អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU President Fellowshipp Program (SPF)។

លក្ខខណ្ឌជ្រើសរើស ៖ ជាបេក្ខជនមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានប្រវត្តិសិក្សាល្អ មានឆន្ទៈក្នុងការសិក្សារហូតចប់កម្មវិធីសិក្សា មានសុខភាពល្អទាំងកម្លាំងកាយ និងស្មារតី។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ៖ ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ដម្ភប្រចាំខែ សំបុត្រយន្តហោះទៅមក ការសិក្សាថ្នាក់ភាសាកូរ៉េ១ឆ្នាំ កន្លែងស្នាក់នៅ និងថ្លៃធានារ៉ាប់រងសុខភាព។

ជំនាញ និងថ្នាក់សិក្សាមានច្រើនមុខសម្រាប់បេក្ខជន ជ្រើសរើសដោយអាស្រ័យទៅលើជំនាញពាក់ព័ន្ធរបស់បេក្ខជន និងលក្ខខណ្ឌនៃបេក្ខជនក្នុងពេលដាក់ពាក្យស្នើសុំអាហារូបករណ៍។
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់តំណភ្ជាប់ https://en.snu.ac.kr/admission/graduate/scholarships/before_application ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។