មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន នឹង​ក្លាយ​ជា​កន្លែង​បណ្តុះបណ្តាលធនធាន​មនុស្សកម្ពុជា សម្រាប់​វិស័យ​ឧស្សាហកម្ម៤.០

ភ្នំពេញ – មជ្ឈមណ្ឌល​ផលិតកម្មឌីជីថល​កម្ពុជា-ជប៉ុន (CJDM) ដែលមានទីតាំងស្ថិត​នៅ​ក្នុងបរិវេណសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ត្រូវ​បានដាក់សម្ពោធ​ឱ្យ​ដំណើរ​ការ​កាលពីថ្ងៃទី២៤ ឧសភា ។ មជ្ឈមណ្ឌល​មួយ​នេះ នឹង​ត្រូវ​រំពឹងថា ជាកន្លែងបណ្តុះបណ្តាលធនធាន​មនុស្ស​ សម្រាប់​បម្រើ​ការងារ​ក្នុងវិស័យ​ឧស្សាហកម្ម៤.០ ដើម្បី​ការ​រីកចម្រើន​ខាង​វិទ្យាសាស្រ្ត និង​បច្ចេកទេស​របស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្សក្នុងកម្រិតខ្ពស់ នៃឧស្សាហកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរំលឹកថា នៅឆ្នាំ២០២២ ពេលដែលសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចុះហត្ថលេខារួមគ្នា លើសេចក្តីថ្លែងការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ដែល CJDM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្សក្នុងកម្រិតខ្ពស់ នៃឧស្សាហកម្មឌីជីថលនៅកម្ពុជា ដែលបំពេញតម្រូវការការងារ ក៏ដូចជាតម្រូវការការងារឧស្សាហកម្ម។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហង់ជួន ណារ៉ុន នៅក្នុងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មានបំពាក់ម៉ាស៊ីន CNC  (Computerized Numerical Control) ដែលជា «មេនៃម៉ាស៊ីនអនាគត» គឺជាសមាសធាតុសំខាន់នៃឧស្សាហកម្មឌីជីថល នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ហើយ​ជាមួយ​គ្នានេះ ឯកឧត្តម ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅ CJDM ។

លោក ឃឹម ចំរើន អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន ឌីជីថល បានថ្លែងថា ម៉ាស៊ីន​សម្រាប់ផលិតម៉ាស៊ីន ឬត្រូវបានគេស្គាល់ជាទូទៅថា ម៉ាស៊ីន CNC (Computerized Numerical Control) ឬម៉ាស៊ីនក្រឡឹង គឺជាម៉ាស៊ីនដែលផលិតគ្រឿងបន្លាស់ឱ្យ​ម៉ាស៊ីនផ្សេងទៀត។ លោក​បាន​លើកឧទាហរណ៍ថា នៅពេល​យើងចង់ផលិតម៉ាស៊ីនមួយសម្រាប់ប្រើប្រាស់ យើងត្រូវការគ្រឿងបន្លាស់ច្រើន ហើយម៉ាស៊ីន CNC អាចក្រឡឹង ឬបង្កើតគ្រឿងបន្លាស់នោះ ដើម្បីយកទៅផ្សំបញ្ចូលគ្នាឱ្យ​ក្លាយជាគ្រោងឆ្អឹង បង្កើតបានជាម៉ាស៊ីនមួយទៀត។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុកដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុង តំបន់ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕Si




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...