សិស្សភៀសសឹកជាង ១ម៉ឺន៦ពាន់នាក់កំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស

វិបត្តិសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា​ បានបង្ខំឱ្យសិស្សានុសិស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែង ប៉ុន្តែសកម្មភាពអប់រំមិនត្រូវបានកាត់ផ្ដាច់នោះទេ។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ន​មាន​សិស្សភៀសសឹកសរុបចំនួន ១៦៦៩៥ នាក់ បានកំពុងទទួលការសម្របសម្រួលឱ្យចូលរៀនជាបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាជាង ២០០០កន្លែង គ្របដណ្ដប់លើរាជធានី-ខេត្តទាំង២៤។

ក្នុងចំណោមគ្រឹះស្ថានសិក្សាដែលកំពុងទទួលបន្ទុកនេះ វិទ្យាល័យភ្នំស្រុក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានក្លាយជាជម្រកចំណេះដឹងយ៉ាងសំខាន់សម្រាប់សិស្សភៀសសឹកដែលមកពីខេត្តឧត្តរមានជ័យ និងតំបន់រងផលប៉ះពាល់ផ្ទាល់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ លោក ឆែម ឈីន នាយករងវិទ្យាល័យភ្នំស្រុក បានមានប្រសាសន៍ថា បច្ចុប្បន្នមានសិស្សភៀសសឹកសរុបចំនួន ២០២នាក់ ក្នុងនោះសិស្សស្រីចំនួន ១១៩ នាក់ កំពុងទទួលការ​សិក្សា​នៅទីនេះ ចាប់ពីកម្រិតថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

លោក ឆែម ឈីន នាយករងវិទ្យាល័យភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នាយករងវិទ្យាល័យភ្នំស្រុក បញ្ជាក់បន្ថែមថា ក្នុង​ការជួយ​សម្រួល​ដល់ការលំបាករបស់សិស្សានុសិស្សដែលរត់ភៀសខ្លួនដោយសារសង្រ្គាម ចោលផ្ទះសម្បែង សាលាបានសម្របសម្រួលលើការស្នាក់នៅ និងការចូលរៀន ដោយ​សាលាក៏បានផ្ដល់នូវសម្ភារៈសិក្សាបឋមរួមមាន សៀវភៅសរសេរ និងប៊ិក សម្រាប់សិស្ស ហើយសាលាក៏កំពុងស្វះស្វែងរកជំនួយបន្ថែមជាសៀវភៅអាន និងសម្ភារៈចាំបាច់ផ្សេងៗទៀតពីសប្បុរសជនផងដែរ។

យុវតី ឡៅ លីដា សិស្សថ្នាក់ទី១២ ដែលភៀសខ្លួនមកពីខេត្តឧត្តរមានជ័យ មករៀននៅវិទ្យាល័យភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការផ្លាស់ប្ដូរមករៀននៅទីកន្លែងថ្មីដោយសារបញ្ហាសង្គ្រាមនេះ ធ្វើឱ្យនាងពិបាកផ្ចង់អារម្មណ៍លើការសិក្សា ដោយរៀនមិនទាន់គេ ប៉ុន្តែនាងត្រូវតែតស៊ូព្រោះនេះជាឆ្នាំប្រឡងបាក់ឌុប។

ស្រដៀងគ្នានេះដែរ យុវជន សាម៉ាឌី ឌីមិត ជាសិស្សថ្នាក់ទី១២ មកពីខេត្តឧត្តរមានជ័យ ដែលបានភៀសខ្លួនគេចពីការឈ្លានពានរបស់យោធាថៃ បានរៀបរាប់ដែរថា រូបគេបានរត់ភៀសខ្លួនមកជាមួយ​ឪពុកម្តាយ​ដោយគ្មានសូម្បីសម្ភារៈសិក្សា ឬឯកសណ្ឋានសាលា ហើយថែមទាំងត្រូវធ្វើដំណើរឆ្ងាយមករៀននៅវិទ្យាល័យភ្នំស្រុកថែមទៀតផង។ ទោះបីជាជួបឧបសគ្គរារាំងយ៉ាងណាក៏ដោយ ក៏យុវជនរូបនេះនៅតែមានការតាំងចិត្តខ្ពស់ក្នុងការជម្នះគ្រប់យ៉ាង ដើម្បីសម្រេចឱ្យបាននូវនិទ្ទេសល្អក្នុងការសិក្សា។

ក្នុង​ឱកាស​ផ្តល់សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ដល់មន្ទីរអប់រំ យុវជន និងកីឡា នៃ​ខេត្ត​ចំនួន​៦​ដែល​រងការ​ប៉ះពាល់ដោយសង្រ្គាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សង្គ្រាមពិតជាធ្វើឱ្យប៉ះពាល់ដល់ការអប់រំ ហើយបើយើងមិនគិតគូរដល់ការអប់រំនោះ សង្គ្រាមនេះនឹងបន្តប៉ះពាល់ដល់អនាគតរបស់ប្រទេសជាតិយើងថែមទៀត ព្រោះធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។ ឯកឧត្តមបន្តថា ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាចិត្តធានាបន្តផ្ដល់នូវការអប់រំប្រកបដោយគុណភាព តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែរឹងមាំ បន្តកំណែទម្រង់សាលារៀន និងបន្តយកចិត្តទុកដាក់សម្របខ្លួនទៅនឹងកាលៈទេសៈថ្មីនេះ ខណៈកម្ពុជាកំពុងតែមានវិបត្តិសង្គ្រាមនៅព្រំដែនជាមួយប្រទេសថៃ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី​បានផ្តល់​អនុសាសន៍ឱ្យ​សិស្សភៀសសឹកដែល​មកស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានរៀបចំឱ្យចូលរៀនវេនថ្ងៃ, សម្រាប់សិស្សដែលនៅតាមជំរំភៀសសឹកផ្សេងទៀត ត្រូវបានរៀបចំឱ្យចូលរៀននៅតង់ថ្នាក់រៀនបណ្ដោះអាសន្ន, រៀបចំការរៀននិងបង្រៀននៅតាមបណ្ដុំតូចៗ ដូចជា នៅតាមផ្ទះឬ ទីតាំងសុវត្ថិភាព និងធ្វើស្វ័យសិក្សា ដោយក្រសួងបាននិងកំពុងបន្តផ្តល់ជូននូវសៀវភៅគោល និងសៀវភៅជំនួយការសិក្សានានា ដល់សិស្សភៀសសឹក និងលោកគ្រូអ្នកគ្រូនៅតាមជំរំភៀសសឹក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...