ទោះ​បញ្ញាសិប្បនិម្មិត (AI) មានសមត្ថភាពជំនួសការងាររបស់មនុស្ស ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទាំងអស់ឡើយ

ឥទ្ធិពលបញ្ញាសិប្បនិមិ្មត (AI) បានធ្វើឱ្យកុំព្យូទ័រក្នុងពេលបច្ចុប្បន្នកាន់តែមានភាពឆ្លាតវៃ និងមានមុខងារពិសេសៗជាច្រើនមិនគួរឱ្យជឿ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺកម្មវិធីកុំព្យូទ័រថែមទាំងមានសមត្ថភាពសន្ទនាជាមួយមនុស្ស តែងនិពន្ធបទចម្រៀង គូរគំនូរ លេងអុក និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺទៀតផង។ ភាពជោគជ័យលើសមិទ្ធិផលទាំងនេះ ហាក់កំពុងបង្ហាញថា កុំព្យូទ័រនឹងចូលខ្លួនមកបំពេញការងារជាច្រើនផ្នែកជំនួសមនុស្សនាពេលអនាគត។

យ៉ាងណាមិញ ការរស់នៅក្នុងជីវិតជាក់ស្ដែង មិនមែនស្ថិតក្នុងប្រព័ន្ធកុំព្យូទ័រនោះទេ សច្ចភាពនៃជីវិតគឺពោរពញដោយបញ្ហា និងភាពស្មុញស្មាញ ដែលលើសពីសមត្ថភាពកុំព្យូទ័រអាចដោះស្រាយបាន។ ម្យ៉ាងវិញទៀត ត្បិតថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការរីកចម្រើនយ៉ាងខ្លាំងក្លា ប៉ុន្តែវានៅតែស្ថិតក្នុងដែនកំណត់ដដែល ដោយមិនអាចបំពេញកិច្ចការគ្រប់មុខជំនួសមនុស្សឡើយ។

ជាក់ស្ដែង ទោះជាប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រ (Hardware) មានភាពលឿនរហ័សត្រឹមតែប៉ុន្មានវិនាទី ព្រមទាំងមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពពិតមែន ប៉ុន្តែ មូលដ្ឋាន​នៃប្រតិបត្តិការរបស់វា គឺចេញពីគំនិតមនុស្ស ហើយត្រូវបានបង្កើតឡើងដោយមនុស្ស តាមរយៈការសរសេរកូដ ទើបប្រព័ន្ធដំណើរការអាចដំណើរការបាន ហើយក្នុងករណីម៉ាស៊ីន (Hardware) ដំណើរការមិនប្រក្រតី ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រក៏មានបញ្ហារអាក់រអួលផងដែរ។ ម្យ៉ាងវិញទៀត កុំព្យូរទ័រអាចប្រតិបត្តិការដោះស្រាយបញ្ហាផ្សេងៗបាន ដោយផ្អែកលើមុខងារនៃកម្មវិធី ដែលបានចងក្រងទ្រឹស្ដីច្បាស់លាល់ ហើយបំពេញមុខងារទៅតាមអ្វី ដែលមនុស្សកំណត់ជាក់លាក់។ ម្ល៉ោះហើយ មានរឿងជាច្រើន ដែលកុំព្យូទ័រមិនមានលទ្ធភាពរដោះស្រាយ បញ្ហារបស់មនុស្ស ព្រោះរឿងខ្លះមានភាពបត់បែន និងស្មុគស្មាញ ដែលកុំព្យូទ័រមិនអាចធ្វើជំនួសមនុស្សបាន។

ខាងក្រោមនេះ ជាមូលហេតុចំនួន ៤ដែលបង្ហាញថា បញ្ញសិប្បនិម្មិត (AI) នៅមានដែនកំណត់នៅឡើយ និងមិនអាចដោះស្រាយបញ្ហាទាំងអស់ទេ៖

១. ពិបាកដំណើរការក្នុងការងារជាក់ស្ដែង ៖ នៅក្នុងវិស័យការងារជាក់ស្ដែង គឺមានកង្វះខាតធនធានមនុស្ស ដែលយល់ដឹងពីបច្ចេកវិទ្យាជាន់ខ្ពស់ ជាពិសេសគឺបញ្ញាសិប្បនិមិត្ត (AI) តែម្ដង។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ គឺជាកម្មវិធីកុំព្យូទ័រ ដែលតម្រូវឱ្យមានបំពេញទិន្នន័យឱ្យបានត្រឹមត្រូវ និងល្អិតល្អន់ ទើបវាអាចបំពេញការទៅបានដោយរលូន និងមានសុក្រឹត្យភាព។ ផ្ទុយទៅវិញនៅក្នុងការបំពេញការងារជាក់ស្ដែង ទិន្នន័យមួយចំនួនមិនបានរក្សាទុកក្នុង​ប្រព័ន្ធកុំព្យូទ័រត្រឹមត្រូវនោះទេ ហើយនេះជាហេតុផលដែលនាំឱ្យបាត់បង់ទិន្នន័យពិតប្រាកដ និងបង្ករភាពស្មុគស្មាញក្នុងការគ្រប់គ្រងទិន្នន័យទៅវិញ។

២. ងាយរងការវាយប្រហារតាមអ៊ីនធឺណិត ៖ បច្ចេកវិទ្យានេះ ងាយរងគ្រោះចំពោះការវាយប្រហារតាមប្រព័ន្ធសុវត្ថិភាពជាខ្លាំង ដែលពិបាកក្នុងដាក់ឱ្យគ្រប់គ្រងទិន្នន័យសំខាន់ៗមួយចំនួន និងទាមមនុស្សជាអ្នករក្សាទុកវិញ។ បច្ចុប្បន្នបញ្ញាសិប្បនិមិ្មត (AI) បានក្លាយជាគោលដៅថ្មីរបស់ក្រុមអ្នកវាយប្រហារតាមបណ្ដាញអ៊ីធឺណិត ក្នុងករណីដែលប្រព័ន្ធសុវត្ថិភាពរបស់វាមានកម្រិតទាប កម្រិតប្រឈមនៃការវាយប្រហារពីដៃគូប្រកួតប្រជែង ឬក្រុមចោរលួចទិន្នន័យពិតជាមានខ្ពស់បំផុតផងដែរ។

៣. ការបញ្ជូនទិន្នន័យរអាក់រអួល ៖ បញ្ញាសិប្បនិម្មិត (AI) គឺជាម៉ាស៊ីន មិនមែនគ្រូវេទមន្តនោះទេ ម៉្លោះហើយចង់ ឬមិនចង់ ច្បាស់ជាមានភាពរអាក់រអួលក្នុងការផ្ដល់ព័ត៌មាន។ ជាក់ស្ដែង សូម្បីតែក្រុមហ៊ុន ហ្វេសប៊ុក ក៏ទទួលស្គាល់បញ្ហានេះដែរ ដោយកាលពីពេលកន្លងទៅ ក្រុមហ៊ុនបានជ្រើសមនុស្ស ១ម៉ឺននាក់ ដើម្បីធ្វើការជំនួសបញ្ញាសិប្បនិម្មិត (AI) វិញ ដោយសារតែបច្ចេកវិទ្យានេះ មិនបានផ្ដល់ព័ត៌មានអំពីការប្រើប្រាស់ពាក្យពេចន៍មួយ​ចំនួន ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះលើបណ្ដាញសង្គម។

៤. ផ្ដល់ព័ត៌មានមិនគួរឱ្យទុកចិត្ត ៖ ក្នុងបញ្ហានេះ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏ទទួលស្គាល់ដែរថា បញ្ញាសិប្បនិម្មិត (AI) មិនអាចចូលរួមចំណែក ព្យាបាលជំងឺគ្រប់ប្រភេទនោះទេ។ ជាក់ស្ដែងកម្មវិធី IBM Watson គឺជាផ្នែកមួយនៃបញ្ញាសិប្បនិមិ្មត (AI) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយវេជ្ជបណ្ឌិតព្យាបាលជំងឺមហារីក ឱ្យបានកាន់តែប្រសើរ ដោយគេប​ង្កើតបច្ចេកវិទ្យានេះឡើង ដើម្បីជាអ្នកប្រឹក្សាយោបល់សម្រាប់អ្នកជំនាញ ផ្ទុយទៅវិញ គេនៅតែមិនអាចទុកចិត្ត និងមិនហ៊ានអនុវត្តតាមការណែនាំរបស់វាដដែល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។