៤គន្លឹះដើម្បីដុសខាត់ភាពឈ្លាសវៃ និងជំរុញការអភិវឌ្ឍន៍ខ្លួន

ភាពឈ្លាសវៃត្រូវបានដុះដាលតាមរយៈវិធីសាស្រ្តចម្រុះគ្នា ទីតាំងខុសគ្នា ការជ្រើសទម្លាប់គុណភាព និងកត្តារួមផ្សំដទៃទៀត ទើបអាចទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ យ៉ាងណាមិញ គេហទំព័រ Entrepreneur បានបង្ហាញនូវគន្លឹះ៤ចំណុចក្នុងការជំរុញឱ្យភាពឈ្លាសវៃត្រូវបានរីកដុះដាលពីមួយពេល ទៅមួយពេល។

១. បង្កើនសកម្មភាពចម្រុះក្នុងថ្ងៃនីមួយៗ ៖ កាលដែលមានទម្លាប់ល្អប្រចាំខ្លួន អាចរាប់បានថាជាទ្រព្យសម្បត្តិដ៏មានតម្លៃហើយ ប៉ុន្តែដើម្បីពង្រឹងភាពឈ្លាសវៃទៅកាន់សុខភាពខួរក្បាល ក៏ដូចជាសុខុមាលភាពទាំងមូល ការមានភាពបត់បែន និងការទទួលយកភាពចម្រុះក៏ជាចំណែកមួយ ដែលមិនអាចមើលរំលងបាន ដូចនេះការបង្កើនភាពចម្រុះ គឺជាមធ្យោបាយ​មួយ ក្នុងការដុសខាត់នូវភាពឈ្លាសវៃ ព្រោះការធ្វើសកម្មភាពដដែលៗយូរទៅ វាពិបាកនឹងធ្វើឱ្យសមត្ថភាពខួរក្បាលមានភាពរីកចម្រើន។ ការអនុវត្តសកម្មភាពដែលមានភាពខុសប្លែកគ្នា ពុំចាំបាច់ទាល់តែមានការងារថ្មីៗមកទេ តួយ៉ាងអាចចាប់ផ្តើមតាមរយៈការប្រើប្រាស់ជីវិតប្រចាំថ្ងៃដូចជា ទៅញាំអាហារដែលមានទីតាំងខុសៗគ្នា សញ្ជឹងមើល៍ទេសភាព និងស្តាប់សម្លេងដែលមាននៅជុំវិញខ្លួនដោយយកចិត្តទុកដាក់ ដើម្បីរក្សាស្មារតីឱ្យនៅជាមួយបច្ចុប្បន្នភាព។

២. រំឮកព័ត៌មាន ឬមេរៀនដែលបានស្រូបយក ៖ រៀនហើយភ្លេច ឬអានហើយមិនចាំ ស្មើនឹងមិនបានរៀន ដែលជាហេតុ ត្រូវការរំលឹកឡើងវិញនូវព័ត៌មាន ឬរាល់មេរៀនដែលបានសិក្សាកន្លងមក។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្រោយការអាន និងក្រោយការរៀនសូត្រ គឺយកទ្រឹស្ដីដែលទទួលបានទៅអនុវត្តន៍ក្នុងការរស់នៅប្រចាំថ្ងៃ ឬបើពុំដូច្នោះទេ បង្កើនសមត្ថភាពចងចាំ ដោយវិធីសមស្របផ្ទាល់ខ្លួន ដូចជាការសរសេរឆ្លុះបញ្ចាំង និងការជជែកលេងជាមួយមិត្ត ឬក៏ស្រាវជ្រាវបន្ថែមទៅលើប្រធានបទដែលធ្លាប់រៀនកន្លងមក។

៣. តាមដានគំនិតផ្ទាល់ខ្លួន ៖ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍សមត្ថភាព យើងនឹងមើលឃើញភាពរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែម្តងម្កាលអាចជំរុញឱ្យមានការវង្វេងនឹងផ្នត់គំនិតដែលមានចម្រុះបែបទាំងនោះដែរ ដែលជាហេតុតម្រូវឱ្យមានការតាមដាន និងវាយតម្លៃរាល់ផ្នត់គំនិតទាំងនោះឱ្យបានទៀងទាត់។ ហើយអំឡុងពេលអានអ្វីមួយ គួរមានពេលសម្រាកបន្តិច រួចកត់សម្គាល់អំពីផលវិជ្ជមាន និងផលអវិជ្ជមាននៃទ្រឹស្តីនីមួយៗ កាលដែលអនុវត្តន៍បែបនេះ បានរួមចំណែកឱ្យខ្លួនឯងមានពេលគ្រប់គ្រាន់ក្នុងការរក្សាទុក ឬក៏បោះបង់ចោល ឬក៏សង្កេតបានថា តើទ្រឹះស្តីមួយណាដែលសាកសមនឹងស្ថានភាពផ្ទាល់ខ្លួន ព្រោះមិនមែនរាល់គំនិតដែលល្អទាំងអស់សុទ្ធតែសាកសមឱ្យយកមកអនុវត្តន៍ទាំងស្រុងនោះទេ គឺតម្រូវឱ្យជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន។

៤. អនុញ្ញាតិឱ្យខ្លួនឯងផ្លាស់ប្តូរ ៖ មិនថាមានដើមកំណើតធំធាត់ក្នុងមជ្ឈដ្ឋានបែបណាទេ ដើម្បីបង្កើនសមត្ថភាពក្នុងជំនាញណាមួយបាន គឺអាស្រ័យលើការសម្រេចចិត្ត និងការតាំងចិត្តផ្ទាល់ខ្លួន ហើយការដុសខាត់ភាពឈ្លាសវៃទៀតសោត តម្រូវឱ្យខ្លួនឯងផ្ទាល់បង្កើតឆន្ទៈដើម្បីផ្លាស់ប្តូរយ៉ាងហ្មត់ចត់។ អនុញ្ញាតិឱ្យខ្លួនឯងផ្លាស់ប្តូរត្រង់ចំណុចនេះ គឺមានន័យថា ហ៊ានសាកល្បង មិនបារម្ភអំពីការបង្កើតកំហុសខ្លាំងពេក ក្លាហានបោះបង់ឱកាសដែលមិនសាកសមនឹងទទួលយក រួមទាំងការកត់សម្គាល់រាល់បទពិសោធន៍ដែលកើតមានទាំងអស់។ ក្រោយពីរក្សាបាននូវភាពរឹងមាំផ្ទាល់ខ្លួនហើយ ជាជំហានបន្ទាប់ គឺផ្តល់ឱកាសឱ្យខ្លួនឯងបានស្តាប់យោបល់អ្នកដទៃ សួរនាំបន្ថែមអំពីផ្លូវទៅកាន់ភាពរីកចម្រើន នោះភាពឈ្លាសវៃចាប់ផ្តើមវិវឌ្ឍន៍បន្តិចម្តងៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *