ភ្នំពេញ – ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធបើកជាផ្លូវការទារកដ្ឋានប្រចាំសហគមន៍សម្រាប់កូនកម្មករ-កម្មការិនីរោងចក្រ” នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បន្ថែមថា ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។

លោកជំទាវរដ្ឋលេខាធិការបន្តថា ចាប់ពីកំណើតរហូតដល់អាយុក្រោម៣ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតា និងអ្នកមើលថែកុមារតូច ត្រូវផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាលដំបូងនេះកោសិកាខួរក្បាលកុមារមានការលូតលាស់យ៉ាងឆាប់រហ័សរហូតដល់៧០%។
លោកជំទាវ គឹម សេដ្ឋានី
“កុមារអាយុ៣ឆ្នាំអាចអភិវឌ្ឍរហូតដល់៨០% នៃខួរក្បាលរបស់មនុស្សធំ និងរហូតដល់៩០%នៅអាយុ៥ឆ្នាំ ដែលជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍពុទ្ធិបញ្ញា និងការបណ្តុះបំណិនផ្សេងទៀត ដូចជា បំណិនសង្គម ភាពក្លាហាន ភាពអំណត់ បំណិនទំនាក់ទំនងជាដើម”
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញផងដែរថា ជំនាញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំដំបូងដល់កុមារនៅវ័យជាទារក និងវ័យចូលមត្តេយ្យសិក្សា គឺជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សានៅសាលារៀន និងការសិក្សានៅកម្រិតបន្តបន្ទាប់។
ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថា អាហារូបត្ថម្ភល្អបំផុតក្នុងឱកាសមាស ១០០០ ថ្ងៃដំបូង នៃជីវិតកុមារ ពោលគឺចាប់ពីពេលបង្កកំណើត រហូតដល់កុមារ មានអាយុ ២ឆ្នាំ នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់បន្ថែមថា ឆ្លើយតបទៅនឹងបញ្ហាដ៏មានសារៈសំខាន់នេះ ក្រសួងសុខាភិបាលជានិច្ចកាលបានផ្តល់ អាទិភាពខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ។ ជាក់ស្តែង ក្រសួងសុខាភិបាល មានគោលនយោបាយធំៗចំនួនបី ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និង កុមារតូចគឺ ១. ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ២. ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និង៣.ការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំ ឬលើស រួមជាមួយការផ្តល់អាហារ បន្ថែមចាប់ពីកុមារអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ។ គួរជម្រាបជូនថា ទារកដ្ឋានប្រចាំសហគមន៍សម្រាប់កូនកម្មករ-កម្មការិនីរោងចក្រ នៅខេត្តកំពង់ស្ពឺនវ ត្រូវបានចាត់ទុកថា គឺជាទារកដ្ឋានសហគមន៍ដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់សេវាថែទាំ និងអប់រំទារក និងកុមារតូច ដែលមានអាយុចាប់ពី៣ខែដល់៣ឆ្នាំ ដែលមានឪពុកម្តាយកំពុងធ្វើការជាកម្មកររោងចក្រ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































