គន្លឹះ៣​ដើម្បីប្រឈម​មុខនឹង​ភាព​តានតឹង​នៃ​វិបត្តិហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ស្ថានភាព​តានតឹង នៅ​ពេល​មាន​វិបត្តិហិរញ្ញវត្ថុ ដែល​ដាក់​សម្ពាធ​ម្តងៗ ត្រូវការ​ឱ្យ​ខ្លួន​ឯង ចាំបាច់​រកឱ្យ​ឃើញ​អំពីបុព្វហេតុ​ដែល​បណ្តាល​ឱ្យកើត​មាន ដោយ​ចាប់​ផ្តើមការ​ឆ្លុះបញ្ចាំង​ពីខ្លួន​ឯង​ទៅ​មុន។ ឧទាហរណ៍ ការ​កើត​មាន​វិបត្តិហិរញ្ញវត្ថុ​ដោយ​សារតែ​យានជំនិះ​ខូចភ្លាមៗ ត្រូវ​ការ​ចំណាយ​លើសង្គ្រោះ​បន្ទាន់ រួម​ទាំង​ការ​បាត់បង់​ការងារ​ជាដើម ឬមួយ​វិញ​ទៀត ភាព​តានតឹង​ក៏អាច​កើត​មាន​ពីការ​ចំណាយ​លើស​លុប និង​មិនបាន​ត្រៀម​ពីហានិភ័យ​ទុកជា​មុន។ល។

តាមរយៈ គេហទំព័រ The Week បាន​ឱ្យដឹង​ថា ការឡើង​ចុះ​និងភាព​មិនច្បាស់​លាស់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ក៏ជំរុញ​ឱ្យមាន​ភាពតានតឹង​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ដែរ ដូចជា​ការ​តម្លើង​ពន្ធ​របស់រដ្ឋបាល​មហា​អំណាច ការ​ឡើង​ចុះ​នៃ​អតិផរណា ​សុទ្ធសឹង​តែជា​កត្តា​ដែល​ដាក់​សម្ពាធ​បន្ថែម ទៅ​កាន់​អ្នកធ្វើ​អាជីវកម្ម​ផង និង​អ្នក​ធ្វើការ​ផង។ យ៉ាង​ណាមិញ​ចំណោទ​បញ្ហាខ្លះ ដែល​លើសពី​ដែន​សមត្ថភាព​ក្នុងការ​ដោះស្រាយ គឺ​ត្រូវការ​បន្ថយ​ភាព​តានតឹង​ជាមុន ទើប​ការដោះស្រាយ​បញ្ហា​ទាំងនោះ​មានប្រសិទ្ធភាព។ មិនថា​មាន​បញ្ហាអ្វី​នោះទេ ពុំ​គួរ​មើល​រំលង​អំពី​សកម្មភាព​សាមញ្ញៗ ឬក៏អ្វី​ដែលអាច​ធ្វើបាន​ដោយ​ផ្តើម​ចេញពី​ខ្លួនឯង​ទៅមុន។

១. ការ​ផ្តោត ៖ ជាដំបូង​ទទួល​ស្គាល់ថា ការ​និយាយ គឺមាន​ភាព​ងាយស្រួល​ជាង​ធ្វើ ជាពិសេស​នៅក្នុង​ស្ថានភាព​មួយ​ដែល​កំពុង​លំបាក និង​ត្រូវ​រិះរក​មធ្យោបាយ​យ៉ាង​សកម្ម​ក្នុងការ​ដោះស្រាយ​ភាពតានតឹង​ពេលមាន​វិបត្តិហិរញ្ញវត្ថុ​ដែល​ខ្លួន​កំពុង​តែជួប។ ការ​ផ្តោត​នៅត្រង់​ចំណុច​នេះ គឺមាន​ន័យថា នៅ​ពេល​ចាប់ផ្តើម​ដឹងថា ខ្លួន​រង​សម្ពាធ​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំងៗ​ទៅ គឺជា​ពេលដែល​ត្រូវ​តាំង​ស្មារតី​ឱ្យស្ងប់ ហើយ​ផ្តោត​លើ​ទិន្នន័យ​ទឹកប្រាក់​ទាំង​ចេញ​និងចូល ដើម្បី​វាយតម្លៃ​អំពី​ដំណោះស្រាយ និង​ដឹងពី​រយៈពេល​ដែល​អាច​រង់ចាំ​បាន។ ទោះបីជា​ពុំអាច​ដោះស្រាយ​ភាពតាន​តឹង​ទាំង​ស្រុង ប៉ុន្តែ​ជាការ​ស្វែង​រក​ហេតុផល​ជាក់ស្តែង និង​ផ្តល់​ព័ត៌មាន​ជាក់លាក់ ក្នុង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

២. ការ​សម្របខ្លួន ៖ បន្ទាប់​ពីស្វែងរក​ឃើញ​នូវកត្តា​ដែល​រុញច្រាន​ឱ្យកើត​មាន​នូវបញ្ហា រួមទាំង​ការ​វិភាគ​បាន​នូវ​ហិរញ្ញវត្ថុផ្ទាល់ខ្លួន​រួចរាល់​ហើយ នោះ​នឹង​ដឹងថា តើ​ចំណុច​ណា ដែល​អាច​កាត់បន្ថយ​បាន ហើយ​សកម្មភាព​បន្ទាប់គឺការ​សម្រប​ខ្លួន​ប្រើប្រាស់​ថវិកា​ដែល​កំពុង​មាន ហើយ​រងចាំ​ទាល់តែ​អារម្មណ៍​ស្ងប់សិន សឹម​បន្ត​សម្រេច​ចិត្ត​ប្រើប្រាស់​កញ្ចប់​ថវិកាធំៗ។ ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ចៀស​ពីការ​បង្កើន​បំណុល​លើស​ដែន​សមត្ថភាព។

៣. ជៀសវាង​ការ​សំងំ​ដោះស្រាយ​ម្នាក់ឯង ៖ ស្ត្រេស​នឹង​បញ្ហា​ហិរញ្ញវត្ថុ មិនគួរ​ឈប់​និយាយ ឬ​ឈប់​ខ្វាយខ្វល់​អំពី​បញ្ហា​ដែល​កើតមាន​នោះទេ ការ​គេច​គឺរឹតតែ​បង្កបាន​នូវ​ភាព​តាន​តឹង​បន្ថែម ដូច្នេះ​ការ​កាត់​បន្ថយ​បញ្ហានេះ​ទៅ​បាន គឺការ​ចាប់ផ្តើម​ជជែក​អំពី​ដំណោះស្រាយ​បញ្ហានេះ ដូចជា​ទៅ​ពិភាក្សា និង​ស្វែងរក​ជំនួយ​ពីអ្នក​ជំនាញ អ្នកប្រឹក្សា មិត្តភ័ក្តិ និង​សមាជិក​គ្រួសារ​ដែល​ទុកចិត្ត រួមទាំង​អ្នក​ផ្តល់ប្រាក់​កម្ចី​ស្របច្បាប់​ជាដើម។ ការជជែក​ចរចា​ជាមួយ​អ្នក​ផ្តល់ប្រាក់​កម្ចី​មាន​វិជ្ជាជីវៈ ឬ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ជា​ដំណោះស្រាយ​មួយ​ដ៏ឈ្លាសវៃ ដោយ​ហេតុថា ក្រៅពី​ការ​ផ្តល់នូវ​ដំណោះស្រាយ យើង​ក៏អាច​សិក្សា​បន្ថែម​អំពី​ការប្រើប្រាស់​ដែល​ត្រូវ​គោលដៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *