NEA ដើរតួនាទីសំខាន់ជួយជំរុញភាពងាយស្រួលក្នុង​ការ​ស្វែង​រកការងារធ្វើសម្រាប់យុវជន

ក្នុងពិធីបើក «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) បាន​កំពុង​ដើរតួនាទីសំខាន់​ក្នុង​ការ​ជួយជំរុញភាពងាយស្រួល ក្នុង​ការ​ស្វែង​រកការងារធ្វើសម្រាប់យុវជន។

ឯកឧត្តម ទុយ ស៊ីផាន់ មានប្រសាសន៍ថា ពិព័រណ៌ការងារ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ការងារនេះ តែងតែខិតខំរិះរកវិធីសាស្ត្រ ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពសកម្ម និងឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ ស្របតាមតម្រូវការរបស់និយោជក។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់បន្តចូលរួមសហការគ្នាឱ្យបានផុសផុល ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារ ការលើកកម្ពស់វិស័យឯកជន និងការជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មី។

បើតាម ឯកឧត្តម ទុយ ស៊ីផាន់ បច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល យុវជនអាចស្វែងឱកាសការងារ និងការដាក់ពាក្យធ្វើការបានតាមរយៈទូរស័ព្ទដៃ ដោយមិនចាំបាច់មកដល់ទីតាំង NEA ក៏បាន។ ឯកឧត្តមបន្តថា យុវជន អាចទាញយកកម្មវិធីទូរសព្ទ MLVT Services ដើម្បីទទួលបានសេវា និងព័ត៌មានដ៏សម្បូរបែបទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា ចុះឈ្មោះសិក្សាជំនាញការងារ, ចុះឈ្មោះស្វែងរកបុគ្គលិក, ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, ចុះឈ្មោះស្វែងរកការងារក្រៅប្រទេស, ចុះឈ្មោះសមាជិក ប.ស.ស., តាមដានវឌ្ឍនភាពសេវាសាធារណៈក្រសួង, ប្រអប់បណ្ដឹងអនាមិក, ប្រអប់សំណូមពរជាដើម។

យុវតី គឿង វួចលាង និស្សិតឆ្នាំទី១ ជំនាញហិរញ្ញវត្ថុ និងធនាគារ នៃសាកលវិទ្យាល័យពាណិជ្ជសាស្រអេស៊ីលីដា ដែល​បាន​ចូលរួម​ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ និយាយថា ការ​ចូលរួម​របស់​ខ្លួន​នៅថ្ងៃនេះ ព្រោះចង់ស្វែងយល់អ្វីថ្មីៗ ឱកាសការងារ និងរបៀបសម្ភាសន៍ការងារ។ វួចលាង បន្តថា បន្ទាប់ពីបានដើរមើលស្តង់ពិព័រណ៍ការងារ រូបគេបានចាប់អារម្មណ៍ក្រុមហ៊ុនចំនួន៣ ដែលចង់សាកល្បងដាក់ពាក្យធ្វើការងារស្របតាមជំនាញដែលកំពុងសិក្សា។

ដោយឡែក យុវតី ស៊ឹម ស្រីភី និស្សិតឆ្នាំទី១ ជំនាញហិរញ្ញវត្ថុ និងធនាគារ ដូចគ្នា យល់ថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ បានផ្ដល់ឱកាសដល់យុវជនជាច្រើនបានស្វែងយល់ពីឱកាសការងារ របៀបដាក់ពាក្យធ្វើការងារ និងការត្រៀមខ្លួនចាប់យកឱកាសការងារក្នុងក្រុមហ៊ុនដែលកំពុងមានតម្រូវការ។ ស្រីភី ក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុននីមួយៗ មានទាំងចំណេះដឹង សមត្ថភាព និងសីលធម៌ល្អ។

សូមជម្រាបជូនដែរថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ត្រូវ​ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ គិតចាប់ពីឆ្នាំ២០២២-២០២៤ កម្មវិធីនេះ ត្រូវបានរៀបចំ​ឡើង​ចំនួន៤លើកហើយ ដោយ​មានអ្នកអ្នកចូលរួមផ្ទាល់ចំនួន ១១,៥៧២នាក់។

សម្រាប់ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ដែល​កំពុងប្រព្រឹត្តធ្វើ​នៅថ្ងៃទី៩ និង​ថ្ងៃទី១០ ខែឧសភានេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហគ្រាសចំនួន៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង៥,៤០០កន្លែង ដោយបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *