ធ្វើ​សកម្មភាព​មួយៗ​ដើម្បី​រក្សា​ភាព​រឹងមាំ​នៃ​សន្តិភាព​ផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការរស់នៅ​បែប​មួយៗ យឺតៗ សំដៅ​ដល់​ការរស់នៅ​ប្រកបដោយ​ភាព​សាមញ្ញ និង​ផ្តល់​តម្លៃលើ​សុខភាព​ផ្លូវចិត្ត។ បន្ថែម​ពីនោះ សកម្មភាព​យឺតៗ រួមបញ្ចូល​នូវ​ការ​សាកល្បង​បទពិសោធន៍​ថ្មីៗ​ជំនួស​ឱ្យការ​ដេញ​តាម​សម្ភារ​ថ្មីៗ ដោយ​អនុវត្តន៍​សកម្មភាព​ទាំងឡាយណា​ដែល​ជំរុញ​ឱ្យ​ផ្ចង់​ស្មារតី​ស្ថិត​ក្នុង​បច្ចុប្បន្នភាព ដូចជា​ចម្អិនអាហារ​បរិភោគនៅ​ផ្ទះខ្លួនឯង នៅ​ជា​មួយ​ធម្មជាតិ ធ្វើ​សកម្មភាព​អប់រំចិត្ត ឬ​ធ្វើការ​ដែល​ផ្តល់​ផលប្រយោជន៍​ជូន​ទៅកាន់​សហគមន៍ រួមទាំង​ផ្តល់​តម្លៃ​លើការ​រៀនសូត្រ​ពេញ​មួយជីវិត។

ក្នុងស្ថានភាព​ដ៏​មមាញឹក និង​ការវិវត្តន៍​របស់​ពិភពលោក​ដ៏មាន​ភាព​លឿន​រហ័ស ជំរុញ​ឱ្យល្បឿន​នៃការ​ធ្វើការ ការរស់នៅ​ប្រចាំថ្ងៃ​ហាក់​មាន​ទម្លាប់​ធ្វើអ្វី​លឿនៗ​ជាប្រចាំ ដូចជា​ការ​បរិភោគ​លឿន រៀបចំ​ខ្លួន​បែប​ស្លន់ស្លោ​ជាប្រចាំ​ទោះមិន​ស្ថិត​ក្នុង​ស្ថានភាព​ចាំបាច់។ មាន​ទម្លាប់​លឿនៗ ឬ​យឺតៗ គឺជា​ជម្រើស​ផ្ទាល់ខ្លួន តែ​យ៉ាង​ណា តាមរយៈ​គេហទំព័រ Verywell Mind បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​ប្រាំចំណុច​តាមរយៈ​ធ្វើ​សម្មភាព​មួយៗ បានរួម​ចំណែក​ដល់ការ​ពង្រឹង​សន្តិភាព​ផ្លូវចិត្ត ដោយ​មាន​រៀបរាប់​លម្អិត​នៅ​ខាង​ក្រោម។

១. សញ្ជឹង​គិត​ពីបុព្វហេតុ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព ៖ ការ​ចម្អិន​អាហារ​បរិភោគ​ដោយខ្លួនឯង​នៅផ្ទះ គេ​អាច​គិត​ថា​គឺជា​សកម្មភាព​ធម្មតាៗ ដែល​មនុស្ស​ទូទៅ​ត្រូវដឹង​និង​ចេះធ្វើ។ តែ​យ៉ាង​ណា​ក្នុង​បរិបទ​ដ៏​មមាញឹក និង​ពោរពេញ​ដោយ​ឱកាស​ប្រកួតប្រជែង​ការងារ​បែបនេះ​ប្រសិន​បើ​គេវិភាគ​ថា មិនសូវ​ផ្តល់​នូវ​ផល​ចំណេញ​ពី​ការ​ចម្អិន នោះ​ការជ្រើសរើស​បរិភោគ​អាហារ​នៅខាងក្រៅ​គឺជា​ជម្រើស​អាទិភាព។ ធ្វើបែប​នេះ​យូរៗ​រហូត​ក្លាយ​ទៅជា​ទម្លាប់​ដោយ​ភ្លេច​ចាប់​អារម្មណ៍​ថា សកម្មភាព​បែបនេះ​បាន​រួមចំណែក​ទៅដល់ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​ខ្លួនឯង ឬសមត្ថភាព​នៃ​ការ​ផ្ដោត និងការ​សន្សំសំចៃ​ជាដើម។

នៅ​ពេលដែល​បាន​ចំណាយពេល​ខ្លះទៅ​ចម្អិនអាហារ ទោះបី​ជាត្រឹមតែ​ម្តង​ក្នុងមួយ​សប្តាហ៍ នោះ​សមត្ថភាព​ផ្តោត​មាន​ភាព​រីកចម្រើន​ដោយ​កើត​មានតាមរយៈ​រវល់នឹង​ការ​រៀប​គ្រឿងទេស​ ខ្វល់ពី​របៀប​នៃការចម្អិន និង​គ្រឿងផ្សំ​ដែល​មានស្រាប់​នៅក្នុង​ស្រុក រួមទាំង​ការ​សន្សំប្រាក់​ពីការចេញ​ក្រៅ​ជួបជុំ​ដែលពុំ​ចាំបាច់​ណា​មួយ។

២. ពិនិត្យ​មើល​កាល​វិភាគ ៖ វ័យកាន់​តែច្រើន ភាព​មមាញឹក​ក៏កាន់តែ​ច្រើន​ដូចគ្នា ហើយ​ចំណោទ​បញ្ហាមួយ​នេះ ត្រូវ​ការ​ដំណោះស្រាយ​ជាជាង​ការ​គេចវេះ ដូច្នេះ​ការ​កំណត់​ពេលវេលា មាន​គោលដៅ​ជាក់លាក់ ហើយ​ចំណុច​ដ៏សំខាន់​នោះ​គឺការ​ពុះ​បំបែក​ឱ្យទៅ​ជារូបភាព​តូចៗ ដើម្បី​ផ្តល់ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ។ ជាឧទាហរណ៍ ប្រសិន​បើដល់វ័យ​មួយ​ត្រូវគិត​ដល់គ្រួសារ​ជាចាំបាច់​រហូត​គ្មាន​ពេល​សម្រាក ក្នុង​ស្ថានភាព​បែបនេះ​គួរតែ​បង្កើត​សកម្មភាព​មួយដែល​អាច​កម្សាន្តជុំគ្រួសារ និង​អាច​ឆ្លុះបញ្ចាំង​ជាមួយ​គ្នា​បាន​ផង​ដែរ។

៣. រក្សាចិត្ត​ឱ្យស្ថិត​ក្នុង​បច្ចុប្បន្នភាព ៖ មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​យល់​ស្រប​ថា ការ​ធ្វើសកម្មភាព​ច្រើនក្នុង​ពេល​តែមួយ គឺជា​ផល​ចំណេញ​ទ្វេដង តែ​ជាក់ស្ដែង​គឺពុំ​ដូច្នោះទេ! ធ្វើ​សកម្មភាព​ចម្រុះគ្នា អាច​នឹង​ពិបាក​ក្នុងការ​បញ្ចប់​ឱ្យបាន​សមិទ្ធផល​ជាក់លាក់​ណាមួយ ដូច្នេះ​ដើម្បី​ទទួល​បាន​ផលិត​ភាព គួរតែ​ផ្ដោត​លើ​ការងារ​មួយ ក្នុង​ពេល​តែមួយ។

៤. ស្គាល់​ពីលទ្ធភាព​ដែលខ្លួន​មាន ឬការដឹង​ពីដែន​កំណត់ ៖ កាល​ដែល​មាន​ទឹកចិត្ត​ក្នុងការ​ជួយ​ជ្រោមជ្រែង​មនុស្ស​ជុំវិញខ្លួន គឺជា​ទ្រព្យ​ដែល​មាន​តម្លៃមួយ​ហើយ ប៉ុន្តែ​បើជួយ​អ្នកដទៃ​ទាំងដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ នោះ​សកម្មភាព​ដែល​ចង់​ជួយ​មនុស្ស​ជុំវិញខ្លួន​ក៏ពុំមាន​ស្ថិរភាព​ដែរ រួមទាំង​បង្ក​គ្រោះភ័យ​ចំពោះ​ខ្លួនឯង​បន្ថែម​ទៀត។ ដូច្នេះ​បើមាន​ការ​ស្នើជំនួយ​លើស​ដែល​កំណត់ សូម​កុំ​រារែក​ក្នុង​ការ​បដិសេធន៍។

៥. ផ្ដោត​លើអ្វី​ដែល​អាច​ធ្វើ​បាន ៖ បើ​ពិភាក្សា​ទៅលើ​ផែនការ​សកម្មភាព ការ​កំណត់​គោលដៅ លោកអ្នក​ប្រាកដ​ជាឃើញរូបភាព និងសកម្មភាព​ជាច្រើន​ដែល​រំពឹង​ទុក ​ឬក្ដីប៉ងប្រាថ្នា​ជាច្រើន​ដែលពុំអាច​សម្រេច​បាន។ ក្នុង​កាលៈទេសៈ​ខ្លះ ទោះបី​ជាបាន​បំបែក​សកម្មភាព​នីមួយៗ ឱ្យទៅ​ជាកិច្ចការ​តូចៗ​ហើយក្ដី ក៏នៅ​តែ​ពិបាក​សម្រេច​ថា តើ​គួរ​ជ្រើស​មួយ​ណា​មក​អនុវត្តន៍​មុន? ហើយ​ក្នុងការ​កាត់​បន្ថយ​ភាពស្មុគស្មាញ គឺ​វិភាគ​ទៅ​លើ​លទ្ធភាព និង​សមត្ថភាព​ដែល​មាន​ស្រាប់នៅ​ក្នុងដៃ ដើម្បី​ដឹងថា តើ​សកម្មភាព​អ្វីខ្លះ​ដែល​អាច​ធ្វើបាន​នៅ​ពេល​បច្ចុប្បន្ន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *