សម្តេចតេជោ ៖ ប្រទេស​ជឿនលឿន​ទៅមុខ​បាន ទាល់តែមានធនធាន​មនុស្សគ្រប់គ្រាន់

ភ្នំពេញ – មានប្រសាសន៍​ក្នុង​ពិធីសម្ពោធ​អគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិត​ក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា យើងមិនអាចខ្វះធនធាន​មនុស្ស​បានទេ សម្តេចបញ្ជាក់ថា ប្រទេស​របស់យើងជឿនលឿន​ទៅមុខបាន ទាល់តែយើងមានធនធាន​មនុស្ស​គ្រប់គ្រាន់។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ ប្រទេសកម្ពុជា​កាលពីសម័យ​សង្គមរាស្រ្តនិយម ពោល​គឺ​កំឡុងឆ្នាំទសវត្សរទី៦០ ប្រាក់ចំណូល​ប្រជាជន​កម្ពុជាគឺមាន​ប្រមាណ ២៦៧ដុល្លារក្នុងម្នាក់ ខណៈ​ពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង​មាន​តែត្រឹម៧២ដុល្លារ​ប៉ុណ្ណោះ ។ សម្តេចមានប្រសាសន៍ថា សង្រ្គាម​បានបំផ្លាញធនធានមនុស្ស ធ្វើ​ឱ្យ​ប្រទេស​យើង​ដែលមានធនធាន​សំបូរបែប ក្លាយ​ទៅជា​ប្រទេស​ក្រីក្រ។

“ក្នុងពេល​ដែលប្រទេសមួយ​ចំនួនគ្មានធនធាន​ធម្មជាតិ តែគេក្លាយទៅជាអ្នកមានបាន ដោយសារ ទី១ នយោបាយគេត្រូវ ទី២ គេមានធនធាន​មនុស្ស ឯសម្រាប់យើង​ក៏​ដូចគ្នាដែរ គឺយើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស”

យ៉ាងណាក៏ដោយ សម្រាប់បច្ចុប្បន្ន​នេះ សម្តេចតេជោ​ស្នើ​ដល់ក្រសួងអប់រំ យុវជន និ​ងកីឡា ត្រូវពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដោយថា គុណភាព នៃការ​បណ្តុះបណ្តាលជាបញ្ហាសំខាន់ ហេតុនេះ ទើបរាជរដ្ឋាភិបាលធ្វើការវិនិយោគលើវិស័យអប់រំ។

គួរ​បញ្ជាក់ថា ក្នុង​នីតិកាលកន្លងមក រាជរដ្ឋាភិបាល​បាន​កំណត់​យកអាទិភាពចំនួន រួមមាន ផ្លូវ ទឹក ភ្លើង និង​មនុស្ស ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ប្រទេស ។ ក្នុងនោះ​នៅ​ក្នុង​នីតិកាលទី៦ រាជរដ្ឋាភិបាល​បាន​កំណត់​យក ​ «យុទ្ធសាស្រ្តចតុកោណ» ដំណាក់កាលទី៤ ដោយ​បានផ្តោត​កា​រយក​ចិត្ត​ទុកដាក់​តម្កល់ «មនុស្ស» (អភិវឌ្ឍធនធានមនុស្ស) ជាវិស័យអាទិភាពទី១ នៅ​លើគេ ដោយ​រួម​មាន ៖ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា, ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស, ការ​លើក​កម្ពស់​សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង ការពង្រឹងសមភាពយេនឌ័រ និង​ការ​គាំពារសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង