ក្រសួងសុខាភិបាលត្រៀម​ទីតាំងសង្រ្គោះចំនួន៨គោលដៅ សម្រាប់ព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ – សម្រាប់ព្រឹត្តិការណ៍​ នៃការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅ​ពេលខាងមុខនេះ ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និង​រថយន្ត​សង្រ្គោះ​ នៅ​៨គោលដៅសំខាន់ៗ ដើម្បីផ្តល់សេវាសុខាភិបាល និង​សង្រ្គោះបន្ទាន់ ប្រសិន​បើ​ទស្សនិកជន ក៏​ដូចជាកីឡាករជួបបញ្ហាសុខភាព។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ក្រសួងបានចាត់ចែងក្រុមគ្រូពេទ្យត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មិនខុសពីការចាត់ចែកក្រុមគ្រូពេទ្យក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នោះទេ។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសុខាភិបាលក៏បានរៀបចំកន្លែងសង្គ្រោះបន្ទាន់ ទីតាំងក្រុមគ្រូពេទ្យ ជាពិសេសគ្រូពេទ្យដែលនៅតាមអង្គភាព និងគ្រូពេទ្យមជ្ឈិមភូមិភាគត្រូវតែនៅប្រចាំការនៅទីតាំងប្រកួត។ ចំណែក ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញធ្វើការចល័តក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខាងមុខនេះ ។

ជាមួយគ្នានេះ ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ ក្រសួងសុខាភិបាល សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ ក្នុងនោះបានត្រៀម គ្លីនិកចល័ត/មន្ទីរពេទ្យរាជធានីភ្នំពេញ ចំនួន៤០ រួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យព្រះអង្គឌួង, មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក, មន្ទីរពេទ្យជោវៃភ្នំពេញ, មន្ទីរពេទ្យរ៉ូយ៉ាល់, ដាយ ហ្សុង យីន (ខេមបូឌា) មេឌីខល ឯ.ក និងមន្ទីរពហុព្យាបាលខេមាជាដើម។ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ដោយឡែក​សម្រាប់ទីកន្លែងប្រចាំការតាមគោលដៅចំនួន០៨ ទីតាំង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រួមមាន ១. ភូមិកីឡា (Polyclinic) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ២. ពហុកីឡាដ្ឋានជាតិមរតកតេជោ ៣. ពហុកីឡាដ្ឋានជាតិអូឡាំពិក ៤. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៥. មជ្ឈមណ្ឌលជនពិការតេជោបឹងបៃតង ៦. អគារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជ្រោយចង្វារ ៧. អគារណាហ្គាវើល២ ៨. សណ្ឋាគារហ្កាដិន ស៊ីធី។ សាធារណៈជនអាចស្វែងរកទីតាំង និងលេខទំនាក់ទំនងក្រុមគ្រូពេទ្យតាមរយៈតំណភ្ជាប់ https://paragame2023-moh.asurraa.app/  ។

គួរជម្រាបជូនថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...