សម្តេចធិបតី ៖ ស្ថាប័នរដ្ឋាភិបាលទាំងអស់ ត្រូវ​គាំទ្រ​ការ​អប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់​មនុស្ស​ជំនាន់ក្រោយ

ក្នុងពិធីបើកសន្និសីទ​ស្តីពី «អនាគត​កម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ដល់ ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង​ស៊ីវិល ត្រូវតែគាំទ្រការអប់រំពីអំពើប្រល័យពូជសាសន៍​សម្រាប់មនុស្សជំនាន់ក្រោយ ដោយ​ត្រូវ​តែធានាថា ការ​បង្រៀនប្រវត្តិសាស្រ្តត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ​នៅ​ក្នុងកម្មវិធីសិក្សា​របស់សាលារដ្ឋ ឯកជន ចាប់ពីអនុវិទ្យាល័យ រហូត​ដល់សាកលវិទ្យាល័យ។

សម្តេចធិបតី​មានប្រសាសន៍បញ្ជាក់ថា យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ក៏​ជាយន្តការ​ទប់ស្កាត់អំពីប្រល័យពូជសាសន៍ ហើយ​នៅកម្រិតជាតិ យើងបានរៀបចំព្រឹត្តិការណ៍ជាច្រើនជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនាជាតិ នៅ​ក្នុងការរំលឹក​អំពីអំពើប្រល័យពូជសាសន៍ យើង​ត្រូវ​ធានា​ឱ្យ​បាននូវការ​ការពារ​ថែរក្សា​នូវទិដ្ឋភាពរូបវន្ត និងអរូបិយ៍ នៃប្រវត្តិសាស្រ្ត រួមមាន ការ​ថែរក្សា​ទីតាំងឧក្រិដ្ឋកម្ម និង​ភស្តុតាង ក៏​ដូចជា​ការ​និទានរឿងប្រវត្តិសាស្រ្តដោយផ្ទាល់មាត់។

ទន្ទឹម​នឹងការថែរក្សា​ទីតាំងប្រវត្តិសាស្រ្ត ភស្តុតាង និង​បណ្ណាសារឱ្យបានត្រឹមត្រូវ យើង​ក៏​ត្រូវ​ខិតខំបន្ថែម​ទៀត​ដើម្បីបញ្រ្ជាបពីការពិតដ៏​សែនលំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាច​មានគន្លាតនៃការយល់ដឹងផ្សេងគ្នា បើប្រៀបធៀបជាមួយនឹងអ្នក​ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយ​ត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ ទៅមួយ​ជំនាន់ទៀត ទោះបីជាការនិយាយរឿងនេះបង្ក​ឱ្យ​មានការឈឺចាប់ក៏ដោយ។ «នេះគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាច​រៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត»។

សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា ក្រោយពីបញ្ចប់ដំណើរការ​កាត់ក្តី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា (អ.វ.ត.ក) ត្រូវ​បានអនុវត្តមុខងារដែលនៅសេសសល់ ជាពិសេស​ពាក់ព័ន្ធទៅនឹងការអប់រំ​អំពីអំពើប្រល័យពូជសាសន៍ ជាមួយនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងបន្ទប់សវនាការ និងបណ្ណាសារយ៉ាងទូលំទូលាយ អ.វ.ត.ក ក៏​ជាតួអង្គអនុវត្ត ដ៏ល្អបំផុត​ក្នុងការអប់រំ អំពីអំពើប្រល័យពូជសាសន៍ ។ បន្ថែ​មលើនេះ អ.វ.ត.ក ក៏​អាចពន្យល់ ដល់ពិភពលោកអំពីវិធីសាស្រ្តត្រឹមត្រូវ ដែលប្រជាជន​កម្ពុជាអាចប្រឈមមុខដោយផ្ទាល់ និង​ផ្សះផ្សាជាមួយអតីតកាលដ៏សោកសៅនេះ តាមរយៈដំណើរការ​កាត់ក្តីដោយមិនលម្អៀង និងភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជន​កម្ពុជា។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានធ្វើការ​ណែនាំ​ដល់​គ្រូបង្រៀនទាំងអស់ ត្រូវ​រួមកម្លាំង​ដើម្បីផ្សព្វផ្សាយការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស ហើយថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ មិន​ចាំបាច់​កំណត់​ត្រឹមតែមេរៀនប្រវត្តិសាស្រ្តនោះទេ ដោយយើងក៏​អាច​បញ្ចូល​ទៅ​ក្នុងមុខវិជ្ជាគ្រប់ប្រភេទចាប់ពីសីលធម៌ និងអក្សសាស្រ្តខ្មែរ រហូត​ដល់ការសិក្សា​ពីភាពជាអ្នកដឹកនាំ និងការ​អភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ ។ យើង​ក៏​អាច​ស្វែង​រកវិធីច្នៃប្រឌិតផ្សេងៗ​ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្ស​ដែលមាន​វ័យ និង​ជំនាន់ផ្សេង រួមមានតាមរយៈសិល្បៈ មាតិកាឌីជីថល ឬគំនូរជីវចលជាដើម។ «យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ច​លើក​កម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ច​របស់យើងទាំងអស់គ្នា មិន​មែនតែរាជរដ្ឋាភិបាលតែម្នាក់​ឯងនោះទេ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។