បេក្ខជនជិត៤ម៉ឺននាក់ ចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅ «បឋមសិក្សា»

តាមការចេញផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បេក្ខជនដែលបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតឱ្យចូលរួម​ចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅ «បឋមសិក្សា» នាពេលខាងមុខនេះ មានចំនួន ៣៨.១៦៨នាក់ ក្នុងនោះ ស្រី្ត ២៨.៤៥៦នាក់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចំនួនបេក្ខជនចូលរួមចុះឈ្មោះដាក់ពាក្យប្រឡងដើម្បីក្លាយជាគ្រូបង្រៀនទាំងកម្រិតមធ្យមសិក្សា និងបឋមសិក្សា គឺមានចន្លោះពី ២ម៉ឺនទៅ៤ម៉ឺននាក់នៅក្នុងដាក់ពាក្យប្រឡងម្ដងៗ។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ចំនួនបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងគ្រូបង្រៀនបឋមសិក្សានៅក្នុងឆ្នាំនេះ គឺជាចំនួនដែលអាចបញ្ជាក់បានថា សិស្សានុសិស្សនៅតែបន្តចាប់អារម្មណ៍លើអាជីពជាគ្រូបង្រៀន ហើយកត្តាសំខាន់គឺពួកគាត់ចង់ចូលរួមនៅក្នុងការលើកកម្ពស់គុណភាពអប់រំ ហើយក៏បង្ហាញអំពីការខិតខំប្រឹងប្រែងនៃកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងមុខងារសាធារណៈ និងរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការយកចិត្តទុកដាក់ចំពោះការបំពេញការងាររបស់មន្រ្តីរាជការ ក៏ដូចជាគ្រូបង្រៀន។

បើតាមប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា សម្រាប់ការប្រឡងឆ្នាំនេះ គឺដូចអ្វីដែលក្រសួងមុខងារសាធារណៈ បានអនុវត្តនៅក្នុងការប្រឡងគ្រូបង្រៀនកម្រិតអនុវិទ្យាល័យកន្លងមកនេះដែរ ពោលគឺការប្រឡងនឹងរៀបចំជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ផ្ដោតលើវិញ្ញាសាសរសេរជាពហុចម្លើយ ដែលនឹងធ្វើការជម្រុះបេក្ខជនលើកទី១ ហើយមានតែបេក្ខជនដែលជាប់ក្នុងវិញ្ញាសាលើកទី១ប៉ុណ្ណោះ ទើបអាចបន្តទៅប្រឡងវិញ្ញាសាទី២ ដើម្បីជាប់ក្លាយជាគ្រូបង្រៀនកម្រិតបឋមសិក្សា។

បើតាម អ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ធនធានគ្រូបង្រៀនបឋមសិក្សា ក្រសួងអប់រំ ជឿថា ការសហការគ្នាល្អរវាងក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំការប្រឡង ក៏ដូចជាកំណែទម្រង់សាលាគរុកោសល្យ ការកែលម្អទាំងហេដ្ឋារចនាសម្ព័ន្ធ គុណវុឌ្ឍិគ្រូបង្រៀន វិធីសាស្រ្តបង្រៀន កម្មវិធីបណ្ដុះបណ្ដាលនៅតាមសាលាគរុកោសល្យ និងធ្វើឱ្យគុណភាពនៃការអប់រំមានភាពល្អប្រសើរឡើង ដែលសង្ឃឹមថា ធនធានថ្មីនេះ នឹងក្លាយទៅជាធនធានដ៏សំខាន់ អាចចូលរួមបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាសិស្សានុសិស្សនៅក្នុងសតវត្សទី២១ យ៉ាងពិតប្រាកដ។

គួរជម្រាបជូនថា បើតាម​ក្រសួងមុខងារសាធារណៈ ​គ្រូបង្រៀន​នៅបឋមសិក្សាដែលនឹងត្រូវជ្រើសរើស​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា គឺមានចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះ គ្រូបង្រៀនដែលត្រូវជ្រើសរើស តាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់ និងតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ជំនាន់ទី៤០ ចំនួន ១០៤៧នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...