តំណាងក្រុមហ៊ុនចូលរួមពិព័រណ៌ការងារ និងផលិតភាពជាតិ២០២២វាយតម្លៃខ្ពស់ និងកោតសសើរចំពោះព្រឹត្តិការណ៍នេះថា ប្រព្រឹត្តទៅបានយ៉ាងល្អ

ភ្នំពេញ – ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃសៅរ៍កន្លងទៅ និងមានសាធារណៈជន សិស្ស/និស្សិត ជិត៤ម៉ឺននាក់បានចូលរួមក្នុង​ព្រឹត្តិការណ៍​នោះ ខណៈតំណាងក្រុមហ៊ុនបាន​វាយតម្លៃខ្ពស់ និងមិននឹកស្មានដល់ថា មានមនុស្សជាច្រើនមកចូលរួម។

លោក សាន សែល ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន JTI កម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា «JTI សូមថ្លែងអំណរគុណដ៏ជ្រោលជ្រៅដល់ទីភ្នាក់ងារជាតិនិងមុខរបរនៃក្រសួងការងារ ដែលបានរៀបចំមហាព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។ កម្មវិធីបានប្រមូលផ្តុំបណ្តាស្ថាប័ននិងក្រុមហ៊ុន និងអ្នកស្វែងរកការងារដ៏ច្រើនសន្ធឹកសន្ធាប់មកជួបជុំគ្នា។ JTI ពិតជាមានមោកភាព និងសប្បាយរីករាយ ដែលចូលរួមបង្ហាញអំពីវប្បធម៌ក្រុមហ៊ុនយើងនៅបញ្ជរ G3 និងធ្វើជាអ្នកគំាទ្រកម្រិត«មាស»ក្នុងមហាព្រឹត្តិការណ៍នេះ។

លោកស្រី  ឈ គង្គា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា)គ្រុប ឯ.ក លើកឡើងថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ លោកស្រីមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនកុះករមកចូលរួមអញ្ចឹងនោះទេ «ខ្ញុំពិតជាគិតស្មានមិនដល់ថាមានមនុស្សជាច្រើនមកចូលរួមក្នុងបញ្ជរបស់ខ្ញុំ ក៏ដូចជាបញ្ជរក្រុមហ៊ុនផ្សេងៗទៀតដូច្នេះទេ» ។ លោកស្រីបន្ថែមថា បើប្រៀបធៀបនឹងឆ្នាំ២០១៩ នៅ​ឆ្នាំ២០២២នេះ ខាងក្រុមហ៊ុនលោកស្រីទទួលបាន CV ច្រើនមែនទែន ទាំងពីសិស្ស/និស្សិត និងបុគ្គលិកក្រុមហ៊ុនដែលចង់ផ្លាស់ប្តូរការងារជាដើម។

ដូចគ្នានេះដែរ លោក ង៉ាន សេងហ៊ាត នាយករងគ្រប់គ្រងធនធានមនុស្សធនាគារ RHB មើលឃើញថា ការរៀបចំពិព័រណ៌លើកនេះ គឺប្រព្រឹត្តិទៅបានយ៉ាងល្អ ដែលនេះជាជោគជ័យរបស់ NEA និងក៏ជាជោគជ័យសម្រាប់ធនគាររបស់លោក ក៏ដូចជាបណ្តាក្រុមហ៊ុនដែលដាក់តាំងបញ្ជរជ្រើសរើសបុគ្គលិកនៅនឹងកន្លែងដែរ ដោយសារតែពិព័រណ៌នេះបាននាំយកការងារដ៏ច្រើនជូនដល់អ្នកដែលចង់រកការងារធ្វើ ឬផ្លាស់ប្តូរការងារ។ លោកសង្ឃឹមថា សម្រាប់ឆ្នាំក្រោយៗ NEA នឹងរៀបមហាព្រឹត្តិការណ៍នេះឲ្យកាន់តែអស្ចារ្យជាងនេះបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ទោះបីជាមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានមកចូលរួម ក៏នៅតែអាចទទួលបានសេការងាររបស់រាជរដ្ឋាភិបាលនេះ តាមរយៈកម្មវិធីដែលរៀបចំជាប្រចាំដោយ NEA ដូចជា វេទិកាការងារ កិច្ចសម្ភាសប្រចាំសប្តាហ៍នៅតាមមជ្ឈមណ្ឌលការងារទាំង ១៣ ដោយងាយស្រួល និងឥតគិតកម្រៃ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram )  ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...