សម្តេចធិបតី​ប្រកាសពីការបន្ថែមម៉ោងសិក្សា២ម៉ោងនៅថ្នាក់​បឋមសិក្សា ដើម្បីពង្រឹងមូលដ្ឋានអប់រំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ពី​ការ​ដាក់​ឱ្យសាកល្បងម៉ោង​បន្ថែម​ចំនួន២ម៉ោង នៅថ្នាក់បឋមសិក្សា ដើម្បីជាការពង្រឹងមូលដ្ឋានអប់រំ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យ​ប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នាព្រឹកថ្ងៃទី៦ មិថុនា សម្តេចធិបតី​មានប្រសាសន៍ថា ការពង្រឹងមូលដ្ឋានអប់រំ គឺនឹងផ្តើម​ពីថ្នាក់បឋមសិក្សា រហូត​ទៅ​ដល់ថ្នាក់ទី១២ ។ ការ​ពង្រឹងមូលដ្ឋានអប់រំនេះ បើតាម​សម្តេចធិបតី សិស្ស​នឹង​ត្រូវ​បានពង្រឹង​ទៅ​លើ​ឥរិយាបទ ក៏​ដូចជា​ការអប់រំផ្សេងៗ ។

សម្តេចធិបតី​ក៏​បាន​ឱ្យដឹងដែរថា ការសាកល្បង​បន្ថែមម៉ោងសិក្សានៅ​សាលាបឋមសិក្សា​រដ្ឋនេះ ឃើញថា មានការ​គាំទ្រពីសំណាក់ឪពុកម្តាយ​អ្នក​អាណាព្យាបាល​សិស្ស​ ដោយ​ការ​បន្ថែម២ម៉ោងនេះ អាច​ចាត់ទុកថាជាម៉ោង​បន្ថែម ដើម្បី​ឱ្យសិស្ស​កាន់តែរឹងមាំ។

អញ្ចឹងជាជាងក្មេងថ្នាក់បឋមទៅផ្ទះ សល់ពេលច្រើន អត់ធ្វើអ្វី… អ្នក​ដែលគ្មានលទ្ធភាពរៀនគួរ ឥឡូវ​ថែម២ម៉ោងនេះ ចាត់ទុកជាម៉ោងបំប៉នបន្ថែម ដើម្បីឱ្យសិស្ស​យើងកាន់តែរឹងមាំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

បើតាម​ប្រសាសន៍សម្តេចធិបតី ការរៀបចំថែមម៉ោងសិក្សា​នេះ សម្តេច​បាន​ប្រកាស​បង្កើត​គណៈកម្មការ​ពង្រឹង​វិស័យ​អប់រំ ដែល​មាន​ ឯកឧត្តម ហង់ជួន ណារ៉ុន ជាអនុប្រធានប្រចាំការ ព្រមទាំង​មានលេខាធិការ​ដ្ឋាន​មួយ​នៅ​ក្នុងនោះ ក្នុងការ​ចុះអនុវត្ត ។ ដោយឡែក​លោកគ្រូអ្នក​គ្រូ​ដែលចូលរួម​អនុវត្ត​ ឬបង្រៀនសិស្ស​នៅ​ម៉ោង​បន្ថែមនេះ ក៏​នឹង​ទទួលបាន​ប្រាក់លើកទឹកចិត្តផងដែរ។

គួរ​រំលឹក​ដែរថា ក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពី​ដើម​ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា កម្ពុជានឹង​អនុវត្ត​ផែនការដំណាក់កាលដំបូងសម្រាប់កម្រិតបឋមសិក្សាចំនួន៥០សាលា ​ដោយ​បន្ថែម​​​ម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម សម្រាប់ការបង្រៀន និងរៀនពេញមួយថ្ងៃ។ សម្តេចថា គោលបំណងនៃការរៀបចំសកម្មភាពសិក្សាបន្ថែមនេះ គឺមានគោលដៅ​កាត់​បន្ថយ​​​ម៉ោងទំនេរ និងប្រែក្លាយ​ម៉ោង​ទំនេរ​របស់យុវជន និងកុមារដែលអាចយកទៅធ្វើ​សម្មភាព​​​​អសកម្មមួយ​ចំនួននោះ​ឱ្យ​ក្លាយ​ទៅជាម៉ោងសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន, ដើម្បី​​លើក​កម្ពស់​ និង​បង្កើនឱកាសការសិក្សាវែងឆ្ងាយ ស្របតាមការស្ទង់មតិនេះតាមការចង់​បានរបស់ពលរដ្ឋដែលអាចផ្តល់ពេលវេលាដល់អាណាព្យាបាលមានពេលគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជិវិតហើយកុមារមិនសូវមានពេលទំនេរច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...