ទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ នឹងធ្វើ​ចុងសប្តាហ៍​នេះ នៅវិទ្យាល័យបឹងត្របែក

ភ្នំពេញ – ទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ គ្រោង​នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែមិថុនា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ នៅបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ។ ទិវានេះ អនុញ្ញាតឱ្យ​ឪពុកម្ដាយ ឬអាណាព្យាបាលអាចនាំកូនៗទៅ​ចូលរួមដោយសេរី និងឥតគិតថ្លៃ។

អ្នកនាង ទ្រី សម្ភស្ស សមាជិករៀបចំកម្មវិធីនេះ​និយាយថា ទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨ បង្កើតឡើងក្នុងគោលបំណងនាំកុមារ និងសៀវភៅទៅជួបគ្នាតាមរយៈជំនួយពីលោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ។ លើសពីនេះ ក៏ជាការ​លើកកម្ពស់សារៈសំខាន់ នៃការអានរបស់កុមារទៅកាន់ឪពុកមា្ដយ និងការបង្កើនចំណង់ ភាពសប្បាយរីករាយ នៃការអានទៅកាន់កុមារ។

បើតាមអ្នកនាង ទ្រី សម្ភស្ស ឪពុកម្ដាយទាំងអស់គួរយកចិត្តទុកដាក់ទៅលើការអានរបស់កុមារតាំងពីតូចទៅ ។ ឪពុកម្ដាយមួយចំនួនតែងតែប្រើពាក្យថា ក្មេងមិនទាន់ចេះអានមិនឱ្យអានសៀវភៅ ប៉ុន្តែផ្ទុយទៅវិញសៀវភៅកុមារ គឺមានតាំងពីសូន្យខែ។ ទន្ទឹមគ្នានេះ ដើម្បីឱ្យមានការរីកចម្រើន លុះត្រាតែមានការចូលរួមទាំងអស់គ្នា ទាំងមាតាបិតា ឬអាណាព្យាបាលរបស់កុមារ និងអ្នកបោះពុម្ព ។ អ្នកនាង សម្ភស្ស បញ្ជាក់ថា ឪពុកម្តាយ​អាចទិញសៀវភៅឱ្យកុមារអាន ក្នុងការជួយគាំទ្រវិស័យសៀវភៅកុមារ, ដោយ​ក្នុងនោះ អ្នកបោះពុម្ពក៏មានលទ្ធភាព និងមានទឹកចិត្តក្នុងការផលិតសៀវភៅកាន់តែសម្បូរបែបសម្រាប់កុមារផងដែរ។

អ្នកនាង ទ្រី សម្ភស្ស ជាសមាជិករៀបចំកម្មវិធីទិវាសៀវភៅកុមារ

“ការអានមិនសំដៅតែលើការចេះអានអក្សរតែមួយមុខ ប៉ុន្តែកុមារអាចស្វែងយល់ពីចំណេះទូទៅ ពីស្ថានភាពជុំវិញខ្លួន ពីការស្រមើស្រមៃគ្រប់យ៉ាងពីជីវិតកុមារតែម្ដង”

នៅក្នុងទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨នេះ នឹងមានអ្នកចូលរួមជាច្រើនពីស្ថាប័នផ្សេងៗគ្នាដែលធ្វើការទាក់ទងនឹងសៀវភៅកុមារដូចជា អ្នកបោះពុម្ពផ្សាយ អ្នកកែសម្រួលអត្ថបទ អ្នកនិពន្ធ អ្នកគំនូរ បណ្ណារក្ស អ្នកចែកចាយ មន្ដ្រីផ្នែកអប់រំ និងអ្នកចូលចិត្ដស្រលាញ់ការអានទាំងអស់។ បើតាម អ្នកនាង ទ្រី សម្ភស្ស នៅឆ្នាំនេះមានចំនួនអ្នកចូលរួមរៀបចំ និងអ្នកដាក់ស្ដង់សៀវភៅច្រើនជាងឆ្នាំកន្លងដែលធ្លាប់ធ្វើ ហើយសង្ឃឹមថា នឹងមានអ្នកចូលរួមយ៉ាងហោចណាស់ ២៥00 នាក់។

ជាមួយគ្នានេះ ទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨ មានសកម្មភាពដូចជា ពិភពនិមិត្ត គូសមុខ និទានរឿងដោយប្រើតុក្កតា និទានរឿងដោយប្រើកាមីសៃបៃ ការបត់រូបសត្វ សៀវភៅអាន៖ រវាងក្រដាសស និងឌីជីថល ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...