ក្រសួងអប់រំចេញបំរាមថ្មី ហាមប្រើប្រាស់បារីអេឡិចត្រូនិច នៅជុំវិញគ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាម មិន​ឱ្យ​មានការ​ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី នៅក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ឯកជន គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ទីកន្លែង​បំពេញ​ការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែង​លេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និង​ទីកន្លែង​ប្រកួតកីឡា ឡើយ។

ក្នុងសេចក្តីណែនាំ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងអប់រំ​ ក៏បានប្រាប់ទៅ​ដល់ប្រធាន​មន្ទីរអប់រំរាជធានីខេត្ត ការិយាល័យអប់រំ ក៏ដូចជា​នាយកគ្រឹះស្ថានសិក្សា​ទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវរៀបចំ និង​អនុវត្ត​កម្មវិធីអប់រំផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់ នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នក​សិក្សា អ្នក​លេង​កីឡា និងសាធារណជន។

ក្នុងនោះ ក៏​ត្រូវសហការជាមួយ​មាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នក​សិក្សា និងអ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិផល អេចន៍ ធី ភី ហើយរាយការណ៍​ជូន​អាជ្ញាធរ​មានសមត្ថកិច្ច ដើម្បីទប់ស្កាត់​បានទាន់ពេលវេលា និង​អនុវត្ត​វិធានការ​តាម​ច្បាប់ជា​ធរមាន។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​នូវ​បទបញ្ជា លេខ ០២ បប ដោយ​ហាម​ឃាត់ការ​នាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការ​កាន់កាប់ ការផលិត និង​ការស្តុកទុក​ឧបករណ៍អេឡិចត្រូនិច និង​សារធាតុគីមី​សម្រាប់ជក់ និង​ស៊ីស្សា។ បទបញ្ជានេះ ធ្វើឡើង​ក្នុងគោលបំណងទប់ស្កាត់ បង្ការ និង​ដោះស្រាយ​បញ្ហា​ឱ្យ​បានទាន់ពេលវេលា ព្រមទាំង​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​សុខភាព​សាធារណៈ ជាពិសេស​សុខភាព​អ្នក​សិក្សា និង​បុគ្គលិកអប់រំ។

ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏​ដូចជាផលិតផល អេចន៍ ធី ភី ត្រូវគេរកឃើញថា អាចជាច្រកផ្លូវទៅ​កាន់ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក អាចប្រើសម្រាប់​ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជំងឺមិនឆ្លងនៅក្នុងសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...