ក្រសួងអប់រំដាក់​ឱ្យ​អនុវត្ត​សៀវភៅ​ពន្លឿន​ការ​សិក្សា, ឯកឧត្តមរដ្ឋមន្រ្តី ៖ ទោះបច្ចុប្បន្នប្រទេសជាតិកំពុងជួបវិបត្តសង្គ្រាម ក៏យើងមិនត្រូវភ្លេចគោលដៅដែរ

នៅព្រឹកថ្ងៃពុធនេះ (២៤ ធ្នូ) ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍ បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​នូវ​សៀវភៅ​ពន្លឿនការ​សិក្សា ដែល​មាន៦ចំណងជើង លើ​មុខ​វិជ្ជា​ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និង​សិក្សា​សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តកម្មវិធីថ្នាក់ពន្លឿនការសិក្សា ដែលបានផ្តល់ឱកាសសិក្សាឡើងវិញ ជូនសិស្សលើសអាយុ និងកុមារដែលរៀនមិនស្របតាមកម្រិតថ្នាក់ ឱ្យអាចសិក្សាឡើងវិញ និងសម្របខ្លួនទៅនឹងប្រព័ន្ធអប់រំផ្លូវការ។ ឯកឧត្តមបន្តថា កម្មវិធីនេះ​បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា និងបង្កើនឱកាសឱ្យពួក​គេអាចបន្តការសិក្សាទៅថ្នាក់បន្ទាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមមានប្រសាសន៍ទៀតថា ដោយមើលឃើញអំពីសារៈសំខាន់នៃកម្មវិធីថ្នាក់ពន្លឿនការសិក្សា ថាជាការផ្តល់ឱកាសឱ្យកុមារអាចទទួលបានសិទ្ធិនិងអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញ ក្រសួងបានសហការជាមួយអង្គការភាពញញឹមនៃកុមារ (PSE) រៀបចំសៀវភៅថ្នាក់ពន្លឿនការសិក្សាចាប់តាំងពីឆ្នាំសិក្សា២០១១-២០១២ ដែលមាន ១២ក្បាល(សៀវភៅណែនាំគ្រូ និងសៀវភៅសិស្ស) សម្រាប់៣កម្រិតថ្នាក់ និង៤មុខវិជ្ជាគឺ ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្តអនុវត្ត និងសិក្សាសង្គម និងបានប្រមូលកុមារដែលបោះបង់ចោលការសិក្សា ឱ្យវិលត្រឡប់ចូលរៀនវិញតាមរយៈកម្មវិធី “ស្ពានចម្លង” បានផ្តល់ការបង្រៀនបែបបត់បែន ផ្ដល់ជំនាញចាំបាច់ ដូចជាជំនាញឌីជីថល វិជ្ជាជីវៈ និងភ្ជាប់ការសិក្សាជាមួយឧត្តមសិក្សា ព្រមទាំងទីផ្សារការងារ។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានធ្វើបច្ចុប្បន្នកម្មសៀវភៅកម្មវិធីថ្នាក់ពន្លឿនការសិក្សាជាបន្តបន្ទាប់ ដើម្បីឱ្យស្របតាមកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលបានឈានដល់ការបញ្ចប់ជាស្ថាពរ និងដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃនេះ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាផ្តល់ការគាំទ្រ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងបានបញ្ជាក់ថា ទោះបច្ចុប្បន្នប្រទេសជាតិកំពុងជួបវិបត្តសង្គ្រាមនៅព្រំដែន និងបញ្ហាប្រឈមមួយចំនួន ក៏យើងមិនត្រូវភ្លេចគោលដៅដែរ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍​ដល់​មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា ដែលរងផលប៉ះពាល់ដោយការឈ្លានពានពីសង្រ្គាមរវាងកម្ពុជា-ថៃ សូមបន្តទទួលនិងសម្របសម្រួលសិស្សភៀសសឹកឱ្យចូលរៀន ដោយរៀបចំកម្មវិធីសិក្សា២វេន, រៀបចំការរៀននិងបង្រៀននៅតាមថ្នាក់រៀនបណ្ដោះអាសន្ន ឬ រៀននៅទីសុវត្ថភាពជាដើម ដោយក្រសួងនឹងនៅតែបន្តចែកសៀវភៅសិក្សាគោល និងសៀវភៅជំនួយការសិក្សានានា ដើម្បីសម្រួលដល់ការស្វ័យសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីស្នើ​ដល់ក្រុមការងារពាក់ព័ន្ធ បន្តពិនិត្យ និងដាក់ចេញជាសេចក្តីណែនាំផ្សេងៗ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងដែលការផ្តល់ការអប់រំទាមទារនូវការបត់បែន ដើម្បីកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សា, ហើយសម្រាប់ខេត្តដែលមិនរងផងប៉ះពាល់ពីសង្គ្រាម សូមបន្តយកចិត្តទុកដាក់អនុវត្តកំណែទម្រង់សាលារៀន និងស្តង់ដាសាលារៀនគំរូ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)