អ្នកនាំពាក្យ ៖ ក្រសួងអប់រំ កំពុងតាមដាន និងមានវិធានការចំពោះស្ថានភាពទឹកជំនន់ដែលប៉ះពាល់ដល់សាលារៀនទាំងក្នុងរាជធានី និងខេត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើទោះបីជាទឹកជំនន់ក្នុងរយៈពេលថ្មីៗនេះ បានធូរស្រាលទៅវិញហើយក្តី ប៉ុន្តែក្រសួងអប់រំ នៅតែពិនិត្យតាមដានជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់នានាដែលអាច​កើតមានជាយថាហេតុ​ដល់សិស្សានុសិស្ស ក៏​ដូចជា​បុគ្គលិកសិក្សា ខណៈរដូវភ្លៀង​ចូលមកដល់ ដែលធ្វើ​ឱ្យ​ទឹកនៅ​ទន្លេ បឹងបួរ ចាប់ផ្តើមហក់ឡើងនោះ។

រូបភាពតំណាង៖ ទឹកលិចបរិវេណសាលារៀន។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាទឹកជំនន់ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា តែងតែតាមដាន ក៏ដូចជាធ្វើការជិតស្និទជាមួយមន្ទីរអប់រំ ក៏ដូចជានៅតាមសាលារៀន ក្នុងការផ្ដល់ព័ត៌មានជាប្រចាំអំពីស្ថានភាពសាលារៀន។ ក្នុងនោះ នៅខេត្តបាត់ដំបង ធ្លាប់មានសាលារៀនចំនួន៦ បានផ្អាកការសិក្សារយៈពេល១ទៅ២ថ្ងៃ ដោយសារទឹកជំនន់លិចសាលា។ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់នានា សាលាបានសម្រេចចិត្តផ្អាកដំណើរការសាលារៀនបណ្ដោះអាសន្ន ទើបបើកទ្វារឡើងវិញក្នុងរយៈពេល ២ទៅ៣ថ្ងៃក្រោយទឹកស្រកទៅវិញ។ បើតាមលោកជំទាវ មកដល់ពេលនេះ សាលារៀនទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដំណើការធម្មតាវិញទាំងស្រុង។

ចំពោះវិធានការដោះស្រាយបញ្ហាទឹកជំនន់លិចសាលានេះ លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់ថា​ ក្រសួងអប់រំ ក៏បានបង្កើតក្រុមការងារ ដើម្បីផ្ដល់ព័ត៌មានមកក្រសួងវិញ ហើយសាលាត្រូវតាមដានស្ថានភាពជាក់ស្ដែង និងមានចំណាត់ការជាបន្ទាន់ក្នុងករណីចាំបាច់ណាមួយ ដោយជូនដំណឹង និងពិគ្រោះយោបល់ជាមួយមន្ទីរអប់រំ យុវជន​ និងកីឡា គ្រប់ខេត្តក្រុង និងការិយាល័យអប់រំស្រុកជាដើម។

រូបភាពតំណាង៖ ទឹកលិចបរិវេណសាលារៀន។

ពាក់ព័ន្ធជាមួយសាលាដែលនឹងជ្រើសរើសធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅប៉ុន្មានខែខាងមុខនេះ បើតាមលោកជំទាវ ឃួន វិច្ឆិកា គឺស្ថិតក្នុងដំណាក់កាលដែលក្រសួងកំពុងពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀន ហើយចំពោះការជ្រើសរើសនេះ ក្រសួងក៏មានការប្រុងប្រយ័ត្នដែរចំពោះទឹកជំនន់ ដោយជ្រើសរើសតែអគារប្រឡងដែលមានភាពបិទជិត និងមានសុវត្ថិភាពក្នុងដំណើរការប្រឡងប៉ុណ្ណោះ។

«យើងជឿជាក់ថា នៅក្នុងដំណើរការប្រឡងបាក់ឌុបនាពេលខាងមុខនេះ នឹងដំណើរការទៅយ៉ាងល្អដោយក្រសួងកំពុងប្រុងប្រយ័ត្នក្នុងការជ្រើសរើសមណ្ឌលប្រឡងនានាដោយមានការចុះពិនិត្យផ្ទាល់ពីភាគីពាក់ព័ន្ធ»

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

គួរ​បញ្ជាក់ថា ជារៀងរាល់ឆ្នាំ​នៅ​រដូវវស្សា និង​អំឡុងពេលទឹកជំនន់ គ្រឹះស្ថានសិក្សា​ភាគច្រើន​នៅ​តាម​ដងទន្លេ ជុំវិញបឹងទន្លេសាប និង​ទំនាបផ្សេងៗ តែងរងនូវការជន់លិច និង​ខូចខាតបរិស្ថាន ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​សម្ភារៈ និង​ឯកសារជាដើម។ យ៉ាងណាក៏ដោយ ជាវិធានការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់ ក្រសួងអប់រំ យុវជន និងកីឡា តែងស្នើដល់ មន្ទីរអប់រំ​យុវជន និងកីឡា រាជធានីខេត្ត និងការរិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន​ និងកីឡា សម្រាប់ការព្យាករណ៍អាកាសធាតុ និងជូនដំណឹងទៅគ្រប់សាលារៀនពាក់ព័ន្ធ។ ពិនិត្យមើលកម្រិតហានិភ័យដែលនឹងអាចកើតមាន ដូចជា ស្ថានភាពផ្លូវ ខ្យល់ព្យុះ ជំនន់ទឹកភ្លៀង ឬស្ទឹង បឹង ទន្លេ ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...