រក្សាវិន័យចំពោះខ្លួនឯង ជះឥទ្ធិពលវិជ្ជមានដល់ការសម្រួចគោលដៅ

ប្តេជ្ញាចិត្តដើម្បីសម្រេចរាល់គោលដៅដែលកំណត់ទុក តែងមានឧបសគ្គ និងការរំខានជាច្រើន ដូច្នេះវិន័យជាចំណែក នៃដំណោះស្រាយទាំងនេះ។ តាមរយៈគេហទំព័រ Calm បានឱ្យដឹងថា ការកំណត់វិន័យផ្ទាល់ខ្លួន គឺជាសមត្ថភាពម្យ៉ាងជួយដល់ការលត់ដំចិត្ត និងការគ្រប់គ្រងអារម្មណ៍ទៅសម្រួចកិច្ចការដែលស្របនឹងគោលដៅ ដោយសកម្មភាពទាំងនេះហាក់មិនងាយស្រួលប៉ុន្មានឡើង គឺទាមទារពេល និងវិធីសាស្រ្តក្នុងការអនុវត្ត។

វិន័យមិនមែនជាជំនាញដែលមនុស្សគ្រប់គ្នាមានវាពីកំណើតនោះទេ ប៉ុន្តែជាការតាំងចិត្តហាត់ពត់លត់ដំខ្លួនឯងឱ្យមានវិន័យ ដើម្បីបង្កភាពងាយស្រួលក្នុងការត្រួសត្រាយផ្លូវទៅកាន់គោលដៅសំខាន់ៗ ។ វិន័យជាជំនាញមួយដែលមនុស្សគ្រប់គ្នាអាចអភិវឌ្ឍន៍រៀនសូត្របន្ថែមបាន។

ដូចម្តេចដែលហៅថាមនុស្សមានវិន័យ ឬការកំណត់វិន័យផ្ទាល់ខ្លួន?

វិន័យជាសមត្ថភាពក្នុងការបញ្ចប់ភារកិច្ចអ្វីមួយឱ្យទាល់តែបាន ទោះបីជាក្នុងកាលៈទេសៈមិនមានអារម្មណ៍ចង់ទៅធ្វើវាក៏ដោយ  ហើយកិច្ចការដែលកំពុងតែធ្វើទៀតសោត ត្រូវតែជាការងារសំខាន់ ស្ថិតក្នុងផែនការដែលបានគ្រោងទុក រួមទាំងឆ្លើយតបនឹងគោលដៅក្នុងរយៈពេលវែង។ ជារួមគឺការដាក់គំនាបខ្លួនឯង ឱ្យធ្វើកិច្ចការប្រកបដោយការតាំងចិត្តខ្ពស់ និងការប្តេជ្ញាចិត្តទៅធ្វើរឿងរ៉ាវដែលមិនសូវជាចង់ធ្វើ ប៉ុន្តែសម្រេចលទ្ធផលដែលខ្លួនចង់បាន។ វិន័យមិនសំដៅដល់ការធ្វើអ្វីមួយប្រកបដោយភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែជាការធ្វើឱ្យដំណើរការភារកិច្ចទៅមុខជាប្រចាំ ទោះបីជាជំហាននោះស្ថិតក្នុងកម្រិតតូចៗក៏ដោយ។ វិន័យ គឺជាការផ្តោតលើសកម្មភាពបន្តដំណើរឆ្ពោះទៅកាន់គោលដៅ ការមានវិធីគ្រប់គ្រងខ្លួនឯង ឬក៏ការទាញខ្លួនឯងឱ្យចេញពីស្ថានភាពដែលមិនសមប្រកបទាំងឡាយ និងជំនួសមកវិញនូវភាពរីកចម្រើនទៅមុខជាលំដាប់។

វិន័យបណ្តុះសុខុមាលភាព

គោលដៅសម្រេចបានល្អ ក៏អាស្រ័យលើការមានវិន័យខ្ពស់ចំពោះខ្លួនឯងកម្រិតណាដែរ ហើយវិន័យជាចំណែកមួយ ក្នុងការផ្លាស់ប្តូររបត់ជីវិត បណ្តុះបាននូវផ្នត់គំនិតល្អៗ និងជាថាមពលដ៏ខ្លាំងដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងមុន ។ ការចេះលត់ដំ ដាក់វិន័យ ដាក់សម្ពាធចំពោះខ្លួនឯង ទាក់ទងនឹងការជ្រើសយកប្រភេទការងារដែលជាអាទិភាព ការប្រើប្រាស់ពេលវេលាដោះស្រាយនឹងការរំខាននានា សុទ្ធសឹងតែជាចំណែកជំរុញការសម្រេចលទ្ធផលក្នុងបរិមាណខ្ពស់ ថែមទាំងប្រើប្រាស់ពេលតិចជាងកាលដែលមិនបានកំណត់វិន័យចំពោះខ្លួនឯងឱ្យបានជាក់លាក់។

វិន័យក៏ជាចំណែកជួយឱ្យការរស់នៅមានភាពស្រស់ស្រាយ  មានសុខភាពល្អទាំងចិត្តនិងកាយ  ហើយតាមរយៈការដាក់វិន័យខ្លួនឯងឱ្យបរិភាគអាហារដែលមានគុណភាព មានជីវជាតិ ឬការកំណត់ម៉ោងគេងឱ្យបានត្រឹមត្រូវជាដើម​ បង្ហាញឱ្យឃើញថា គឺជាការបែងចែក និងគ្រប់គ្រងពេលវេលា ក៏ដូចជាជំរុញឱ្យបន្ថយភាពតានតឹងក្នុងសម័យកាលដែលពោរពេញដោយភាពមមាញឹក។


បុគ្គលមានវិន័យ ក៏ត្រូវកំណត់ពេលដើម្បីសម្រាកដែរ ទោះបីជាត្រូវការឱ្យខ្លួនឯងមានផលិតភាពជាប្រចាំក៏ដោយ ។ ការដាក់វិន័យឱ្យខ្លួនឯងមានទម្លាប់សម្រាក និងថែទាំសុខភាព មិនត្រឹមតែជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការរក្សាស្ថានភាពផ្លូវចិត្តឱ្យមានភាពប្រសើរ និងបង្កើនបាននូវភាពអត់ធ្មត់បន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...