ភ្នំពេញ – ដើម្បីលើកកម្ពស់ការយល់ដឹងឌីជីថល និងការពារសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសរៀបចំនូវកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ ដែលជាគំនិតផ្តួចផ្តើមនៅក្រោមគម្រោងកម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia)។ កម្មវិធីនេះរៀបចំឡើង ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត។
កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ គឺទី១. មួយថ្ងៃក្នុងពិភពឌីជីថល និងទី២. វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។ សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ ដោយឡែក ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។

មាតិកាវីដេអូចំនួនបីដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធី ក្នុងនោះ ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤ លានរៀល និងវិញ្ញាបនបត្រ, ជ័យលាភីលេខ២ ប្រាក់រង្វាន់ចំនួន ២លានរៀល និងវិញ្ញាបនបត្រ និងជ័យលាភីលេខ៣ ប្រាក់រង្វាន់ចំនួន ១លានរៀល និងវិញ្ញាបនបត្រ។ ក្នុងនោះ ម្ចាស់ជ័យលាភីក៏នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាសម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាផងដែរ។
លក្ខខណ្ឌក្នុងការចូលរួម អាចចូលរួមជាបុគ្គល ឬជាក្រុម, វីដេអូជាភាសាខ្មែរ និងមានរយៈពេលមិនលើសពីរនាទី ជាវីដេអូបែបការអប់រំ ជំរុញទឹកចិត្ត និងមានបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ គោរពគោលការណ៍កម្មសិទ្ធិបញ្ញា (ជាមាតិកាដើម មិនចម្លងពីអ្នកដទៃ) មិទធ្លាប់ត្រូវបានជាប់ជាវីដៃអូក្នុងកម្មវិធីប្រកួតប្រជែងណាមួយពីមុនមកទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស មិទត្រូវប្រើប្រាស់ពាក្យសម្តី រូបភាព កាយវិការមិនសមរម្យ។

បេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមប្រកួតបាន ដោយចាប់ផ្តើមទទួលពាក្យថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ និងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.godigital.gov.kh ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































