យុវជន​ឆ្នើម​កម្ពុជា​ ​២៨​រូប​ ក្លាយ​ជា​អ្នកវិភាគ​គោលនយោបាយ​ជំនាន់​ថ្មី​ ​ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អូស្ត្រាលី​

​ភ្នំពេញ​ ​-​–​ ​យុវជន​កម្ពុជា​ចំនួន​ ​២៨​រូប ​បាន​ក្លាយជា​អ្នកស្រាវជ្រាវ​ និង​អ្នកវិភាគ​គោលនយោបាយ​ជំនាន់​ថ្មី​ ​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​ ​Inclusive​ ​Policy​ ​Fellowship​ ​2025​ ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​យុវជន​ក្នុង​ការ​ស្រាវជ្រាវ​ វិភាគ​ ​និង​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​តាមរយៈ​គោលនយោបាយ​ផ្អែក​លើ​ភស្តុតាង។​

​ក្នុង​ពិធី​បញ្ចប់​វគ្គ​សិក្សា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ ​ដេរិក ​យី​ប ​ឯក​អគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​បាន​អបអរសាទរ​យុវជន​កម្ពុជា​ទាំង​ ​២៨​រូប ​ដែល​បាន​បង្ហាញ​គំនិត​ ​និង​ដំណោះស្រាយ​គោលនយោបាយ​លើ​ប្រធានបទ​សំខាន់​ៗ​ ​ដូចជា​ សមធម៌​សង្គម​ កិច្ច​គាំពារ​សង្គម​ លំហ​សាធារណៈ​ ​និង​កំណើន​ប្រកបដោយ​បរិយាបន្ន​។​

​លោក​ឯក​អគ្គ​រដ្ឋទូត​បាន​បញ្ជាក់​ថា​ ​អូស្ត្រាលី​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​គោលនយោបាយ​របស់​យុវជន​កម្ពុជា​ ​ជាពិសេស​ស្ត្រី​ ​និង​ក្រុម​ងាយ​រងគ្រោះ​ ​ដើម្បី​ពង្រឹង​ការ​ចូលរួម​ និង​សំឡេង​ចម្រុះ​ក្នុង​ដំណើរការ​រៀបចំ​គោលនយោបាយ​សាធារណៈ​។​

​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ ​វេទិកា​អនាគត ​(​Future​ ​Forum​) ​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ ​និង​សហការ​ជាមួយ​ ​អង្គការ​មូលនិធិ​អាស៊ី ​(​The​ ​Asia​ ​Foundation​)​។ ​អំឡុង​ពេល​ ​១២​ខែ​កន្លងមក​ ​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ដែល​មាន​សាវតារ​ចម្រុះ​ ​រួមទាំង​ស្ត្រី​ ​ជនជាតិ​ដើម​ភាគ​តិច​ និង​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​ ​LGBTQ​+ ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​យ៉ាង​ស៊ីជម្រៅ​លើ​ការ​វិភាគ​គោលនយោបាយ​។​

​លទ្ធផល​នៃ​ការ​សិក្សា​របស់​ពួកគេ​ ​ត្រូវបាន​ចងក្រង​ជា​ដំណោះស្រាយ​គោលនយោបាយ​សាធារណៈ​ចំនួន​ ​៣០​ ​ដែល​ផ្តោត​លើ​ការ​លើកកម្ពស់​អភិបាលកិច្ច​ សមធម៌​សង្គម​ និង​ការ​អន្តរាគមន៍​របស់​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។ ​ស្នាដៃ​ទាំង​នេះ​ត្រូវបាន​បោះពុម្ព​ជា​សៀវភៅ​ ​ដើម្បី​ជំរុញ​ការ​ពិភាក្សា​សាធារណៈ​ផ្អែក​លើ​ភស្តុតាង​ និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​គោលនយោបាយ​នៅ​កម្ពុជា​។​

​លោក​ ​ដេរិក​ យី​ប ​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​លើ​យុវជន ​គឺជា​ការ​វិនិយោគ​លើ​អនាគត​របស់​កម្ពុជា​ ​ហើយ​ការ​រួមចំណែក​របស់​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ទាំងនេះ​ ​នឹង​ជួយ​បង្កើត​ទស្សនៈ​ថ្មី​ៗ​ ​និង​ភស្តុតាង​សម្រាប់​គាំទ្រ​ការ​សម្រេចចិត្ត​លើ​គោលនយោបាយ​សំខាន់​ៗ​របស់​ប្រទេស​។​

​ជាមួយគ្នា​នេះ​ ​អ្នកស្រី​ ​Dolgion​ ​Aldar​ ​នាយិកា​កម្មវិធី​ពន្លក​ចំណេះ​ ​ដំណាក់កាល​ទី​២​ ​បាន​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​យុវជន​អាច​បញ្ចេញ​សមត្ថភាព​ ​និង​ចូលរួម​យ៉ាង​មាន​អត្ថន័យ​ក្នុង​ការ​ពិភាក្សា​គោលនយោបាយ​សាធារណៈ។​

​អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ទាំងនេះ​ ​បាន​ប្រើប្រាស់​ភស្តុតាង​ បទពិសោធន៍​ជាក់ស្តែង​ ​និង​ជំនាញ​ស្រាវជ្រាវ​រឹងមាំ ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ និង​ផ្សព្វផ្សាយ​ការ​វិភាគ​របស់​ខ្លួន​តាមរយៈ​វេទិកា​សាធារណៈ ​សារព័ត៌មាន​ និង​កិច្ច​សន្ទនា​ជាមួយ​អ្នករៀបចំ​គោលនយោបាយ​។​

​សូម​ជម្រាប​ថា​ ​កម្មវិធី​ ​Inclusive​ ​Policy​ ​Fellowship​ ​2025​ ​ត្រូវបាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​ នៃ​ការ​គាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ និង​បណ្ដុះ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ ​ដែល​អាច​ចូលរួម​កសាង​គោលនយោបាយ​ប្រកបដោយ​បរិយាបន្ន ​និង​និរន្តរភាព​សម្រាប់​កម្ពុជា​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។