សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចរៀបចំសិក្ខាសាលាស្តីពី ការសិក្សា និង ធុរកិច្ច

ព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី “ការសិក្សា និង ធុរកិច្ច” ដែលសហការរៀបចំដោយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបភាពលោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង មានការចូលរួមពីបុគ្គលិក សាស្ត្រាចារ្យ និង និស្សិតចំនួន ១០០ នាក់ ។

ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានឱ្យដឹងថា សិក្ខាសាលានេះ មានគោល-បំណងផ្សារភ្ជាប់ការសិក្សាទៅនឹងការធុរកិច្ច ពិសេសការបណ្តុះទស្សនធុរកិច្ច និង នវានុវត្តន៍ ស្របតាមស្មារតីនៃអនុ-ស្សារណៈយោគយល់ស្តីពីកិច្ចសហការរវាងស្ថាប័នទាំងពីរ។ ឯកឧត្តមបានបន្តថា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បាន និងកំពុងធ្វើកិច្ចសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីកសាងសមត្ថភាពធនធានមនុស្ស ពិសេសនិស្សិត ឱ្យមានចំណេះដឹង ចំណេះធ្វើ សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិតក្នុងវិស័យធុរកិច្ច ដើម្បីរួមចំណែកក្នុងការបង្កើតមុខរបរ ការងារធ្វើ និង ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ។ អនុស្សរណៈយោគយល់គ្នានេះ នឹងផ្តល់ឱកាសកាន់តែទូលាយដល់បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតរបស់សាកលវិទ្យាល័យក្នុងការចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍, ការទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗពាក់ព័ន្ធវិស័យធុរកិច្ច, និង ការចូលរួមកម្មវិធីសិក្ខាសាលា និង វគ្គបណ្តុះ-បណ្តាលនានា ។

អង្គសិក្ខាសិលា ក៏មានការធ្វើបទបង្ហាញ ដោយវាគ្មិនកិត្តិយស ចំនួន ២ រូប ពាក់ព័ន្ធនឹងការត្រៀមខ្លួន​ និង កិច្ចខិតខំប្រឹងប្រែងក្នុងពេលសិក្សា និង ក្នុងពេលធ្វើធុរកិច្ច, ការចាប់ឱកាសអាជីពការងារ និង មុខរបរក្នុងវិស័យធុរកិច្ច, និង ការអភិវឌ្ឍសមត្ថភាពផ្នែកឌីជីថល សម្រាប់បម្រើដល់ការសិក្សា និង ការធ្វើធុរកិច្ច ។ អង្គសិក្ខាសាលាក៏បានចែករំលែក ចំណេះដឹង និង បទពិសោធន៍ក្នុងវិស័យធុរកិច្ច ដល់និស្សិត ពិសេសជំរុញ និង លើកទឹកចិត្តឱ្យនិស្សិតខិតខំទាំងការសិក្សា និងការសម្លឹងឆ្ពោះទៅអនាគត លើការចាប់អាជីពការងារ និង មុខរបរ ។

សូមជម្រាបជូនថា សកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលឈានមុខ ក្នុងការកសាងធនធានមនុស្ស ក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិសេសមុខជំនាញគណនេយ្យ ធនាគារ និង ហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ជាទូទៅ និងមានឱកាសការងារខ្ពស់ បន្ទាប់ពីបញ្ចប់ការសិក្សា ។ បន្ថែមពីលើនេះ សកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមានកិច្ចសហការជាមួយស្ថាប័នជាច្រើន រួមទាំងនិយ័តករអចលនវត្ថុ និង បញ្ចំ និង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដែលតាមនេះ និស្សិតសកលវិទ្យាល័យមានឱកាសខ្ពស់ក្នុងការទទួលបាននូវការសិក្សា និង ការអភិវឌ្ឍសមត្ថភាព ប្រកបដោយគុណភាព និង ភាពសម្បូរបែប ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាល និង និស្សិតដែលបានជ្រើសរើសយកសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន និង បានប្រកាសអំពីការបន្តទទួលចុះឈ្មោះសិក្សាសម្រាប់ថ្នាក់បិរញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។