ស្ថាប័នអប់រំ២សហការគ្នាលើក​កម្ពស់គុណភាពក្នុងការសិក្សា​ភាសាចិន និងផ្តល់​ឱកាស​អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស

ដោយមើលឃើញពីតម្រូវការកាន់តែច្រើនឡើង​ក្នុងការ​ប្រើប្រាស់ភាសាចិន ក្នុងទំនាក់ទំនងការងារ និងការធ្វើពាណិជ្ជកម្ម បណ្តាញ​សាលា​រៀនវេសឡាញ និង​សាលា​បណ្តុះបណ្តាល​ស្ទេប ហ្វរវើដ អីប្រដ ស្គូល បានចាប់ដៃគ្នា​ក្នុងការ​លើក​កម្ពស់​គុណភាពការ​បណ្តុះបណ្តាលភាសាចិន ក៏​ដូចជា​ផ្តល់​ឱកាស​អាហារូបករណ៍ សម្រាប់សិស្សានុសិស្ស​ទៅសិក្សា​នៅ​ប្រទេសចិន។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​តំបន់អាស៊ី ក៏​ដូចជា​អាស៊ាន ភាសាចិន​កំពុង​តែត្រូវ​បានប្រើប្រាស់​យ៉ាងទូលំទូលាយក្នុងចំណោមអ្នកវិនិយោគ ប្រហាក់ប្រហែលទៅនឹងភាសាអង់គ្លេស​ដែលជា​ភាសាប្រើប្រាស់​ជាសាកលផងដែរ។ ដោយ​មើលឃើញពីការ​កើនឡើងនៃការ​ប្រើប្រាស់ភាសាចិន​ក្នុង​ទំនាក់ទំនងពាណិជ្ជកម្មនេះ ជាទិសដៅ បណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍ នឹងផ្តល់ជាជម្រើស​សម្រាប់ប្រព័ន្ធអប់រំ៣ភាសា គឺភាសាខ្មែរ​ដែលសាលាផ្តោត​ជាសំខាន់ បន្ទាប់មកភាសាអង់គ្លេស និង​ភាសាចិន ពោលគឺក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ សិស្សានុសិស្ស​របស់បណ្តាញសាលា​រៀនវ៉េស្ទឡាញន៍ មានចំណេះដឹងភាសាអង់គ្លេស​ស្ទាត់ជំនាញ ហើយ​ក៏​ចេះភាសាចិន​អាច​ទំនាក់ទំនងបាន។

លោក លឹម វិទ្ធី តំណាងសាលាបណ្តុះបណ្តាលស្ទេប ហ្វរវើដ អីប្រដ ស្គូល មានប្រសាសន៍ថា បច្ចុប្បន្នប្រទេស​ចិន ដែលត្រូវ​ចាត់ទុកថាជាមហាអំណាចមួយរបស់ពិភពលោក បានផ្តល់អាហារូបករណ៍ជាច្រើន​សម្រាប់និស្សិតមក​ពីទូទាំងពិភពលោក ហើយ​ស្របគ្នានេះ ប្រទេស​ជិតខាងកម្ពុជា ដែលមានវៀតណាម ឡាវ ថៃ សុទ្ធសឹងតែបានបញ្ជូនសិស្ស​ទៅ​សិក្សា​នៅ​ប្រទេសចិន មិនលើសពី២ម៉ឺននាក់ក្នុងប្រទេសនីមួយៗ។ បើធៀបទៅនឹងចំនួននេះ ប្រទេសកម្ពុជា គឺមាននិស្សិតទៅសិក្សានៅ​ប្រទេសចិនតិចតួចនៅឡើយ។ យ៉ាងណាក៏ដោយ សម្រាប់ការចាប់ដៃគ្នា រវាង ស្ទេប ហ្វរវើដ អីប្រដ ស្កូល ជាមួយក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប គឺនឹងផ្តោតទៅលើ ការ​បង្កើនការ​ផ្សព្វផ្សាយទៅលើ​ឱកាស​អាហារូបករណ៍​ទៅ​ដល់សិស្សានុសិស្ស, កម្មវិធីប្រឡងភាសាចិន HSK និង HKK និង​កម្មវិធីផ្លាស់ប្តូរ​ការ​សិក្សា ដែលនឹងជួយ​ឱ្យ​សិស្ស​កម្ពុជាបានមើលឃើញ​ពី​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ចិន។

បើតាម លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ​ កម្ពុជា អាស៊ាន-ចិន បច្ចុប្បន្ន​នៅ​លើពិភពលោក មានប្រទេសចំនួន១៨០ បានកំពុងដំណើរការបង្រៀនភាសាចិន ហើយក្នុងនោះមាន ៤១ប្រទេសបានបញ្ចូលភាសាចិន​នៅក្នុងប្រព័ន្ធអប់រំជាតិរបស់ខ្លួន ក្នុងនោះតាមទិន្នន័យ ពីមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយទីផ្សារ និង​អក្សរសាស្រ្ត នៃក្រសួងអប់រំចិន បានបង្ហាញថា មានសាលា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រប់ប្រភេទ​ប្រមាណជាង ៨ម៉ឺនកន្លែង ដែលបានបើក​កម្មវិធីសិក្សាភាសាចិន ដោយមានចំនួនសិស្សានុសិស្សដែលកំពុងរៀនភាសាចិនលើសពី ៣០លាននាក់។

បើក្រឡេក​មក​មើលទំនាក់ទំនង​កម្ពុជា-ចិន បច្ចុប្បន្ន​នេះ បានឈានដល់ចំណុចកំពូលនៃប្រវត្តិសាស្រ្តនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងវាសនាសហគមន៍រួមគ្នា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅកម្ពុជា ។ សម្រាប់លោក សរ រិទ្ធី យល់ឃើញថា ភាសាចិន​នឹង​ក្លាយទៅជា​ភាសា​ពេញនិយមនៅ​គ្រប់មជ្ឈដ្ឋាននាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។