Gen Alpha ៖ លក្ខណៈពិសេស និងនិន្នាការ ជំនាន់មនុស្សនៃយុគសម័យបច្ចេកវិទ្យា

មនុស្សជំនាន់អាល់ហ្វា គឺជាជំនាន់ទីមួយ ដែលកើតក្នុងសតវត្សទី២១ នៅចន្លោះឆ្នាំ២០១០ ដល់២០២៤។ មនុស្សជំនាន់នេះ ជាក្រុមមនុស្ស ដែលមានចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជាមួយនឹងចំនួនសរុបជាង ២ពាន់លាននាក់។

សមាជិកនៃក្រុមមនុស្សអាល់ហ្វា បានប្រឡូកក្នុងបច្ចេកវិទ្យាតាំងពីកំណើត ដោយពួកគេបានចំណាយពេលច្រើននៅជាមួយអ៊ីនធឺណិត និងនៅមុខអេក្រង់កុំព្យូទ័រ ស្មាតហ្វូន និងថេប្លេតច្រើនជាងមនុស្សជំនាន់មុនៗ។

ដោយសារតែនិន្នាការ នៃអាយុសង្ឃឹមរស់របស់មនុស្សយូរជាងមុន សមាជិកជាច្រើននៃមនុស្សជំនាន់នេះ នឹងអាចរស់នៅដល់សតវត្សទី២២។

មនុស្សជំនាន់ អាល់ហ្វា គឺជាជំនាន់បន្ទាប់ពីមនុស្សជំនាន់ ហ្ស៊ី ដែលជាមនុស្សកើតនៅចន្លោះឆ្នាំ១៩៩៧ ដល់២០១២ ។ មនុស្សជំនាន់ អាល់ហ្វា ភាគច្រើនជាកូនរបស់មនុស្សជំនាន់ Millennials ដែលជាជំនាន់កើតនៅចន្លោះឆ្នាំ១៩៨១ ដល់២០១២។

ជំនាន់អាល់ហ្វា (Alpha) ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០០៥ ដោយអ្នកជំនាញប្រជាសាស្ត្រ ជនជាតិអូស្ត្រាលីលោក Mark McCrindle ដែលជាស្ថាបនិក ក្រុមហ៊ុនប្រឹក្សាយោបល់អូស្ត្រាលី McCrindle ។

លោក McCrindle បានពន្យល់ពីការគិតនៅពីក្រោយ ការជ្រើសរើសឈ្មោះ នៃជំនាន់អាល់ហ្វាថា ដោយធ្វើតាមការហៅ តាមបែបវិទ្យាសាស្ត្រ នៃការប្រើប្រាស់អក្ខរក្រមក្រិកជំនួសឡាតាំង ហើយបានដំណើរការតាមជំនាន់ X,Y និង Z យើងបានកំណត់ក្រុមបន្ទាប់នៃជំនាន់មនុស្សថា Generation Alpha ដែលចង់សម្ដៅទៅលើការមិនត្រឡប់ទៅរកអ្វីដែលចាស់ ប៉ុន្តែជាការចាប់ផ្ដើមអ្វីដែលថ្មី។

របៀបដែលបច្ចេកវិទ្យាមានឥទ្ធិពលលើជំនាន់អាល់ហ្វា

មនុស្សជំនាន់អាល់ហ្វា ត្រូវបានគេព្យាករណ៍ថា ជាជំនាន់ដែលមានជំនាន់បច្ចេកវិទ្យា (Tech-savvy) និងទទួលអំណាចពីបច្ចេកវិទ្យាឌីជីថល។

ពេលវេលារបស់ពួកគេ ដែលបានចំណាយលើអ៊ីនធឺណិត និងនៅជាមួយអេក្រង់ច្រើនជាងជំនាន់មុនៗ។ យ៉ាងណាក៏បាន ផលវិបាកនៃការស្គាល់ និងនៅជាមួយបច្ចេកវិទ្យាច្រើនបែបនេះ មិនទាន់ដឹងច្បាស់នៅឡើយ។

ទោះបីជាមានអត្ថប្រយោជន៍ច្រើនក៏ដោយ បច្ចេកវិទ្យានេះក៏អាចមានគុណវិបត្តិមួយចំនួន ដូចជាធ្វើឱ្យមនុស្សបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍ និងលំបាកក្នុងការទំនាក់ទំនងសង្គមជាដើម។

ខណៈបើតាមការណែនាំរបស់ Mayo Clinic បានបញ្ជាក់ថា កុមារអាយុក្រោម ៥ឆ្នាំ គួរចំណាយពេលនៅជាមួយអេក្រង់ត្រឹម ១ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែលទ្ធផល នៃការស្រាវជ្រាវបង្ហាញថា មនុស្សជំនាន់អាល់ហ្វា ច្រើនតែចំណាយពេលនៅជាមួយអេក្រង់ លើសមួយម៉ោង។

ជំនាន់នេះ ត្រូវបានគេជំរុញឱ្យសម្របខ្លួនទៅនឹងវិធីសាស្ត្រថ្មី នៃការរៀនពីចម្ងាយ នៅអំឡុងពេលជំងឺរាតត្បាត កូវីដ–១៩ ដែលធ្វើឱ្យក្រុមមនុស្សជំនាន់អាល់ហ្វា មានទស្សនៈពិសេសប្លែកពីមនុស្សជំនាន់មុន ចំពោះការរៀនថ្នាក់និម្មិត និងធ្វើបដិវត្តន៍លើរបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយគ្រូ និងមិត្តរួមថ្នាក់។

និន្នាការមនុស្សជំនាន់អាល់ហ្វា

ការអប់រំផ្លូវការ ៖ មនុស្សជំនាន់អាល់ហ្វា នឹងមានលទ្ធភាពប្រើទិន្នន័យ និងព័ត៌មានច្រើនជាងមនុស្សជំនាន់មុន។ យោងតាមលោក McCrindle ការអប់រំផ្លូវការរបស់មនុស្សជំនាន់អាល់ហ្វា មិនដែលស្មើគ្នា នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ជាមួយនឹងការព្យាករណ៍មួយ បានរកឃើញថា មនុស្សជំនាន់អាល់ហ្វាម្នាក់ ក្នុងចំណោម ២នាក់ ទទួលបានសញ្ញាបត្រកម្រិតឧត្តមសិក្សា។

ការយល់ដឹងអំពីបរិស្ថាន ៖ ជំនាន់អាល់ហ្វា ទំនងជាប្រឈមនឹងបញ្ហាបរិស្ថាន ដែលមនុស្សជំនាន់មុនមិនដែលជួបប្រទះ។ យោងតាមសមាគមន៍អាម៉េរិក សម្រាប់ភាពជឿនលឿន នៃវិទ្យាសាស្ត្រ បានបង្ហាញថា កុមារ ដែលកើតក្នុងឆ្នាំ២០២០ នឹងឃើញមានការកើនឡើង ពី ២ ទៅ៧ ដងនៃព្រឹត្តិការណ៍ផ្សេងៗនៃវិបត្តិអាកាសធាតុ បើធៀបទៅនឹងកុមារ ដែលកើតក្នុងឆ្នាំ១៩៦០។ ខណៈបើយោងតាម លោក McCrindle មនុស្សជំនាន់អាល់ហ្វា នឹងមានការយល់ដឹងខ្ពស់អំពីអាកាសធាតុ បើធៀបនឹងមនុស្សជំនាន់ ហ្ស៊ី។

កម្លាំងពលកម្ម ៖ វាត្រូវបានគេប៉ានស្មានថា ៦៥ភាគរយ នៃមនុស្សជំនាន់អាល់ហ្វា នឹងធ្វើការនៅក្នុងការងារ ដែលមិនទាន់មាននាពេលបច្ចុប្បន្ន ដោយសារតែឧស្សាហកម្មកំពុងតែរីកចម្រើន ដែលរំពឹងថា នឹងបង្កើតការងារថ្មីៗ ដូចជា បច្ចេកវិទ្យាណាណូ ប្លុកឆេន សន្តិសុខសាយប័រ ការដឹកជញ្ជូនស្វ័យប្រវត្តិ និងបច្ចេកវិទ្យា VR ។

សេដ្ឋកិច្ច ៖ យោងទៅតាមសេវាវិភាគពាណិជ្ជកម្មរបស់ Harvard បានបង្ហាញថា នៅពេលដែលសមាជិកចាស់ជាងគេ នៃមនុស្សជំនាន់អាល់ហ្វា ពេញវ័យនៅឆ្នាំ២០២៩ ទំហំសេដ្ឋកិច្ចរួមរបស់ពិភពលោក ត្រូវបានគេរឹពឹងថា នឹងលើសពី ៥,៤៦ ពាន់ពាន់លានដុល្លារ។

មនុស្សជំនាន់អាល់ហ្វា បានក្លាយជាជំនាន់ពិសេស ខុសពីមនុស្សជំនាន់មុន នៅត្រង់ថា ពួកគេ គឺជាមនុស្សជំនាន់ដំបូង ដែលទទួល​ឥទ្ធិពលពីបច្ចេកវិទ្យា មានផ្នត់គំនិតឌីជីថល (the digital first mindset) និងសក្តានុពលពួកគេ ក្នុងការរបៀបចំឡើងវិញនូវរបៀបសិក្សា ធ្វើការ និងទំនាក់ទំនង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...