយៗ ការយកចិត្តទុកដាក់លើចំណុចទាំងនេះ គឺជាដើមចមនាំឱ្យងាយក្នុងការយល់ចិត្តអ្នកដទៃបានល្អ។ វិធីសាមញ្ញក្នុងការសង្កេតបន្ថែមគឺ មើលរបៀបនិយាយ របៀបសួរសំណួរ របៀបឆ្លើយតប ការកាត់សម្តីគ្នា និងរបៀបដែលគេសម្របសម្រួលគ្នា។

៥. បំផុសសំណួរបើកទូលាយ ៖​ ការប្រើប្រាស់សំណួរបើកចំហ ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការធ្វើឱ្យអ្នកដទៃមានឱកាសឆ្លើយឆ្លងប្រកបដោយអារម្មណ៍កក់ក្តៅ, ជួយអ្នករៀនសូត្រពីអ្នកដទៃ ហើយអ្វីដែលសំខាន់នោះ គឺ ពង្រឹងឱ្យទំនាក់ទំនងកាន់តែជិតស្និទជាមួយមិត្តរួមអាជីព មិត្តរួមថ្នាក់ ឬក៏មនុស្សថ្មីៗ ដែលទើបតែនឹងស្គាល់គ្នា។

៦. ព្យាយាមរកចំណុចរួមដូចគ្នា ៖ ការចូលរួមជាមួយក្រុមណាមួយ ឬក៏ក្លឹបសិក្សាដែលខ្លួនចូលចិត្ត គឺជាឱកាសមួយជួយឱ្យមនុស្សគ្រប់វ័យពង្រឹងបាននូវទំនាក់ទំនងក្នុងសង្គម ពីព្រោះការចែករំលែកចំណុចរួមគ្នាកាន់តែផ្តល់នូវភាពងាយស្រួល និងផាសុកភាព នៅពេលដែលបុគ្គលនីមួយៗបានរកឃើញថា ខ្លួនមានចំណូលចិត្តដូចគ្នា ឬស្រដៀងគ្នា ដូចជា ប្រភេទកីឡា ភាពយន្ត ឬសៀវភៅជាដើម។​ ការរកចំណុចរួមគ្នាធ្វើឱ្យទំនាក់ទំនងមានភាពរឹងមាំ និងភាពងាយស្រួល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។